TikTok LogoTikTok Logo
សុវត្ថិភាព​ និង​សុខុមាលភាព​យុវជន

សុវត្ថិភាព​ និង​សុខុមាលភាព​យុវជន

បានចេញផ្សាយនៅថ្ងៃទី 17 ខែមេសា ឆ្នាំ 2024

មានប្រសិទ្ធភាពនៅថ្ងៃទី 17 ខែឧសភា ឆ្នាំ 2024

យើងប្ដេជ្ញាយ៉ាងមុតមាំក្នុងការធ្វើឱ្យ TikTok មានសុវត្ថិភាព និងផ្ដល់បទពិសោធវិជ្ជមានសម្រាប់មនុស្សដែលមានអាយុក្រោម 18 ឆ្នាំ (យើងហៅពួកគាត់ថា «យុវជន» ឬ «មនុស្សវ័យក្មេង»)។ការណ៍នេះចាប់ផ្ដើមដោយភាពមានអាយុគ្រប់គ្រាន់ដើម្បីប្រើ TikTok។អ្នកត្រូវតែមានអាយុ 13 ឆ្នាំឡើងទៅ ទើបអាចមានគណនីបាន។មានដែនកំណត់អាយុបន្ថែមទៀត ផ្អែកលើច្បាប់ក្នុងស្រុក នៅក្នុងតំបន់ខ្លះ។

នៅសហរដ្ឋអាមេរិក មានបទពិសោធប្រើប្រាស់ TikTok សម្រាប់មនុស្សមានអាយុក្រោម 13 ឆ្នាំដាច់ដោយឡែក ដែលផ្ដល់នូវសុវត្ថិភាពបន្ថែម ដោយរួមបញ្ចូលនូវការដាក់កំហិតលើមុខងារអន្តរកម្ម ការវាយតម្លៃភាពសមរម្យរបស់ខ្លឹមសារពីបណ្ដាញសុភនិច្ឆ័យ និងគោលការណ៍ឯកជនភាពពិសេស។ប្រសិនបើអ្នកបង្កើតគណនីថ្មីនៅក្នុងសហរដ្ឋអាមេរិកដោយមានថ្ងៃខែឆ្នាំកំណើតដែលបង្ហាញថាអ្នកមានអាយុក្រោម 13 ឆ្នាំ នោះអ្នកនឹងចូលក្នុងបទពិសោធនេះដោយស្វ័យប្រវត្តិ។

បើយើងដឹងថានរណាម្នាក់មានអាយុក្រោមអាយុអប្បបរមាប្រើប្រាស់គណនី​នៅលើ TikTok ​យើងនឹងហាមប្រាមគណនីនោះ។បើអ្នកជឿជាក់ថាអ្នកត្រូវបានហាមប្រាមដោយខុសឆ្គង អ្នកអាចប្ដឹងតវ៉ាចំពោះការសម្រេចនេះបាន។គ្រប់គ្នាអាចរាយការណ៍អំពីគណនីដែលពួកគាត់សង្ស័យថាមានអាយុក្រោមអាយុអប្បបរមានៅក្នុងកម្មវិធីលើអ៊ីនធឺណិតបាន។

យើងមិនអនុញ្ញាតឱ្យមានខ្លឹមសារដែលបង្កហានិភ័យនៃការគ្រោះថ្នាក់ផ្លូវចិត្ត ផ្លូវកាយ ឬការលូតលាស់ដល់មនុស្សវ័យក្មេងឡើយ។ប្រសិនបើយើងដឹងថាម្ចាស់គណនីមានការបំពានធ្ងន់ធ្ងរ ឬបានប្រព្រឹត្តបទល្មើសផ្លូវភេទប្រឆាំងនឹងមនុស្សវ័យក្មេង យើងនឹងហាមប្រាមគណនីនោះ ព្រមទាំងគណនីផ្សេងទៀតដែលជាកម្មសិទ្ធិរបស់បុគ្គលនោះផងដែរ។យើងរាយការណ៍ករណីនៃការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទលើយុវជនទៅមជ្ឈមណ្ឌលជាតិទទួលបន្ទុកលើកុមារបាត់ខ្លួន និងត្រូវបានកេងប្រវ័ញ្ច (NCMEC)។យើងក៏រាយការណ៍ទៅអាជ្ញាធរអនុវត្តន៍ច្បាប់ពាក់ព័ន្ធ នៅពេលមានការគំរាមកំហែងជាក់លាក់ គួរឱ្យទុកចិត្ត និងជិតកើតឡើងចំពោះជីវិតមនុស្ស ឬរបួសរាងកាយធ្ងន់ធ្ងរ។

