Skip to main content
TikTok LogoTikTok Logo
ភាពសុចរិត និងភាពពិតប្រាកដ

ភាពសុចរិត និងភាពពិតប្រាកដ

បច្ចុប្បន្នភាព​ចុងក្រោយ ខែមីនា ឆ្នាំ 2023

យើង​ចង់​ឲ្យ​គ្រប់គ្នា​ទទួល​អារម្មណ៍​មាន​ទំនុកចិត្ត​ដែល​ថា ពួកគេ​អាច​ទទួល​ព័ត៌មាន​ដែល​អាច​ទុកចិត្ត​បាន រកឃើញ​ខ្លឹមព័ត៌មាន​ដែល​មាន​ភាពដើម និង​ពាក់ព័ន្ធ​ជាមួយ​មនុស្ស​ដែល​ពិតប្រាកដ។ នេះ​ជា​មូលដ្ឋាន​នៃ​ការបង្កើត​សហគមន៍​ដែល​មាន​ទំនុកចិត្ត​ និង​ការទទួលខុសត្រូវ ទាំង​នៅលើ TikTok និង​នៅក្រៅ​ផ្លេតហ្វម។

ព័ត៌មាន​មិនពិត

ក្នុងសហគមន៍សាកល វាជារឿងធម្មតាដែលមនុស្សមានគំនិតផ្សេងៗគ្នា ប៉ុន្តែយើងខិតខំធ្វើប្រតិបត្តិការលើសំណុំនៃការពិតនិងភាពប្រាកដជារួម។ យើងមិនអនុញ្ញាតខ្លឹមព័ត៌មានអសុក្រឹត នាំឲ្យយល់ខុស ឬខុសឆ្គង ដែលអាចបង្កអន្តរាយខ្លាំងដល់បុគ្គលនិងសង្គមឡើយ ដោយមិនគិតពីបំណង។ អន្តរាយខ្លាំងរួមមានអន្តរាយលើផ្លូវកាយ ផ្លូវចិត្ត ឬសង្គម និងការខូចខាតទ្រព្យសម្បត្តិ។ វាមិនលាតសន្ធឹងដល់អន្តរាយពាណិជ្ជកម្ម និងកិត្តិយស ឬក៏គ្របដណ្ដប់លើព័ត៌មានអសុក្រឹតនិងរឿងព្រេងទេ។ យើងពឹងផ្អែកលើដៃគូពិនិត្យការពិតឯករាជ្យ និងមូលដ្ឋានទិន្នន័យរបស់យើងអំពីការអះអាងពិនិត្យការពិតពីមុន ដើម្បីជួយវាយតម្លៃសុក្រឹតភាពនៃខ្លឹមព័ត៌មាន។

ខ្លឹមព័ត៌មានមិនទទួលសិទ្ធិសម្រាប់ FYF ទេ បើវាមានទ្រឹស្ដីសមគំនិតទូទៅ ឬព័ត៌មានដែលមិនបានផ្ទៀងផ្ទាត់ ពាក់ព័ន្ធនឹងភាពអាសន្ន។ ដើម្បីជាការប្រយ័ត្នប្រយែង ខ្លឹមព័ត៌មានដែលទាមទារឲ្យពិនិត្យការពិតក៏មិនទទួលសិទ្ធិសម្រាប់ FYF ជាបណ្ដោះអាសន្នដែរ ខណៈពេលវាកំពុងទទួលការត្រួតពិនិត្យ។

ដើម្បីជួយអ្នកឲ្យគ្រប់គ្រងបទពិសោធន៍ TikTok របស់អ្នក យើងថែមស្លាកព្រមានដល់ខ្លឹមព័ត៌មានដែលពាក់ព័ន្ធនឹងការលាតត្រដាង ឬព្រឹត្តិការណ៍អាសន្ន ដែលត្រូវបានវាយតម្លៃដោយអ្នកពិនិត្យការពិតរបស់យើង ប៉ុន្តែមិនអាចផ្ទៀងផ្ទាត់ថាសុក្រឹត ហើយយើងសុំឲ្យមនុស្សពិចារណាឡើងវិញអំពីការចែករំលែកខ្លឹមព័ត៌មាននោះ។

