Skip to main content
TikTok LogoTikTok Logo
ទិដ្ឋភាព​ទូទៅ

គោលការណ៍ណែនាំ​សហគមន៍

នៅថ្ងៃទី 17 ខែមេសា 2024 រួមបញ្ចូលគ្រប់គ្នា និងស្វាគមន៍សម្រាប់អ្នករាល់គ្នា។ សូមពិនិត្យមើលគោលការណ៍ណែនាំសហគមន៍ថ្មីនៅទីនេះ

ទិដ្ឋភាព​ទូទៅ

បច្ចុប្បន្នភាព​ចុងក្រោយ ខែមីនា ឆ្នាំ 2023

បេសកកម្ម​របស់​យើង​គឺ​បំផុសឱ្យមាន​ភាពច្នៃប្រតិដ្ឋ និង​នាំ​មកនូវភាពសប្បាយ​រីករាយ។ យើង​មាន​ក្ដីប្រាថ្នា​បើក​បង្ហាញនូវ​ការស្រមើស្រមៃ​របស់​មនុស្ស ដោយ​អនុញ្ញាតឱ្យមាន​ការសម្ដែង​មតិ​ប្រកប​ដោយ​ភាពច្នៃប្រតិដ្ឋ ព្រមទាំង​ធ្វើ​ជា​ប្រភព​មួយ​នៃ​ការកម្សាន្ត ​និង​ភាពសម្បូរសប្បាយ​នៅ​គ្រប់កន្លែង។ យើង​ស្វាគមន៍​មនុស្សមក​ពី​ជុំវិញ​ពិភពលោក នៅពេល​ពួកគេ​ចូល​មកប្រើ TikTok ដើម្បី​រុករក​ភាពចម្រុះ​នៃ​គំនិត អ្នកបង្កើត និង​ផលិតផលនានា ព្រមទាំង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គ្នា​នៅ​ក្នុង​សហគមន៍របស់​យើង។

ដើម្បីជួយធានាឲ្យបាននូវបទពិសោធន៍ប្រកបដោយសុវត្ថិភាព គួរឲ្យទុកចិត្ត និងរស់រវើក យើងរក្សាគោលការណ៍ណែនាំសហគមន៍មួយឈុត ដែលរួមមានវិធាន និងស្តង់ដាសម្រាប់ការប្រើ TikTok។ គោលការណ៍ណែនាំទាំងនេះអនុវត្តចំពោះមនុស្សគ្រប់រូប និងអ្វីៗដែលមាននៅលើផ្លេតហ្វមរបស់យើង។ គោលការណ៍ទាំងនេះបានទទួលព័ត៌មានពីក្របខណ្ឌផ្លូវច្បាប់អន្តរជាតិ ការអនុវត្តល្អបំផុតក្នុងឧស្សាហកម្ម និងធាតុចូលពីសហគមន៍របស់យើង អ្នកជំនាញផ្នែកសុវត្ថិភាពនិងសុខភាពសាធារណៈ ព្រមទាំងក្រុមប្រឹក្សាផ្ដល់យោបល់ប្រចាំតំបន់របស់យើង។ យើងអភិវឌ្ឍគោលការណ៍ទាំងនេះជាបន្តបន្ទាប់ ដើម្បីថ្លែងអំពីហានិភ័យដែលកំពុងលេចឡើង និងអន្តរាយដែលអាចកើតឡើងដោយសារអាកប្បកិរិយាថ្មីៗ។

វិធីសាស្ត្ររបស់យើងចំពោះការសម្របសម្រួលខ្លឹមព័ត៌មាន គឺបង្កើតឡើងដោយផ្អែកលើសសរស្ដម្ភទាំងបួន៖