ដើម្បីផ្ដល់ឱ្យមនុស្សវ័យក្មេងនូវបទពិសោធដែលសមស្របចំពោះការលូតលាស់ និងលំហដែលមានសុវត្ថិភាពសម្រាប់ការស្វែងយល់ដោយខ្លួនឯង យើងអនុវត្តជំហានមួយចំនួនរួមមាន៖

  • ការកំណត់លក្ខខណ្ឌអាយុអប្បបរមាសម្រាប់ការចូលប្រើមុខងារផលិតផលជាក់លាក់រួមមាន ត្រូវមានអាយុ 16 ឆ្នាំឡើងទៅ ទើបខ្លឹមសាររបស់អ្នកមានសិទ្ធិទទួលបាន FYF
  • ការប្រើប្រាស់ការកំណត់ឯកជនភាពលំនាំដើមដែលមានលក្ខណៈដាក់កំហិត
  • ការបង្កើតកម្រិតខ្លឹមសារ ដើម្បីដាក់កំហិតខ្លឹមសារដែលមិនសមរម្យសម្រាប់មនុស្សដែលមានអាយុក្រោម 18 ឆ្នាំ និងផ្ដល់ជម្រើសត្រងខ្លឹមសារឱ្យអ្នក

អ្នកអាចស្វែងយល់បន្ថែមអំពីឧបករណ៍ ការគ្រប់គ្រង និងខ្លឹមសារអប់រំរបស់ TikTok នៅលើYouth Portal របស់យើង និងនៅក្នុង ការណែនាំសម្រាប់អាណាព្យាបាលរបស់យើង។

យើងអនុញ្ញាតឱ្យមានខ្លឹមសារ​ជាច្រើននៅលើផ្លេតហ្វម​របស់យើង ប៉ុន្តែខ្លឹមសារ​ខ្លះត្រូវបានបង្ហាញដល់មនុស្សពេញវ័យតែប៉ុណ្ណោះ។នេះគឺជា «មគ្គុទ្ទេសក៍រហ័ស» រួមនៃខ្លឹមសារ​ដែលដាក់កំហិតមិនឱ្យ​ទស្សនិកជនវ័យក្មេងមើលឃើញ។

ដាក់កំហិត (18 ឆ្នាំឡើងទៅ)

ការបរិភោគអាហារមិនប្រក្រតី និង​រូបរាង​កាយ

  • ការបង្ហាញ ការពណ៌នា ការលើកកម្ពស់ ឬការផ្តល់ជូន ឬការស្នើសុំការបង្វឹកសម្រាប់ឥរិយាបថគ្រប់គ្រងទម្ងន់ដែលអាចបង្កគ្រោះថ្នាក់រួមមាន៖
    • របប​អាហារ​កាឡូរី​ទាប​ដែល​មាន​ការដាក់កំហិត ដូចជា​ការ​តម​អាហារ​បណ្ដោះអាសន្ន​រយៈពេល​យូរ​
    • ការប្រើប្រាស់ថ្នាំ ឬអាហារបំប៉ន​សម្រាប់ការសម្រកទម្ងន់ ឬការឡើងសាច់ដុំ ដូចជាការប្រើប្រាស់ អាណាបូលិច ស្តេរ៉យ(anabolic steroid)
    • ការហាត់ប្រាណដែលបង្កើតឡើងសម្រាប់ការសម្រកទម្ងន់ឆាប់រហ័ស និងច្រើន ដូចជា ទម្លាប់ហាត់ប្រាណបង្កើនចង្វាក់បេះដូងដែលនឹងធ្វើឱ្យអ្នកស្រកទម្ងន់ក្នុងរយៈពេលមួយសប្ដាហ៍
  • ការផ្សព្វផ្សាយផលិតផលសម្រកទម្ងន់ ឬឡើងសាច់ដុំ ដូចជាការចែករំលែក​មុន និងក្រោយការប្រែប្រួល
  • ការលើកកម្ពស់ប្រភេទរាងកាយថាល្អប្រសើរ ឬល្អឥតខ្ចោះ នៅពេលដែលមានទំនាក់ទំនងជាមួយឥរិយាបថគ្រប់គ្រងទម្ងន់ដែលអាចបង្កគ្រោះថ្នាក់
  • ការបង្ហាញឬការផ្សព្វផ្សាយការវះកាត់កែសម្រស់ ដែលមិនរួមបញ្ចូលការព្រមានអំពីហានិភ័យ រួមទាំងរូបមុននិងក្រោយ វីដេអូអំពីទម្រង់ការវះកាត់ និងសារដែលពិភាក្សាអំពីការវះកាត់កែសម្រស់បន្ទាប់បន្សំ