ព័ត៌មានមិនពិត រួមបញ្ចូលខ្លឹមព័ត៌មានអសុក្រឹត នាំឲ្យយល់ខុស ឬខុសឆ្គង។

អន្តរាយខ្លាំង រួមបញ្ចូលទម្រង់ធ្ងន់ធ្ងរនៃ៖

  • របួសនិងជំងឺលើកាយ រួមទាំងមរណភាព
  • ដំបៅផ្លូវចិត្ត
  • ការខូចខាតទ្រព្យសម្បត្តិទ្រង់ទ្រាយធំ
  • អន្តរាយសង្គម រួមមានការរម្លើងដំណើរការសង្គមឬស្ថាប័នជាមូលដ្ឋាន ដូចជាការបោះឆ្នោតប្រជាធិបតេយ្យ និងដំណើរការដែលរក្សាសុខភាពសាធារណៈ និងសុវត្ថិភាពសាធារណៈ

ទ្រឹស្ដីសមគំនិត ជាជំនឿអំពីព្រឹត្តិការណ៍មិនបានពន្យល់ ឬពាក់ព័ន្ធនឹងការច្រានចោលការពន្យល់ដែលទទួលយកបានជាទូទៅសម្រាប់ព្រឹត្តិការណ៍ផ្សេងៗ និងស្នើថា ពួកវាត្រូវបានអនុវត្តដោយក្រុមសម្ងាត់ ឬក្រុមមានអំណាច។

មិនអនុញ្ញាត

  • ព័ត៌មានមិនពិតដែលបង្កហានិភ័យដល់សុវត្ថិភាពសាធារណៈ ឬអាចនាំឲ្យមានភាពស្លន់ស្លោអំពីព្រឹត្តិការណ៍ដែលមានវិបត្តិ ឬអាសន្នមួយ រួមទាំងការប្រើវីដេអូនៃការវាយប្រហារពីមុន ថាវាទើបកើតឡើង ឬការអះអាងមិនត្រឹមត្រូវអំពីរបស់ចាំបាច់ជាមូលដ្ឋាន (ដូចជាអាហារ ឬទឹក) ថាលែងមានទៀត នៅក្នុងទីកន្លែងជាក់លាក់មួយ
  • ព័ត៌មានវេជ្ជសាស្ត្រ ដូចជាការថ្លែងនាំឲ្យយល់ខុសអំពីវ៉ាក់សាំង ដំបូន្មានវេជ្ជសាស្ត្រអសុក្រឹតដែលមិនលើកទឹកចិត្តមនុស្សឲ្យទទួលការថែទាំវេជ្ជសាស្ត្រសមស្របសម្រាប់ជំងឺគំរាមជីវិត និងព័ត៌មានមិនពិតផ្សេងទៀតដែលអាចបង្កហានិភ័យដល់សុខភាពសាធារណៈ
  • ព័ត៌មានមិនពិតអំពីការប្រែប្រួលធាតុអាកាសដែលរម្លើងការឯកភាពបែបវិទ្យាសាស្ត្រដែលបានបង្កើតយ៉ាងល្អ ដូចជាការបដិសេធភាពកើតមាននៃការប្រែប្រួលធាតុអាកាស ឬកត្តាដែលរួមចំណែកឲ្យមានការប្រែប្រួលនោះ
  • ទ្រឹស្ដីសមគំនិតហិង្សា ឬស្អប់ខ្ពើមដែលអាចបង្កគ្រោះថ្នាក់ ដូចជាការអំពាវនាវឲ្យប្រើអំពើហិង្សា ការមានតំណភ្ជាប់ទៅកាន់អំពើហិង្សាពីមុន ការបដិសេធព្រឹត្តិការណ៍ហិង្សាដែលបានរក្សាទុកឯកសារយ៉ាងល្អ និងការបង្កបុរេនិច្ឆយទៅកាន់ក្រុមមួយដែលមានគុណលក្ខណៈទទួលបាននូវការការពារ
  • ទ្រឹស្ដីសមគំនិតជាក់លាក់ដែលដាក់ឈ្មោះនិងវាយប្រហារបុគ្គល
  • សម្ភារដែលត្រូវបានកែ ចងភ្ជាប់ ឬផ្សំ (ដូចជាវីដេអូ និងអូឌីយ៉ូ) តាមរបៀបដែលអាចនាំឲ្យបុគ្គលម្នាក់យល់ខុសអំពីព្រឹត្តិការណ៍ក្នុងពិភពពិត