  1. លុបខ្លឹមព័ត៌មានបំពាន ដែលល្មើសនឹងវិធានរបស់យើង ចេញពីផ្លេតហ្វម
  2. កំហិតអាយុចំពោះខ្លឹមព័ត៌មានសម្រាប់មនុស្សធំ ដើម្បីឲ្យមនុស្សពេញវ័យដែលមានអាយុ 18 ឆ្នាំ និងលើសនេះប៉ុណ្ណោះ អាចមើលឃើញ
  3. រក្សាស្តង់ដានៃភាពទទួលសិទ្ធិចំពោះហ្វីដសម្រាប់អ្នក (FYF) ដើម្បីជួយធានាឲ្យបានថា ខ្លឹមព័ត៌មានទាំងឡាយដែលអាចផ្សព្វផ្សាយតាមប្រព័ន្ធឲ្យយោបល់របស់យើង គឺសមស្របសម្រាប់ទស្សនិកជនដ៏ទូលំទូលាយ
  4. ផ្ដល់អំណាចដល់សហគមន៍របស់យើង ជាមួយនឹងព័ត៌មាន ឧបករណ៍ និងធនធាននានា

គោលការណ៍ណែនាំរបស់យើងត្រូវបានរៀបចំទៅតាមផ្នែកប្រធានបទ ដោយដាក់ពណ៌ដិតលើវិធាននីមួយៗ។ ក្រោមផ្នែកនីមួយៗ អ្នកអាចចុចដើម្បីទទួលព័ត៌មានបន្ថែម ជាកន្ឡែងដែលអ្នកអាចរកឃើញនិយមន័យ ឧទាហរណ៍ជាក់លាក់ និងការបញ្ជាក់មួយចំនួនចំពោះសំណួរទូទៅអំពីអ្វីដែលទទួលបានការអនុញ្ញាត។ សូមកត់ចំណាំថា ឧទាហរណ៍ទាំងឡាយ មិន គ្របដណ្ដប់លើអ្វីៗគ្រប់យ៉ាងឡើយ (យើងកត់សម្គាល់វាជាមុន ដូច្នេះអ្នកនឹងមិនចាំបាច់អានឃ្លា “មានជាអាទិ៍” ដដែលៗឡើយ)។

បើអ្នកធ្លាប់មានមន្ទិលសង្ស័យអំពីអ្វីដែលត្រូវចែករំលែក សូមចាំក្នុងចិត្តអំពីគុណតម្លៃស្នូលនេះ — “ត្រូវមានចិត្តល្អ និងប្រព្រឹត្តចំពោះអ្នកដទៃតាមរបៀបដែលអ្នកចង់ឲ្យគេប្រព្រឹត្តចំពោះអ្នក។” សូមអរគុណដែលបានជួយរក្សាឲ្យ TikTok ជាកន្លែងមួយដែលទទួលស្វាគមន៍មនុស្សគ្រប់រូប!

ការរក្សាឲ្យសហគមន៍របស់យើងមានសុវត្ថិភាព និងរស់រវើក ត្រូវការនូវការស្វែងរកតុល្យភាពត្រឹមត្រូវ រវាងការអនុញ្ញាតឱ្យមានការសម្ដែងមតិ និងការបង្ការអន្តរាយ។ យើងធ្វើកិច្ចការនេះតាមរយៈការលាយវិធីសាស្ត្រសុវត្ថិភាព ពីការបង្កើតវិធាននិងស្តង់ដាដែលយើងអនុវត្ត ដល់ការបង្កើតបទដ្ឋាននិងធនធាននៅលើផ្លេតហ្វម ដែលផ្ដល់ឲ្យសមាជិកសហគមន៍របស់យើងនូវការទទួលខុសត្រូវនិងជម្រើសសម្រាប់ជីវិត។