សកម្មភាព និងការប្រជែងដែលអាចបង្កគ្រោះថ្នាក់

  • ការបង្ហាញសកម្មភាពដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់ដល់រាងកាយកម្រិតមធ្យមដែលអាចមើលឃើញ ឬជិតកើតឡើង ដែលទំនងជានាំឱ្យមានគ្រោះថ្នាក់ដល់រាងកាយមធ្យម
  • ការបង្ហាញសកម្មភាពដែលទំនងជាត្រាប់តាម និងអាចនាំឱ្យមានគ្រោះថ្នាក់ណាមួយដល់រាងកាយ

អាក្រាតកាយ និងការបង្ហាញរាងកាយ

  • ការបង្ហាញរូបអាក្រាតពាក់កណ្តាលរបស់មនុស្សពេញវ័យ ដូចជាពាក់តែគម្រប​ក្បាលសុដន់ ឬខោទ្រនាប់ដែលមិនបិទបាំងគូទភាគច្រើន

ខ្លឹមសារដែលនាំឱ្យមានអារម្មណ៍ផ្លូវភេទ

  • ការបង្ហាញមនុស្សពេញវ័យដែលចូលរួមក្នុងការថើបស្និទ្ធស្នាល ការដាក់ស៊ុមកាមេរ៉ាលក្ខណៈ​ផ្លូវភេទ ឬឥរិយាបថលក្ខណៈ​ផ្លូវភេទ
  • ការបង្ហាញផលិតផលបង្កើតចំណង់​ផ្លូវភេទ

ខ្លឹមសារនាំឱ្យមានភាពតក់ស្លុតស្ដែងៗ

  • ការបង្ហាញ​ឈាមមនុស្ស ឬសត្វ
  • ការបង្ហាញការវាយតប់រាងកាយខ្លាំង
  • ការបង្ហាញវីដេអូស្ដែងៗ ឬវីដេអូនៃព្រិត្តិការណ៍ដែលទាក់ទាញចំណាប់អារម្មណ៍សាធារណជនក្នុងការមើល ដូចជាប៉ះទង្គិចជាមួយភ្នាក់ងារអនុវត្តន៍ច្បាប់ ឬបន្ទាប់ពីការទម្លាក់គ្រាប់បែក ឬគ្រោះធម្មជាតិ

ល្បែងស៊ីសង

  • ការបង្ហាញ ឬធ្វើឱ្យការលេងល្បែងស៊ីសង ឬសកម្មភាពដែលស្រដៀងនឹងការលេងល្បែងទាក់ទាញ ដូចជាការថតវីដេអូនរណាម្នាក់លេងល្បែង ឬធ្វើការលើកឡើងវិជ្ជមានទូទៅទាំងឡាយអំពីល្បែងស៊ីសង

គ្រឿងស្រវឹង ថ្នាំជក់ និង​ថ្នាំញៀន

  • ការពិភាក្សាអំពីថ្នាំញៀន ឬ សារធាតុដែលស្ថិតក្រោមការរឹតបន្តឹងផ្សេងទៀត(ដរាបណាសារធាតុមិនត្រូវបានប្រើប្រាស់ ឬបង្ហាញ។)
  • ការបង្ហាញពីការសេពគ្រឿងស្រវឹងច្រើនហួសប្រមាណដោយមនុស្សពេញវ័យ
  • ការផ្សព្វផ្សាយ​ផលិតផលថ្នាំជក់
  • ការបង្ហាញពីការប្រើប្រាស់ផលិតផលថ្នាំជក់ដោយមនុស្សពេញវ័យ
  • ការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង

ព័ត៌មានបន្ថែម

ការគ្រប់គ្រងទម្ងន់ដែលអាចបង្កគ្រោះថ្នាក់ មានន័យថា របបអាហារ ការប្រើថ្នាំ ឬលំហាត់ប្រាណដែលប្រើសម្រាប់ការសម្រកទម្ងន់ឬការឡើងសាច់ដុំឆាប់រហ័ស ឬខ្លាំងដែលអាចបង្កហានិភ័យសុខភាព ឬសុខុមាលភាពរយៈពេលវែង។