មិនទទួលសិទ្ធិសម្រាប់ FYF

  • ទ្រឹស្ដីសមគំនិតទូទៅដែលឥតហេតុផល និងអះអាងថា ព្រឹត្តិការណ៍ឬស្ថានការណ៍មួយចំនួនត្រូវបានអនុវត្តដោយក្រុមសម្ងាត់ ឬក្រុមមានអំណាច ដូចជា “រដ្ឋាភិបាល” ឬ “សង្គមសម្ងាត់”
  • ព័ត៌មានដែលមិនបានផ្ទៀងផ្ទាត់ពាក់ព័ន្ធនឹងភាពអាសន្ន ឬព្រឹត្តិការណ៍លាតត្រដាងដែលព័ត៌មានលម្អិតនៅកំពុងលេចឡើង
  • ព័ត៌មានមិនពិតដែលអាចបង្កអន្តរាយខ្លាំង ខណៈពេលវាកំពុងទទួលការត្រួតពិនិត្យការពិត

បានអនុញ្ញាត

  • ការថ្លែងអំពីគំនិតផ្ទាល់ខ្លួន (ឲ្យតែវាមិនរួមបញ្ចូលព័ត៌មានមិនពិតដែលអាចបង្កអន្តរាយ)
  • ការពិភាក្សាអំពីការប្រែប្រួលធាតុអាកាស ដូចជាផលប្រយោជន៍ ឬគុណវិបត្តិនៃគោលការណ៍ឬបច្ចេកវិទ្យាជាក់លាក់នានា ឬទស្សនៈផ្ទាល់ខ្លួនពាក់ព័ន្ធនឹងព្រឹត្តិការណ៍អាកាសធាតុជាក់លាក់ (ឲ្យតែវាមិនរម្លើងការឯកភាពបែបវិទ្យាសាស្ត្រ)

ភាពសុចរិត​របស់​ពលរដ្ឋ និង​ការបោះឆ្នោត

ការបោះឆ្នោតជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៃការសន្ទនារបស់សហគមន៍ និងផ្សព្វផ្សាយតម្លៃរបស់សង្គមបើកចំហ។ យើងព្យាយាមរក្សាតុល្យភាពការអនុញ្ញាតឲ្យមានការពិភាក្សាលើប្រធានបទនានា ដោយក្នុងពេលជាមួយគ្នា រក្សាភាពជាផ្លេតហ្វមមួយដែលនាំពួកយើងមករួមគ្នា និងមិនបែងចែកពួកយើង។ យើងមិនអនុញ្ញាតការផ្សព្វផ្សាយនយោបាយដោយបង់ប្រាក់ ការផ្សាយពាណិជ្ជកម្មនយោបាយ ឬការរៃអង្គាសប្រាក់ដោយអ្នកនយោបាយ ឬគណបក្សនយោបាយ (សម្រាប់ខ្លួនពួកគេ ឬអ្នកដទៃ) ឡើយ។គោលការណ៍ផ្សាយពាណិជ្ជកម្មទាក់ទងនឹងនយោបាយ របស់យើង រួមបញ្ចូលនូវការផ្សាយពាណិជ្ជកម្មគិតប្រាក់បែបប្រពៃណី និងអ្នកបង្កើតទទួលសំណងប្រាក់ដើម្បីគាំទ្រ ឬជំទាស់បេក្ខជនប្រជែងចូលកាន់តំណែង។

យើងចង់អនុញ្ញាតឲ្យមានការផ្លាស់ប្ដូរគំនិតរបស់ពលរដ្ឋដោយបានទទួលព័ត៌មាន តាមរបៀបដែលលើកតម្កើងសន្ទនាប្រកបដោយផលិតភាព។ យើងមិនអនុញ្ញាតព័ត៌មានមិនពិតអំពីពលរដ្ឋ និងដំណើរការបោះឆ្នោតឡើយ ដោយមិនគិតពីបំណង។ នេះរួមបញ្ចូលនូវព័ត៌មានមិនពិតអំពីរបៀបបោះឆ្នោត ការចុះបញ្ជីបោះឆ្នោត តម្រូវការអំពីភាពទទួលសិទ្ធិរបស់បេក្ខជន ដំណើររាប់សន្លឹកឆ្នោតនិងបញ្ជាក់ការបោះឆ្នោត ព្រមទាំងលទ្ធផលចុងក្រោយនៃការបោះឆ្នោត។

