Skip to main content
TikTok LogoTikTok Logo
ស្តង់ដា​នៃ​ភាពទទួលសិទ្ធិ​ចំពោះ​ហ្វីដ​សម្រាប់​អ្នក

ស្តង់ដា​នៃ​ភាពទទួលសិទ្ធិ​ចំពោះ​ហ្វីដ​សម្រាប់​អ្នក

បច្ចុប្បន្នភាព​ចុងក្រោយ ខែមីនា ឆ្នាំ 2023

ហ្វីតសម្រាប់អ្នក (FYF) ជាមុខងារឯកលក្ខណៈរបស់ TikTok ដែលប្រើប្រព័ន្ធនៃការឲ្យយោបល់តាមបុគ្គល ដើម្បីអនុញ្ញាតឲ្យសមាជិកសហគមន៍នីមួយៗមានលទ្ធភាពរកឃើញខ្លឹមព័ត៌មាន អ្នកបង្កើត និងប្រធានបទយ៉ាងទូលំទូលាយ។ ក្នុងការកំណត់ពីអ្វីដែលទទួលការឲ្យយោបល់ ប្រព័ន្ធគិតទៅលើកត្តាផ្សេងៗ ដូចជាការចូលចិត្ត ការចែករំលែក មតិ ការស្វែងរក ភាពចម្រុះនៃខ្លឹមព័ត៌មាន និងវីដេអូពេញនិយម។ ស្វែងយល់បន្ថែមអំពីប្រព័ន្ធឲ្យយោបល់ ព្រមទាំងឧបករណ៍ដើម្បីជួយប្ដូរតាមបំណងសម្រាប់ការឲ្យយោបល់។

ប្រភេទខ្លឹមព័ត៌មានមួយចំនួនអាចល្អ បើឃើញម្ដងម្កាល ប៉ុន្តែនាំឲ្យមានបញ្ហា បើមើលជាចង្កោម (ដូចជាវីដេអូដែលទាក់ទងនឹងការតមអាហារ ភាពមាំទាំហួសហេតុ ភាពកំសត់ ឬការបញ្ឆិតបញ្ឆៀងផ្លូវភេទ។ ខ្លឹមព័ត៌មានប្រភេទនេះប្រហែលជាអាចទទួលសិទ្ធិសម្រាប់ FYF ប៉ុន្តែដើម្បីការពារសហគមន៍របស់យើង យើងនឹងបង្អាក់លំនាំនៃខ្លឹមព័ត៌មានដដែលៗ ដើម្បីធានាថា វាមិនត្រូវបានមើលឃើញញឹកញយពេក។ ស្វែងយល់បន្ថែមអំពីវិធីសាស្ត្ររបស់យើងចំពោះ ការការពារសុវត្ថិភាពនិងការធ្វើចម្រុះកម្ម ការឲ្យយោបល់។

យើងរក្សាស្តង់ដានៃភាពទទួលសិទ្ធិចំពោះខ្លឹមព័ត៌មានសម្រាប់ FYF ដែលផ្ដល់អាទិភាពដល់សុវត្ថិភាព និងទទួលព័ត៌មានពីភាពចម្រុះនៃសហគមន៍របស់យើង និងបទដ្ឋានវប្បធម៌។ ខណៈពេលភាពឯកឯងនៃ FYF ជាអ្វីដែលធ្វើឲ្យ TikTok ឯកលក្ខណៈ វាមានបំណងផ្ដល់ជូនទស្សនិកជនយ៉ាងទូលំទូលាយ ដែលរួមបញ្ចូលគ្រប់គ្នា ចាប់ពីក្មេងជំទង់ ដល់ជីដូនជីតាទួត។ យើងធ្វើឲ្យខ្លឹមព័ត៌មានមួយចំនួនមិនទទួលសិទ្ធិសម្រាប់ FYF ទេ ដែលអាចមិនសមស្របសម្រាប់ទស្សនិកជនទូទៅ ពាក់ព័ន្ធនឹង៖ (1) សុខភាពអាកប្បកិរិយា, (2) គោលរឿងងាយរសើប និងសម្រាប់មនុស្សធំ, (3) សុចរិតភាព និងភាពពិតប្រាកដ និង (4) ទំនិញរឹតបន្តឹង។ យើងក៏អាចធ្វើឲ្យខ្លឹមព័ត៌មានខ្លះក្នុងចំណោមនេះលំបាករកឃើញក្នុងការស្វែងរកដែរ។