  1. លុបខ្លឹមព័ត៌មានបំពាន។ មនុស្សគ្រប់រូបចូលរួមក្នុង TikTok មានលទ្ធភាពចែករំលែកខ្លឹមព័ត៌មាននៅលើផ្លេតហ្វមរបស់យើងដោយសេរី។ ទោះជាយ៉ាងនេះក៏ដោយ យើងមានវិធានពាក់ព័ន្ធនឹងខ្លឹមព័ត៌មានដែលអាចបង្កអន្តរាយ ដែលយើងមិនអនុញ្ញាតឡើយ។ យើងខិតខំលុបខ្លឹមព័ត៌មានទាំងឡាយណាដែលបំពានវិធានរបស់យើង មិនថាត្រូវបានបង្ហោះជាសាធារណៈ ឬឯកជនឡើយ។ ទោះបីយើងធ្វើការយ៉ាងខ្លាំងដើម្បីអនុវត្តវិធានរបស់យើងក៏ដោយ យើងមិនអាចធានាថា ខ្លឹមព័ត៌មានទាំងអស់ដែលបានចែករំលែកលើ TikTok នឹងអនុលោមតាម លក្ខខណ្ឌនៃសេវា ឬគោលការណ៍ណែនាំសហគមន៍របស់យើងឡើយ។ បើនរណាម្នាក់មានការបំពានធ្ងន់ធ្ងរ ឬដដែលៗ យើងក៏នឹងហាមឃាត់គណនីនោះដែរ។ ព័ត៌មានអំពីការអនុវត្តនៅកម្រិតគណនីអាចរកឃើញ នៅទីនេះ
  2. កំហិតអាយុចំពោះខ្លឹមព័ត៌មានសម្រាប់មនុស្សធំ។ ព្រំដែននៃខ្លឹមព័ត៌មានដែលបានចែករំលែកនៅលើ TikTok គឺទូលំទូលាយ ដែលបន្ថែមដល់ភាពចម្រុះដ៏សម្បូរបែបនៃបទពិសោធន៍។ ទោះជាយ៉ាងនេះក៏ដោយ ខ្លឹមព័ត៌មានខ្លះមិនសមស្របសម្រាប់ទស្សនិកជនវ័យក្មេងទេ។ យើងកម្រិតខ្លឹមព័ត៌មានសម្រាប់មនុស្សធំប៉ុណ្ណោះ ឲ្យតែមនុស្សពេញវ័យដែលមានអាយុ 18 ឆ្នាំ និងលើសនេះប៉ុណ្ណោះ អាចមើលឃើញ។ សេចក្ដីសង្ខេបអំពីខ្លឹមព័ត៌មានដែលបានកំហិតអាយុ អាចរកឃើញ នៅទីនេះ
  3. រក្សាស្តង់ដានៃភាពទទួលសិទ្ធិចំពោះហ្វីដសម្រាប់អ្នក (FYF)។ FYF ផ្ដល់ឱកាសឲ្យអ្នកមើលរកឃើញខ្លឹមព័ត៌មានថ្មី និងដើម្បីឲ្យអ្នកបង្កើតផ្សាយដល់ទស្សនិកជនថ្មីៗ។ ប៉ុន្តែការផ្សព្វផ្សាយតាមប្រព័ន្ធឲ្យយោបល់របស់យើងនេះមិនត្រូវបានធានាឡើយ។ ខ្លឹមព័ត៌មានដែលមិនសមស្របសម្រាប់ទស្សនិកជនទូលំទូលាយ នឹងមិនទទួលសិទ្ធិសម្រាប់ FYF ទេ។ សេចក្ដីសង្ខេបអំពីស្តង់ដាទាំងនេះអាចរកឃើញនៅទីនេះ
  4. ផ្ដល់សិទ្ធិអំណាចដល់សហគមន៍យើង។ យើងចង់ធ្វើឲ្យប្រាកដថា អ្នកមានព័ត៌មានត្រឹមត្រូវ ដើម្បីជួយអ្នកឲ្យគ្រប់គ្រងបទពិសោធន៍របស់អ្នកនៅលើ TikTok។ ចំពោះខ្លឹមព័ត៌មានមួយចំនួន យើងបន្ថែមស្លាក, អេក្រង់ “ជ្រើសរើសចូល” ឬការព្រមាន ដើម្បីផ្ដល់បរិការណ៍ ឬសេចក្ដីជូនដំណឹងបន្ថែម។ កញ្ចប់ឧបករណ៍សុវត្ថិភាពរបស់យើង ជួយអ្នកឲ្យច្រោះខ្លឹមព័ត៌មានទាំងឡាយដែលមានស្លាកទ្រុងជ្រូកឬមតិជាក់លាក់ ដែលអ្នកអផាសុកក្នុងការឃើញវា។ យើងក៏ផ្ដល់មុខងារ គ្រប់គ្រងគណនី និងមុខងារក្នុងកម្មវិធីជាមួយ ធនធានសុវត្ថិភាព ដែរ។

អត្ថបទ​បន្ទាប់

គោលការណ៍​សហគមន៍

អានបន្ទាប់