ខ្លឹមព័ត៌មានមិនទទួលសិទ្ធិសម្រាប់ FYF ទេ បើវាមានការអះអាងដែលមិនបានផ្ទៀងផ្ទាត់អំពីលទ្ធផលនៃការបោះឆ្នោត។

ស្វែងយល់បន្ថែមអំពី គណនីរដ្ឋាភិបាលអ្នកនយោបាយនិងគណបក្សនយោបាយ ព្រមទាំងការងាររបស់យើងអំពី សុចរិតភាពនៃការបោះឆ្នោត

ព័ត៌មានមិនពិតរួមបញ្ចូលខ្លឹមព័ត៌មានអសុក្រឹត នាំឲ្យយល់ខុស ឬខុសឆ្គង។

មិនអនុញ្ញាតព័ត៌មានមិនពិតអំពីការបោះឆ្នោត រួមបញ្ចូលខាងក្រោម៖

  • របៀប ពេល និងកន្លែងទៅបោះឆ្នោត ឬចុះបញ្ជីបោះឆ្នោត
  • តម្រូវការអំពីភាពទទួលសិទ្ធិរបស់អ្នកបោះឆ្នោត ដើម្បីចូលរួមក្នុងការបោះឆ្នោត និងគុណវុឌ្ឍិសម្រាប់បេក្ខជនដែលឈរឈ្មោះបោះឆ្នោត
  • ច្បាប់ នីតិវិធី និងទម្រង់ការដែលគ្របដណ្ដប់លើអង្គការ និងការអនុវត្តការបោះឆ្នោត ព្រមទាំងនីតិវិធីពលរដ្ឋផ្សេងទៀត ដូចជាប្រជាមតិ សំណើបោះឆ្នោត និងជំរឿន
  • លទ្ធផលចុងក្រោយឬស្ថាពរនៃការបោះឆ្នោត

មិនទទួលសិទ្ធិសម្រាប់ FYF

  • ការអះអាងដែលមិនបានផ្ទៀងផ្ទាត់អំពីលទ្ធផលនៃការបោះឆ្នោត ដែលនៅតែមិនទាន់លាតត្រដាង និងអាចខុស ឬនាំឲ្យយល់ខុស

មេឌៀ​សំយោគ និង​បញ្ឆោត

យើងស្វាគមន៍ភាពច្នៃប្រតិដ្ឋដែលបញ្ញាសិប្បនិម្មិត (AI) ថ្មី និងបច្ចេកវិទ្យាឌីជីថលផ្សេងទៀតអាចបើកបង្ហាញ។ ទោះជាយ៉ាងនេះក៏ដោយ AI អាចធ្វើឲ្យកាន់តែលំបាកក្នុងការញែករវាងការពិត និងការប្រតិដ្ឋ ដែលអាចបង្កហានិភ័យទាំងលើសង្គម ទាំងលើបុគ្គល។ មេឌៀសំយោគឬបញ្ឆោតដែលបង្ហាញឆាកដូចពិត ត្រូវតែបង្ហាញឲ្យបានច្បាស់។ នេះអាចធ្វើឡើងតាមរយៈការប្រើស្ទីកឃ័រ ឬចំណងជើងដូចជា ‘សំយោគ’, ‘ក្លែងក្លាយ’, ‘មិនពិត’ ឬ ‘បានកែ’។