យើងក៏ដឹងដែរថា FYF បើកចំហជូនអ្នកបង្កើតឲ្យផ្សាយដល់ទស្សនិកជនជាច្រើន ដែលមិនតែងតែសមស្របសម្រាប់មនុស្សវ័យក្មេងខ្លះឡើយ។ ដើម្បីផ្ដល់ជូនយុវជននូវកន្លែងសមស្របសម្រាប់ការរុរក យើងក៏មិនធ្វើឲ្យខ្លឹមព័ត៌មានណាមួយពីអ្នកបង្កើតដែលមានអាយុក្រោម 16 ឆ្នាំ មានលើ FYF ដែរ។

ខ្លឹមព័ត៌មានដែលមិនទទួលសិទ្ធិសម្រាប់ FYF នៅតែអាចរកឃើញដដែលតាមវិធីផ្សេងទៀត ដូចជាតាមរយៈឧបករណ៍ស្វែងរក ឬតាមរយៈការតាមគណនីមួយ។ សម្រាប់បញ្ជីរួមនៃខ្លឹមព័ត៌មានប្រភេទជាក់លាក់ ដែលមិនទទួលសិទ្ធិសម្រាប់ FYF សូមមើល “ព័ត៌មានបន្ថែម” ខាងក្រោម។

ខ្លឹមព័ត៌មានខាងក្រោមត្រូវបានអនុញ្ញាតលើផ្លេតហ្វមយើង ប៉ុន្តែមិនបំពេញតាមស្តង់ដារបស់យើងចំពោះហ្វីតសម្រាប់អ្នក (FYF) ទេ។ សម្រាប់ការពិភាក្សាបន្ថែម សូមប្រើតំណទៅកាន់ផ្នែកនៃប្រធានបទនីមួយៗខាងលើ។

វាក៏គួរត្រូវបានកត់សម្គាល់ដែរថា នៅពេលវីដេអូមួយមិនទទួលការមើលច្រើន វាអាចដោយសារកខ្វះនៃការពាក់ព័ន្ធក្នុងសហគមន៍ ជាជាងភាពមិនទទួលសិទ្ធិសម្រាប់ FYF។ អ្នកបង្កើតអាចប្រើ ឧបករណ៍វិភាគី TikTok ដើម្បីតាមដានប្រសិទ្ធផលនៃវីដេអូរបស់ពួកគេ។

