TikTok LogoTikTok Logo
គោលការណ៍​សហគមន៍

គោលការណ៍​សហគមន៍

បានចេញផ្សាយនៅថ្ងៃទី 17 ខែមេសា ឆ្នាំ 2024

មានប្រសិទ្ធភាពនៅថ្ងៃទី 17 ខែឧសភា ឆ្នាំ 2024

TikTok មានគោលការណ៍ណែនាំសហគមន៍ចំនួនប្រាំបី ដែលតំណាងឱ្យសុវត្ថិភាព និងការប្ដេជ្ញាចិត្តរបស់យើងក្នុងការគោរពសិទ្ធិមនុស្ស។គោលការណ៍ទាំងនោះកំណត់លក្ខណៈការងារប្រចាំថ្ងៃរបស់យើង និងណែនាំអំពីរបៀបដែលយើងឈានទៅធ្វើសេចក្ដីសម្រេចអំពីការអនុវត្តដ៏លំបាកៗ។គោលការណ៍ទាំងនេះផ្ដោតសំខាន់លើប្រធានបទទាំងនេះ៖

  • ការរក្សាតុល្យភាពនៃការសម្ដែងមតិ និងការបង្ការគ្រោះថ្នាក់
  • ការប្រកាន់យកសេចក្ដីថ្លៃថ្នូររបស់មនុស្ស
  • ការធានាថា សកម្មភាពរបស់យើងគឺត្រឹមត្រូវ

យើងដឹងថា ជួនកាលគោលការណ៍ទាំងនេះមានភាពប្រទាញប្រទង់គ្នាទៅវិញទៅមក ហើយយើងពិចារណាយ៉ាងប្រុងប្រយ័ត្ន នៅពេលយើងសម្រេចយកគោលការណ៍មួយជំនួសគោលការណ៍មួយទៀត។ការពិចារណាទាំងនេះត្រូវបានធ្វើឡើងតាមក្របខណ្ឌច្បាប់អន្តរជាតិ និងទម្លាប់អនុវត្តល្អបំផុតក្នុងវិស័យឧស្សាហកម្ម រួមមាន គោលការណ៍ណែនាំស្ដីពីធុរកិច្ច និងសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ច្បាប់សិទ្ធិមនុស្សអន្តរជាតិ អនុសញ្ញាស្ដីពីសិទ្ធិកុមារ និងគោលការណ៍សាន់តាក្លារ៉ា។យើងក៏ស្វែងរកមតិយោបល់ពីសហគមន៍របស់យើង អ្នកជំនាញសុវត្ថិភាពនិងសុខភាពសាធារណៈ និង ក្រុមប្រឹក្សាពិគ្រោះយោបល់របស់យើងផងដែរ។