យើងរក្សាតុល្យភាពតម្លៃសម្ដែងមតិដែលមេឌៀសំយោគមាន ធៀបនឹងហានិភ័យនៃអន្តរាយចំពោះបុគ្គល។ យើងមិនអនុញ្ញាតមេឌៀសំយោគដែលមានភាពដូចនឹងបុគ្គលឯកជនពិតប្រាកដឡើយ។ ខណៈពេលយើងផ្ដល់សេរីភាពច្រើនសម្រាប់បុគ្គលសាធារណៈ យើងមិនចង់ឲ្យពួកគេប្រែជាប្រធានបទនៃការរំលោភបំពាន ឬនាំឲ្យមនុស្សយល់ខុសអំពីបញ្ហានយោយបាឬហិរញ្ញវត្ថុឡើយ។ យើងមិនអនុញ្ញាតមេឌៀសំយោគរបស់បុគ្គលសាធារណៈឡើយ បើខ្លឹមព័ត៌មាននោះត្រូវបានប្រើសម្រាប់ការគាំទ្រ ឬបំពានគោលការណ៍ដទៃទៀត។ នេះរួមបញ្ចូលទាំងការហាមប្រាមលើសម្ដីស្អប់ខ្ពើម ការកេងប្រវ័ញ្ចផ្លូវភេទ និងទម្រង់ធ្ងន់ធ្ងរនៃការបៀតបៀន (ស្វែងយល់បន្ថែមអំពីបុគ្គលសាធារណៈក្នុង ការបៀតបៀននិងការសម្លុត)

មេឌៀសំយោគ ជាខ្លឹមព័ត៌មានដែលបានបង្កើតឬកែដោយបច្ចេកវិទ្យា AI។ វារួមបញ្ចូលខ្លឹមព័ត៌មានដែលបានបង្កើតលក្ខណៈឌីជីថលដូចពិតខ្លាំង (ក្លែងក្លាយ) អំពីមនុស្សពិត ដូចជាវីដេអូមួយអំពីបុគ្គលពិតដែលនិយាយ ប៉ុន្តែពាក្យរបស់ពួកគេត្រូវបានកែឬផ្លាស់ប្ដូរ។

ឆាកដូចពិត រួមបញ្ចូលការបង្ហាញមនុស្ស កន្លែង ឬព្រឹត្តិការណ៍ក្លែងក្លាយ ដែលមើលទៅដូចជាពួកគេពិតប្រាកដ។

បុគ្គលសាធារណៈ ជាមនុស្សពេញវ័យ (18 ឆ្នាំ និងលើសនេះ) ដែលមានតួនាទីសាធារណៈសំខាន់ ដូចជាមន្ត្រីរដ្ឋាភិបាល អ្នកនយោបាយ អ្នកដឹកនាំធុរកិច្ច និងជនល្បីល្បាញ។ យើងមិនកត់សម្គាល់មនុស្សដែលមានអាយុក្រោម 18 ឆ្នាំ ថាជាបុគ្គលសាធារណៈឡើយ។

មិនអនុញ្ញាត

  • មេឌៀសំយោគដែលបង្ហាញឆាកដូចពិត ដែលមិនបង្ហាញឬដាក់ស្លាកច្បាស់ក្នុងវីដេអូ
  • មេឌៀសំយោគដែលមានភាពដូច (រូប ឬអូឌីយ៉ូ) របស់បុគ្គលពិត រួមទាំង៖ (1) មនុស្សវ័យក្មេង, (2) បុគ្គលឯកជនជាមនុស្សពេញវ័យ និង (3) បុគ្គលសាធារណៈជាមនុស្សពេញវ័យ នៅពេលប្រើសម្រាប់ការគាំទ្រនយោបាយឬពាណិជ្ជកម្ម ឬក៏បើបំពានលើគោលការណ៍ដទៃទៀត
  • សម្ភារដែលត្រូវបានកែ ចងភ្ជាប់ ឬផ្សំ (ដូចជាវីដេអូ និងអូឌីយ៉ូ) តាមរបៀបដែលអាចនាំឲ្យបុគ្គលម្នាក់យល់ខុសអំពីព្រឹត្តិការណ៍ក្នុងពិភពពិត

បានអនុញ្ញាត

  • មេឌៀសំយោគដែលបង្ហាញបុគ្គលសាធារណៈក្នុងបរិការណ៍មួយចំនួន រួមទាំងខ្លឹមសារសិល្បៈនិងអប់រំ ដូចជាវីដេអូដែលបង្ហាញជនល្បីល្បាញរាំលើ TikTok ដ៏មានប្រជាប្រិយភាព និងបុគ្គលក្នុងប្រវត្តិសាស្ត្រដែលបង្ហាញក្នុងមេរៀនប្រវត្តិសាស្ត្រ