មិនទទួលសិទ្ធិសម្រាប់ FYF

  • សុវត្ថិភាពយុវជន
    • ខ្លឹមព័ត៌មានទាំងឡាយដែលបង្កើតឡើងដោយគណនីអាយុក្រោម 16 ឆ្នាំ
  • សកម្មភាពនិងការប្រជែងដែលអាចបង្កគ្រោះថ្នាក់
    • ការបង្ហាញសកម្មភាពដែលពាក់ព័ន្ធនឹងអន្តរាយដល់កាយមធ្យមដែលអាចមើលឃើញ ឬជិតកើតឡើង
    • ការផ្សព្វផ្សាយសកម្មភាពដែលអាចនាំឲ្យមានអន្តរាយដល់កាយមធ្យម
    • ការបង្ហាញកីឡាហួសហេតុ ឬការផ្សងគ្រោះថ្នាក់ ដែលធ្វើដោយអ្នកប្រកបវិជ្ជាជីវៈក្នុងកន្លែងសាធារណៈ ដូចជាការលោត និងឧបាយក្នុងការលេងក្ដារស្កេត និងការជិះកង់ហោះស្ទីលសេរី (BMX)
  • ការបង្ហាញកាយ
    • មនុស្សពេញវ័យបង្ហាញកាយខ្លាំង
    • មនុស្សវ័យក្មេងបង្ហាញកាយមធ្យម
  • ខ្លឹមព័ត៌មានបញ្ឆិតបញ្ឆៀងផ្លូវភេទ
    • ផលិតផលសិច ដូចជាប្រដាប់លេងផ្លូវភេទ
    • ការថើបស្រាបស្រាល
    • ឥរិយាបថទាក់ទាញផ្លូវភេទ
    • មនុស្សពេញវ័យសម្ដែងប្រលោម
    • មនុស្សពេញវ័យរំឭកឲ្យនឹកឃើញសកម្មភាពផ្លូវភេទ
  • ខ្លឹមព័ត៌មាននាំឲ្យតក់ស្លុតនិងស្ដែងៗ
    • វីដេអូស្ដែងៗឬអាចនាំឲ្យឈឺចាប់អំពីព្រឹត្តិការណ៍ដែលជាចំណាប់អារម្មណ៍សាធារណៈក្នុងការមើល ដូចជាការប៉ះទង្គិចជាមួយកងកម្លាំងអនុវត្តច្បាប់ និងលទ្ធផលនៃការផ្ទុះគ្រាប់បែក ឬគ្រោះមហន្តរាយធម្មជាតិ
    • អំពើហិង្សាស្ដែងៗប្រតិដ្ឋនិងការប្រយុទ្ធជាក់ស្ដែងហួសហេតុ
    • ឈាមមនុស្សនិងសត្វ
    • សម្ភារដែលអាចនាំឲ្យឈឺចាប់ ដែលអាចបង្កការថប់បារម្ភឬការភ័យខ្លាច ដូចជាការបង្ហាញរបួសមិនធ្ងន់ គ្រោះថ្នាក់ បែបផែនរូបពញ្ញាក់ឲ្យខ្លាច និងការតុបតែងប្រឡាក់ឈាម
    • សម្ភារស្ដែងៗគួរសម ដែលអាចបង្កការខ្ពើមរអើម ដូចជាមុខងារកាយរបស់មនុស្សនិងសត្វ ព្រមទាំងវត្ថុរាវ (ដូចជាទឹកនោម ឬកម្អួត), សត្វស្លាប់ និងរូបថតជិតនៃសរីរាង្គ និងសត្វមួយចំនួន (ដូចជាសត្វល្អិត កណ្ដុរប្រែង)
    • ប្រដាប់ភេទ និងសកម្មភាពផ្លូវភេទរបស់សត្វ
  • ព័ត៌មានមិនពិត
    • ទ្រឹស្ដីសមគំនិតទូទៅដែលឥតហេតុផល និងអះអាងថា ព្រឹត្តិការណ៍ឬស្ថានការណ៍មួយចំនួនត្រូវបានអនុវត្តដោយក្រុមសម្ងាត់ ឬក្រុមមានអំណាច ដូចជា “រដ្ឋាភិបាល” ឬ “សង្គមសម្ងាត់”
    • ព័ត៌មានដែលមិនបានផ្ទៀងផ្ទាត់ពាក់ព័ន្ធនឹងភាពអាសន្ន ឬព្រឹត្តិការណ៍លាតត្រដាងដែលព័ត៌មានលម្អិតនៅកំពុងលេចឡើង
    • ព័ត៌មានមិនពិតដែលអាចបង្កអន្តរាយខ្លាំង ខណៈពេលវាកំពុងទទួលការត្រួតពិនិត្យការពិត
  • ភាពសុចរិតរបស់ពលរដ្ឋនិងការបោះឆ្នោត
    • ការអះអាងដែលមិនបានផ្ទៀងផ្ទាត់អំពីលទ្ធផលនៃការបោះឆ្នោត ដែលនៅតែមិនទាន់លាតត្រដាង និងអាចខុស ឬនាំឲ្យយល់ខុស
  • ការពាក់ព័ន្ធក្លែងក្លាយ
    • ខ្លឹមព័ត៌មានដែលរៀបឧបាយ ឬបញ្ឆោតអ្នកដទៃ ជាវិធីមួយដើម្បីបង្កើនរង្វាស់នៃការពាក់ព័ន្ធ ដូចជាការសន្យា “ការចូលចិត្ត-ដើម្បី-ការចូលចិត្ត” និងគ្រឿងលើកទឹកចិត្តក្លែងក្លាយសម្រាប់ការពាក់ព័ន្ធជាមួយខ្លឹមព័ត៌មាន
  • ខ្លឹមព័ត៌មានមិនមែនច្បាប់ដើមនិងកូដ QR
    • ខ្លឹមព័ត៌មានផលិតឡើងវិញ ឬមិនមែនច្បាប់ដើម ដែលត្រូវបាននាំចូល ឬបញ្ជូន ដោយគ្មានការកែថ្មីឬច្នៃប្រតិដ្ឋណាមួយ ដូចជាខ្លឹមព័ត៌មានដែលមានដាមទឹកមើលឃើញ ឬឡូហ្គោដាក់លើរបស់នរណាម្នាក់ផ្សេងទៀត
    • ខ្លឹមព័ត៌មានគុណភាពទាប ដូចជាឃ្លីបខ្លីបំផុត និងវីដេអូដែលមានមូលដ្ឋាន GIF-ដាច់មុខ
    • កូដ QR (លុះណាតែមានហានិភ័យទាបនៃអន្តរាយ ដូចជាបរិការណ៍នៃពាណិជ្ជកម្មតាមអេឡិចត្រូនិក)
  • គ្រឿងស្រវឹងថ្នាំជក់និងថ្នាំញៀន
    • មនុស្សពេញវ័យប្រើប្រាស់គ្រឿងស្រវឹងក្នុងបរិមាណហួសហេតុ
    • មនុស្សពេញវ័យប្រើប្រាស់ផលិតផលថ្នាំជក់