ការបង្កគ្រោះថ្នាក់​ដល់រាងកាយកម្រិតមធ្យម គឺជាគ្រោះថ្នាក់​ដែលមិនទំនងជាត្រូវការការព្យាបាលវេជ្ជសាស្ត្រពីអ្នកជំនាញ និងមិនបង្កហានិភ័យឱ្យមានពិការភាពឬការខូចរូបរាងដែរ។នេះរួមបញ្ចូលការមុតតិចតួចដែលមានការហូរឈាមតិចតួច និងស្នាមជាំតិចតួចលើកាយ។

រូបអាក្រាតពាក់កណ្តាលមានន័យថាមិនមានសម្លៀកបំពាក់ភាគច្រើន និងសឹងតែ (ប៉ុន្តែមិនចំជា) អាក្រាតកាយ ដូចជាអាក្រាតកាយដោយបង្កប់ ឬស្លៀកសម្លៀកបំពាក់ដែលបិទបាំងផ្នែករាងកាយឯកជនតិចតួចបំផុត។

ផ្នែករាងកាយឯកជន មានន័យថា ប្រដាប់ភេទ គូទ និងសុដន់ (រួមទាំងក្បាលនិងចុងសុដន់)។

ការថើបស្និទ្ធស្នាល មានន័យថា ការថើបដែលអាចបង្ហាញពីការស្រើបស្រាលផ្លូវភេទ ឬការចាប់ផ្តើមសកម្មភាពផ្លូវភេទ។

ការដាក់ស៊ុមកាមេរ៉ាលក្ខណៈ​ផ្លូវភេទ មានន័យថា ខ្លឹមសារដែលផ្ដោតដោយចេតនាលើផ្នែករាងកាយឯកជនដោយស្លៀកពាក់ តាមរយៈបច្ចេកទេសផ្សេងៗ ដូចជាការថត ការកាត់ត ឬការដាក់ទីតាំងរាងកាយនៅពីមុខកាមេរ៉ា។

ឥរិយាបថលក្ខណៈផ្លូវ​ភេទ មានន័យថា ឥរិយាបថដែលមានបំណងធ្វើឱ្យមានអារម្មណ៍ស្រើបស្រាល​ផ្លូវភេទ រួមទាំងការសម្តែង ឬចលនារាងកាយដដែលៗ ដោយផ្ដោតលើផ្នែករាងកាយឯកជន និងការធ្វើត្រាប់តាមសកម្មភាពរួម​ភេទ។

ផលិតផលបង្កើតចំណង់​ផ្លូវភេទ មានន័យថាជាវត្ថុ ឬឧបករណ៍ដែលត្រូវបានបង្កើតឡើងដើម្បីប្រើប្រាស់សម្រាប់ការសប្បាយផ្លូវភេទ ដូចជាប្រដាប់បង្កើតចំណង់​ផ្លូវភេទជាដើម។

ល្បែងស៊ីសង ជាការភ្នាល់ប្រាក់ «រួមទាំងរូបិយបណ្ណឌីជីថល ដូចជាប៊ីតខ័ញ(bitcoin)» ឬអ្វីមួយដែលមានតម្លៃជារូបិយវត្ថុ ចំពោះព្រឹត្តិការណ៍មួយដែលមានលទ្ធផលមិនប្រាកដប្រជា ដើម្បីទទួលផលចំណេញហិរញ្ញវត្ថុ។

សកម្មភាពស្រដៀងនឹងល្បែងស៊ីសងមានន័យថា សកម្មភាពដែលមិនឈានដល់កម្រិតនៃការលេងល្បែងស៊ីសង ប៉ុន្តែមានឥរិយាបថស្រដៀងគ្នា និងមានហានិភ័យស្រដៀងគ្នា ដូចជាកាស៊ីណូអនឡាញមិនភ្នាល់ប្រាក់ និងសូហ្វវែរ​ដែលទាក់ទងនឹងល្បែងស៊ីសង។

ផលិតផលថ្នាំជក់ រួមមានផលិតផលប្រដាប់ជក់ ផលិតផលថ្នាំជក់គ្មានផ្សែងឬអាចអុជបាន ផលិតផលនីកូទីនសំយោគ បារីអេឡិចត្រូនិក និងប្រព័ន្ធផ្ដល់នីកូទីនអេឡិចត្រូនិកផ្សេងទៀត។

សារធាតុរឹតបន្តឹង រួមមានថ្នាំតាមវេជ្ជបញ្ជា ឱសថគ្មានវេជ្ជបញ្ជា ឧស្ម័នសើច(whippets) និងនីទ្រីត ផប់ភើ។