ការចូលរួមពាក់ព័ន្ធ​ក្លែងក្លាយ

ការចូលរួមពាក់ព័ន្ធនឹងភាពពិតប្រាកដ ជាចំណុចសំខាន់ចំពោះសុចរិតភាពនៃផ្លេតហ្វមរបស់យើង និងជូនដំណឹងអំពីរបៀបដែលយើងឲ្យយោបល់ខ្លឹមព័ត៌មានដែលអ្នកដទៃអាចឃើញថាគួរឲ្យចាប់អារម្មណ៍។ យើងមិនអនុញ្ញាតការជួញដូរសេវាដែលប៉ុនប៉ងបង្កើនការពាក់ព័ន្ធដោយសិប្បនិម្មិត ឬបំភាន់ប្រព័ន្ធឲ្យយោបល់របស់ TikTok ឡើយ។ បើយើងស្រាប់តែដឹងអំពីគណនីឬខ្លឹមព័ត៌មានដែលមានរង្វាស់បំប៉ោងភាពមិនពិតប្រាកដ យើងនឹងលុបអ្នកតាម ឬការចូលចិត្តក្លែងក្លាយដែលពាក់ព័ន្ធ។

ខ្លឹមព័ត៌មានមិនទទួលសិទ្ធិសម្រាប់ FYF ទេ បើវាខិតខំរៀបឧបាយ ឬបញ្ឆោតអ្នកដទៃ ដើម្បីបង្កើនអ្នកតាម ការចូលចិត្ត ឬការមើល។

មិនអនុញ្ញាត

  • ការសម្រួលការជួញដូរសេវាដែលបង្កើនការពាក់ព័ន្ធដោយសិប្បនិម្មិត ដូចជាការលក់អ្នកតាម ឬការចូលចិត្ត
  • ការផ្ដល់សេចក្ដីណែនាំអំពីរបៀបបង្កើនការពាក់ព័ន្ធដោយសិប្បនិម្មិតនៅលើ TikTok

មិនទទួលសិទ្ធិសម្រាប់ FYF

  • ខ្លឹមព័ត៌មានដែលរៀបឧបាយ ឬបញ្ឆោតអ្នកដទៃ ជាវិធីមួយដើម្បីបង្កើនរង្វាស់នៃការពាក់ព័ន្ធ ដូចជាការសន្យា “ការចូលចិត្ត-ដើម្បី-ការចូលចិត្ត” និងគ្រឿងលើកទឹកចិត្តក្លែងក្លាយសម្រាប់ការពាក់ព័ន្ធជាមួយខ្លឹមព័ត៌មាន

ខ្លឹមព័ត៌មាន​មិនមែន​ច្បាប់ដើម និង​កូដ QR

ភាពច្នៃប្រតិដ្ឋលើ TikTok ជាអ្វីដែលធ្វើឲ្យវាអស្ចារ្យ ដូច្នេះអ្នកគួរបង្ហោះតែស្នាដៃផ្ទាល់ខ្លួនរបស់អ្នកប៉ុណ្ណោះ។ យើងមិនអនុញ្ញាតខ្លឹមព័ត៌មានបំពានកម្មសិទ្ធិបញ្ញារបស់នរណាម្នាក់ផ្សេងទៀតឡើយ។ បើយើងស្រាប់តែដឹងពីខ្លឹមព័ត៌មានដែលបំពានមួយ យើងនឹងលុបវា។ ស្វែងយល់បន្ថែមអំពី គោលការណ៍ស្ដីពីកម្មសិទ្ធិបញ្ញា (IP) របស់យើង។

ខ្លឹមព័ត៌មានមិនទទួលសិទ្ធិសម្រាប់ FYF ទេ បើវាទាក់ទងនឹងខ្លឹមព័ត៌មានមិនមែនច្បាប់ដើម ឬផលិតឡើងវិញដែលមិនមានការកែថ្មីឬច្នៃប្រតិដ្ឋណាមួយ ឬមានកូដឆ្លើយតបរហ័ស (QR)។

បើអ្នកជឿជាក់ថា អ្នកបានជួបប្រទះការបំពាន IP អ្នកអាចធ្វើ ការរាយការណ៍អំពីសិទ្ធិអ្នកនិពន្ធការរាយការណ៍អំពីពាណិជ្ជសញ្ញា