និយមន័យសំខាន់ៗ៖
ការបង្ហាញកាយខ្លាំងរួមមានការបង្ហាញផ្នែកនៃតំបន់ប្រដាប់ភេទ និងគូទ ឬភាពអាក្រាតមិនស្ដែង ដូចជាការប្រើវត្ថុមួយដើម្បីបាំងប្រដាប់ភេទដែលអាក្រាត។ ចំពោះមនុស្សវ័យក្មេងវិញ វាក៏រួមបញ្ចូលផងដែរនូវការស្លៀកសម្លៀកបំពាក់តិចតួច ដូចជាខោអាវក្នុងប៉ុណ្ណោះ។
ការបង្ហាញកាយមធ្យមរួមមានការបង្ហាញទ្រង់ទ្រាយមើលឃើញប្រដាប់ភេទដែលបានបិទបាំង ក្បាលសុដន់ឃើញធ្លុះតាមសម្លៀកបំពាក់ និងការបង្ហាញស្បែកនៅក្បែរផ្នែកនៃរាងកាយដែលស្រើបស្រាល ដូចជាផ្នែកនៃសុដន់ និងផ្នែកខាងលើនៃភ្លៅ។
ឥរិយាបថទាក់ទាញផ្លូវភេទជាអាកប្បកិរិយាដែលមានបំណងធ្វើឲ្យកម្រើកផ្លូវភេទ តាមរយៈបន្សំនៃ៖ (1) ការបញ្ជាក់អំពីផ្នែកនៃរាងកាយដែលនាំឲ្យស្រើបស្រាល ដូចជាតាមរយៈការពង្រីកលើប្រដាប់ភេទ ឬការប្រើដៃគ្របសុដន់; និង (2) ការបង្ហាញការសម្ដែងលក្ខណៈផ្លូវភេទ រួមទាំងចំណងជើងបញ្ឆិតបញ្ឆៀង (ដូចជា “តើអ្នកចូលចិត្តអ្វីដែលអ្នកឃើញទេ?”)។
ការរំឭកឲ្យនឹកឃើញសកម្មភាពផ្លូវភេទជាអាកប្បកិរិយាដែលមានបំណងរំឭកឲ្យចិត្តនឹកឃើញសកម្មភាពផ្លូវភេទ រួមទាំងការត្រាប់សកម្មភាពផ្លូវភេទ (ដូចជាការលិឍវត្ថុរាងដូចលិង្គ), សំឡេង (ដូចជាការថ្ងូរ) និងទឹកមុខ (ដូចជា ផ្ទៃមុខ “O” ដើម្បីត្រាប់ការដល់ទីបំផុតនៃតម្រេក)។
ទ្រឹស្ដីសមគំនិតជាជំនឿអំពីព្រឹត្តិការណ៍មិនបានពន្យល់ ឬពាក់ព័ន្ធនឹងការច្រានចោលការពន្យល់ដែលទទួលយកបានជាទូទៅសម្រាប់ព្រឹត្តិការណ៍ផ្សេងៗ និងស្នើថា ព្រឹត្តិការណ៍ទាំងនោះត្រូវបានអនុវត្តដោយក្រុមសម្ងាត់ ឬក្រុមមានអំណាច។
ផលិតផលថ្នាំជក់រួមមានផលិតផលសម្រាប់ជក់ ផលិតផលថ្នាំជក់គ្មានផ្សែងឬអាចអុជបាន, ផលិតផលនីកូទីនសំយោគ បារីអេឡិចត្រូនិក និងប្រព័ន្ធផ្ដល់នីកូទីនអេឡិចត្រូនិកផ្សេងទៀត។


អត្ថបទ​បន្ទាប់

គណនី និងមុខងារ

អានបន្ទាប់