  1. បង្ការគ្រោះថ្នាក់៖ ការផ្ដោតជាចម្បងរបស់យើងគឺរក្សាឱ្យ TikTok មានសុវត្ថិភាព និងជាកន្លែងសម្រាប់រីករាយ។យើងពិចារណាតាមវិធីជាច្រើនដែលថាខ្លឹមសារ ឬឥរិយាបថអាចជះឥទ្ធិពលលើសហគមន៍ចម្រុះរបស់យើង។នេះរួមមាន គ្រោះថ្នាក់ផ្នែករូបរាងកាយ ចិត្តសាស្ត្រ ហិរញ្ញវត្ថុ និងឯកជនភាព ព្រមទាំងគ្រោះថ្នាក់ផ្នែកសង្គមផងដែរ។ដើម្បីធ្វើឱ្យមានតុល្យភាពសិទ្ធិពាក់ព័ន្ធនឹងការសម្ដែងមតិដោយសេរី យើងដាក់កំហិតខ្លឹមសារនៅពេលដែលចាំបាច់ និងរបៀបស្វែងរកដើម្បីបង្រួមផលប៉ះពាល់លើការបញ្ចេញមតិ។
  2. អនុញ្ញាតឱ្យមានការសម្ដែងមតិដោយសេរី៖ ភាពច្នៃប្រឌិតដែលបានបង្កើតឡើងតាមរយៈការសម្ដែងមតិ គឺជាការផ្ដល់ថាមពលដ៏សហគមន៍ដ៏រស់រវើករបស់យើង។យើងគោរពគោលការណ៍នេះតាមរយៈការផ្ដល់ឱកាសចែករំលែកដោយសេរីនៅលើផ្លេតហ្វមរបស់យើង ហើយក៏តាមរយៈការដោះស្រាយយ៉ាងសកម្មនូវឥរិយាបថដែលអាចរារាំងដល់ការបញ្ចេញមតិរបស់អ្នកដទៃ។ប៉ុន្តែការសម្ដែងមតិដោយសេរីមិនមែនជាសិទ្ធិដាច់ខាតនោះទេ វាត្រូវបានពិចារណាឱ្យសមាមាត្រទៅនឹងគ្រោះថ្នាក់ដែលអាចកើតមានជានិច្ច ហើយមិនបន្តធ្វើការណែនាំខ្លឹមសាររបស់អ្នកនៅក្នុងហ្វីត «សម្រាប់អ្នក» ទៀតទេ។
  3. លើកតម្កើងភាពគួរសម៖ ភាពគួរសមបង្កើតជាការគោរពរវាងមនុស្ស និងជួយឱ្យសហគមន៍រីកចម្រើន។ពេលខ្លះ របៀបដែលយើងប្រាស្រ័យទាក់ទងគ្នានៅលើអ៊ីនធឺណិតអាចគំរាមដល់អន្តរកម្មជាវិជ្ជមានជាមួយអ្នកដទៃ ដូច្នេះភាពជាពលរដ្ឋនៅលើ TikTok គឺសំខាន់ដើម្បីបំពេញបេសកកម្មរបស់យើង។នេះមានន័យថា ទទួលស្គាល់សេចក្ដីថ្លៃថ្នូរពីកំណើតរបស់មនុស្សគ្រប់គ្នា ហើយធ្វើខ្លួនយើងដូចនៅទល់មុខដាក់គ្នា។ដើម្បីធានានូវគម្លាតនៃការសម្ដែងមតិ យើងអនុញ្ញាតឱ្យមានការរិះគន់សង្គមយ៉ាងទូលំទូលាយចំពោះបុគ្គលសាធារណៈ
  4. គោរពបរិបទក្នុងស្រុក៖ TikTok ប្រមូលផ្ដុំមនុស្សជាងមួយប៊ីលាននាក់មកពី 150 ប្រទេសនៅក្នុងកន្លែងចែករំលែកឌីជីថលតែមួយ។យើងធ្វើការជាមួយអ្នកជំនាញថ្នាក់តំបន់ និងសហគមន៍ក្នុងមូលដ្ឋាន ដើម្បីធានាថាវិធីសាស្ត្រសកលរបស់យើងពិចារណាលើវិធីនានាដែលគ្រោះថ្នាក់បានកើតមាននៅក្នុងតំបន់ ហើយយើងអនុញ្ញាតឱ្យមានការអនុវត្តគោលការណ៍ណែនាំថ្នាក់តំបន់ ដោយរក្សានូវចំណុចគោលនៃសិទ្ធិមនុស្សដែលទទួលស្គាល់ជាអន្តរជាតិ។
  5. គាំទ្រការរាប់បញ្ចូលគ្រប់គ្នា៖ យើងចង់ឱ្យមនុស្សនៅជុំវិញពិភពលោកទទួលបានអារម្មណ៍ស្វាគមន៍នៅលើផ្លេតហ្វមរបស់យើង។យើងផ្ដល់តម្លៃនិងអបអរវប្បធម៌ អត្តសញ្ញាណ រូបរាង ទស្សនៈ ចំណាប់អារម្មណ៍ និងបទពិសោធផ្សេងៗគ្នា។យើងដឹងថា កាលពីមុនសហគមន៍ខ្លះបានទទួលឱកាសតិចតួចសម្រាប់ការចូលរួម ដូច្នេះយើងប្ដេជ្ញាប្រកាន់ខ្ជាប់គោលការណ៍នៃ​ភាពស្មើគ្នា និងកាត់បន្ថយគ្រោះថ្នាក់ដែលអាចប៉ះពាល់ដោយមិនស្មើភាពលើក្រុមទន់ខ្សោយភាគតិច។
  6. ការពារឯកជនភាពបុគ្គល៖ យើងប្ដេជ្ញាការពារ និងគោរពឯកជនភាពសហគមន៍របស់យើង និងឯកជនភាពរបស់បុគ្គលដែលត្រូវបានបង្ហាញ ឬពិភាក្សាក្នុងខ្លឹមសារនៅលើផ្លេតហ្វម។យើងខិតខំធានាឱ្យបានថា ខ្លឹមសារដែលបានចែករំលែកលើផ្លេតហ្វម មិនបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកណាម្នាក់ឡើយ ឬឈ្លានពានឯកជនភាពស្រើបស្រាលរបស់គេឡើយ
  7. ផ្ដល់​តម្លាភាព និង​ភាពជាប់លាប់៖ យើងចង់ឱ្យ​គ្រប់គ្នាដឹងថាអ្វីជាវិធាន និងស្តង់ដាររបស់យើង និងរបៀបដែលយើងអនុវត្តវិធាននិងស្តង់ដារទាំងនោះ។យើងខិតខំផ្ដល់ដំណឹងច្បាស់លាស់អំពីគោលការណ៍ និងការអនុវត្តរបស់យើង ដើម្បីអនុវត្តគោលការណ៍ទាំងនោះឱ្យត្រូវគ្នា និង​ស្មើភាពគ្នា ហើយដើម្បីចែករំលែកការខិតខំប្រឹងប្រែងអនុវត្តនៅក្នុងមជ្ឈមណ្ឌលតម្លាភាព។យើងនឹងមានភាពច្បាស់លាស់អំពីគោលការណ៍ណែនាំរបស់យើងទាំងអស់នៅពេលយើងត្រូវផ្ដល់អាទិភាពលើគោលការណ៍ផ្សេងទៀតចំពោះភាពត្រូវគ្នាដូចជា បរិបទក្នុងស្រុក និងការរាប់បញ្ចូលគ្រប់គ្នាជាដើម។
  8. ត្រឹមត្រូវ និង​យុត្តិធម៌៖ ការសម្របសម្រួលចំណែករាប់លាននៃខ្លឹមសារជារៀងរាល់ថ្ងៃគឺជាការខំប្រឹងប្រែងដ៏ស្មុគស្មាញ ហើយការបង្កើតដំណើរការដែលគួរឱ្យទុកចិត្តក្នុងការសម្របសម្រួលនេះគឺជាមូលដ្ឋានគ្រឹះ។យើងប្ដេជ្ញាមិនមានភាពលម្អៀង និងផ្អែកលើភស្តុតាង ដោយបង្កើតជាលទ្ធផលដ៏យុត្តិធម៌ ផ្ដល់នូវការជូនដំណឹងអំពីសកម្មភាពអនុវត្ត និងផ្ដល់ឱកាសឱ្យប្ដឹងតវ៉ា។