កម្មសិទ្ធិបញ្ញា សំដៅលើកម្មសិទ្ធិភាពនៃអ្វីមួយដែលអ្នកបានបង្កើត ដែលរួមបញ្ចូលសិទ្ធិអ្នកនិពន្ធ និងពាណិជ្ជសញ្ញា។

សិទ្ធិអ្នកនិពន្ធ ជាសិទ្ធិតាមផ្លូវច្បាប់ពាក់ព័ន្ធនឹងស្នាដៃដើមរបស់អ្នកនិពន្ធ រួមទាំងតន្ដ្រី និងវីដេអូ។ សិទ្ធិអ្នកនិពន្ធការពារការសម្ដែងមតិដើមអំពីគំនិតមួយ (ដូចជាវិធីជាក់លាក់ដែលវីដេអូឬតន្ដ្រីមួយត្រូវបានបញ្ជាក់ ឬបង្កើត) ប៉ុន្តែមិនការពារគំនិត ឬការពិតពីក្រោយនោះឡើយ។

ពាណិជ្ជសញ្ញា ជាពាក្យ និមិត្តសញ្ញា ពាក្យស្លោក ការរចនា ឬបន្សំនៃរបស់ទាំងនេះ ដែលសម្គាល់ប្រភពនៃផលិតផលឬសេវាមួយ និងញែកវាឲ្យខុសពីផលិតផលឬសេវាផ្សេងទៀត។

មិនអនុញ្ញាត

  • ខ្លឹមព័ត៌មានដែលបំពានសិទ្ធិអ្នកនិពន្ធ ពាណិជ្ជសញ្ញា ឬកម្មសិទ្ធិបញ្ញារបស់នរណាម្នាក់ផ្សេងទៀត

មិនទទួលសិទ្ធិសម្រាប់ FYF

  • ខ្លឹមព័ត៌មានផលិតឡើងវិញ ឬមិនមែនច្បាប់ដើម ដែលត្រូវបាននាំចូល ឬបញ្ជូន ដោយគ្មានការកែថ្មីឬច្នៃប្រតិដ្ឋណាមួយ ដូចជាខ្លឹមព័ត៌មានដែលមានដាមទឹកមើលឃើញ ឬឡូហ្គោដាក់លើរបស់នរណាម្នាក់ផ្សេងទៀត
  • ខ្លឹមព័ត៌មានគុណភាពទាប ដូចជាឃ្លីបខ្លីបំផុត និងវីដេអូដែលមានមូលដ្ឋាន GIF-ដាច់មុខ
  • កូដ QR (លុះណាតែមានហានិភ័យទាបនៃអន្តរាយ ដូចជាបរិការណ៍នៃពាណិជ្ជកម្មតាមអេឡិចត្រូនិក)

អាកប្បកិរិយា​នៃ​គណនី​ស្ប៉ាម និង​បំភាន់

ដើម្បីបង្កើតសហគមន៍ដែលគួរឲ្យទុកចិត្តនៅលើអនឡាញ វាមានសារៈសំខាន់ដែលអាកប្បកិរិយា និងអត្តសញ្ញាណនៃគណនី មានភាពពិតប្រាកដនិងត្រឹមត្រូវ។ យើងមិនអនុញ្ញាតអាកប្បកិរិយានៃគណនីដែលអាចជាស្ប៉ាម ឬនាំឲ្យសហគមន៍របស់យើងយល់ខុសឡើយ។ នេះរួមបញ្ចូលទាំងការធ្វើប្រតិបត្តិការជះឥទ្ធិពលបំប្លែង និងការធ្វើប្រតិបត្តិការគណនីស្ប៉ាម ឬបន្លំខ្លួន។ គណនីត្រាប់កំប្លែង/អ្នកគាំទ្រត្រូវបានអនុញ្ញាត ឲ្យតែពួកវាត្រូវបានបង្ហាញក្នុងឈ្មោះ គណនី (កំណត់សម្គាល់ដែលខុសពី @username)។

អ្នកអាចរៀបចំគណនីច្រើនលើ TikTok ដើម្បីបង្កើតបណ្ដាញផ្សេងៗសម្រាប់ការសម្ដែងច្នៃប្រតិដ្ឋពិតប្រាកដ ប៉ុន្តែមិនមែនក្នុងគោលបំណងបំភាន់ឡើយ។ យើងមិនអនុញ្ញាតការប្រើគណនីច្រើនដើម្បីវាងដោយចេតនានូវវិធានរបស់យើង ឬការអនុវត្តវិធានទាំងនោះឡើយ។ បើគណនីណាមួយរបស់អ្នកត្រូវបានហាមប្រាម ឬកំហិតមិនឲ្យប្រើមុខងារមួយ អ្នកមិនត្រូវរៀបចំ ឬក៏ប្រើគណនីផ្សេងដើម្បីជម្នះការហាមប្រាមឬកំហិតនោះឡើយ។

បើយើងដឹងថានរណាម្នាក់បានពាក់ព័ន្ធនឹងអាកប្បករិយានៃគណនីបំភាន់ទាំងនេះ យើងនឹងហាមប្រាមគណនីនោះ និងអាចហាមប្រាមគណនីថ្មីទាំងឡាយដែលបានបង្កើតឡើង។

មិនអនុញ្ញាត

  • ស្ប៉ាម រួមមាន
    • គណនីដែលត្រូវបានធ្វើប្រតិបត្តិការ៖ (1) ជាដុំ, (2) តាមស្វ័យប្រវត្តិកម្មដែលមិនទទួលសិទ្ធិ ឬ (3) ដើម្បីចែកចាយខ្លឹមព័ត៌មានពាណិជ្ជកម្មដែលមានបរិមាណច្រើន
    • ការធ្វើប្រតិបត្តិការបណ្ដាញនៃគណនីដែលតំណាងឲ្យអង្គភាពស្រដៀងគ្នា ឬបង្ហោះខ្លឹមព័ត៌មានស្រដៀងគ្នា ដើម្បីនាំអ្នកដទៃទៅកាន់ទីកន្លែងជាក់លាក់មួយ (នៅលើ ឬនៅក្រៅផ្លេតហ្វម) ដូចជាគណនី វិបសៃ ឬធុរកិច្ចផ្សេងទៀត
  • ការបន្លំខ្លួន រួមមាន៖
    • គណនីដែលដាក់បុគ្គលឬអង្គភាពពិតមួយទៀត ដូចជាការប្រើឈ្មោះ ព័ត៌មានលម្អិតជីវប្រវត្តិ ខ្លឹមព័ត៌មាន ឬរូបភាពរបស់នរណាម្នាក់ ដោយមិនបង្ហាញវា
    • ការបង្ហាញជាបុគ្គលឬអង្គភាពមួយ ដែលមិនមានអត្ថិភាព (បុគ្គលក្លែងក្លាយ) ដោយមានបំណងបង្ហាញនាំឲ្យអ្នកដទៃនៅលើផ្លេតហ្វមយល់ខុស
  • ប្រតិបត្តិការជះឥទ្ធិពលបំប្លែង រួមមាន៖
    • ការប៉ុនប៉ងជះឥទ្ធិពលលើគណនីសាធារណៈ ខណៈពេលនាំឲ្យប្រព័ន្ធឬសមាជិកសហគមន៍របស់ផ្លេតហ្វមយើងយល់ខុសអំពីអត្តសញ្ញាណ ប្រភពដើម ទីកន្លែងប្រតិបត្តិការ ប្រជាប្រិយភាព ឬគោលបំណងរបស់គណនី
  • ការវាង រួមមាន៖
    • ការប៉ុនប៉ងជៀសវាងការហាមប្រាមគណនីមួយ ដោយផ្សាយការបំពានខ្លឹមព័ត៌មានលើគណនីច្រើន
    • ការប្រើគណនីឆ្លាស់ (អាចជាគណនីថ្មី ឬមានស្រាប់) ដើម្បីបន្តអាកប្បកិរិយាបំពាន ដែលពីមុននាំឲ្យមានការហាមប្រាមលើគណនីផ្សេង
    • ការបើកគណនីថ្មីមួយ បន្ទាប់ពីគណនីមួយត្រូវបានហាមប្រាមដោយសារការបំពានធ្ងន់ធ្ងរ

អត្ថបទ​បន្ទាប់

ទំនិញ​រឹតបន្តឹង និង​សកម្មភាព​ពាណិជ្ជកម្ម

អានបន្ទាប់