បានចេញផ្សាយនៅថ្ងៃទី 17 ខែមេសា ឆ្នាំ 2024
មានប្រសិទ្ធភាពនៅថ្ងៃទី 17 ខែឧសភា ឆ្នាំ 2024
យើងប្ដេជ្ញាយ៉ាងមុតមាំក្នុងការធ្វើឱ្យ TikTok មានសុវត្ថិភាព និងផ្ដល់បទពិសោធវិជ្ជមានសម្រាប់មនុស្សដែលមានអាយុក្រោម 18 ឆ្នាំ (យើងហៅពួកគាត់ថា «យុវជន» ឬ «មនុស្សវ័យក្មេង»)។ការណ៍នេះចាប់ផ្ដើមដោយភាពមានអាយុគ្រប់គ្រាន់ដើម្បីប្រើ TikTok។អ្នកត្រូវតែមានអាយុ 13 ឆ្នាំឡើងទៅ ទើបអាចមានគណនីបាន។មានដែនកំណត់អាយុបន្ថែមទៀត ផ្អែកលើច្បាប់ក្នុងស្រុក នៅក្នុងតំបន់ខ្លះ។
នៅសហរដ្ឋអាមេរិក មានបទពិសោធប្រើប្រាស់ TikTok សម្រាប់មនុស្សមានអាយុក្រោម 13 ឆ្នាំដាច់ដោយឡែក ដែលផ្ដល់នូវសុវត្ថិភាពបន្ថែម ដោយរួមបញ្ចូលនូវការដាក់កំហិតលើមុខងារអន្តរកម្ម ការវាយតម្លៃភាពសមរម្យរបស់ខ្លឹមសារពីបណ្ដាញសុភនិច្ឆ័យ និងគោលការណ៍ឯកជនភាពពិសេស។ប្រសិនបើអ្នកបង្កើតគណនីថ្មីនៅក្នុងសហរដ្ឋអាមេរិកដោយមានថ្ងៃខែឆ្នាំកំណើតដែលបង្ហាញថាអ្នកមានអាយុក្រោម 13 ឆ្នាំ នោះអ្នកនឹងចូលក្នុងបទពិសោធនេះដោយស្វ័យប្រវត្តិ។
បើយើងដឹងថានរណាម្នាក់មានអាយុក្រោមអាយុអប្បបរមាប្រើប្រាស់គណនីនៅលើ TikTok យើងនឹងហាមប្រាមគណនីនោះ។បើអ្នកជឿជាក់ថាអ្នកត្រូវបានហាមប្រាមដោយខុសឆ្គង អ្នកអាចប្ដឹងតវ៉ាចំពោះការសម្រេចនេះបាន។គ្រប់គ្នាអាចរាយការណ៍អំពីគណនីដែលពួកគាត់សង្ស័យថាមានអាយុក្រោមអាយុអប្បបរមានៅក្នុងកម្មវិធី ឬលើអ៊ីនធឺណិតបាន។
យើងមិនអនុញ្ញាតឱ្យមានខ្លឹមសារដែលបង្កហានិភ័យនៃការគ្រោះថ្នាក់ផ្លូវចិត្ត ផ្លូវកាយ ឬការលូតលាស់ដល់មនុស្សវ័យក្មេងឡើយ។ប្រសិនបើយើងដឹងថាម្ចាស់គណនីមានការបំពានធ្ងន់ធ្ងរ ឬបានប្រព្រឹត្តបទល្មើសផ្លូវភេទប្រឆាំងនឹងមនុស្សវ័យក្មេង យើងនឹងហាមប្រាមគណនីនោះ ព្រមទាំងគណនីផ្សេងទៀតដែលជាកម្មសិទ្ធិរបស់បុគ្គលនោះផងដែរ។យើងរាយការណ៍ករណីនៃការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទលើយុវជនទៅមជ្ឈមណ្ឌលជាតិទទួលបន្ទុកលើកុមារបាត់ខ្លួន និងត្រូវបានកេងប្រវ័ញ្ច (NCMEC)។យើងក៏រាយការណ៍ទៅអាជ្ញាធរអនុវត្តន៍ច្បាប់ពាក់ព័ន្ធ នៅពេលមានការគំរាមកំហែងជាក់លាក់ គួរឱ្យទុកចិត្ត និងជិតកើតឡើងចំពោះជីវិតមនុស្ស ឬរបួសរាងកាយធ្ងន់ធ្ងរ។
ដើម្បីផ្ដល់ឱ្យមនុស្សវ័យក្មេងនូវបទពិសោធដែលសមស្របចំពោះការលូតលាស់ និងលំហដែលមានសុវត្ថិភាពសម្រាប់ការស្វែងយល់ដោយខ្លួនឯង យើងអនុវត្តជំហានមួយចំនួនរួមមាន៖
អ្នកអាចស្វែងយល់បន្ថែមអំពីឧបករណ៍ ការគ្រប់គ្រង និងខ្លឹមសារអប់រំរបស់ TikTok នៅលើYouth Portal របស់យើង និងនៅក្នុង ការណែនាំសម្រាប់អាណាព្យាបាលរបស់យើង។
យើងអនុញ្ញាតឱ្យមានខ្លឹមសារជាច្រើននៅលើផ្លេតហ្វមរបស់យើង ប៉ុន្តែខ្លឹមសារខ្លះត្រូវបានបង្ហាញដល់មនុស្សពេញវ័យតែប៉ុណ្ណោះ។នេះគឺជា «មគ្គុទ្ទេសក៍រហ័ស» រួមនៃខ្លឹមសារដែលដាក់កំហិតមិនឱ្យទស្សនិកជនវ័យក្មេងមើលឃើញ។
ដាក់កំហិត (18 ឆ្នាំឡើងទៅ)
ការបរិភោគអាហារមិនប្រក្រតី និងរូបរាងកាយ
សកម្មភាព និងការប្រជែងដែលអាចបង្កគ្រោះថ្នាក់
ខ្លឹមសារដែលនាំឱ្យមានអារម្មណ៍ផ្លូវភេទ
ខ្លឹមសារនាំឱ្យមានភាពតក់ស្លុតស្ដែងៗ
គ្រឿងស្រវឹង ថ្នាំជក់ និងថ្នាំញៀន
ព័ត៌មានបន្ថែម
ការគ្រប់គ្រងទម្ងន់ដែលអាចបង្កគ្រោះថ្នាក់ មានន័យថា របបអាហារ ការប្រើថ្នាំ ឬលំហាត់ប្រាណដែលប្រើសម្រាប់ការសម្រកទម្ងន់ឬការឡើងសាច់ដុំឆាប់រហ័ស ឬខ្លាំងដែលអាចបង្កហានិភ័យសុខភាព ឬសុខុមាលភាពរយៈពេលវែង។
ការបង្កគ្រោះថ្នាក់ដល់រាងកាយកម្រិតមធ្យម គឺជាគ្រោះថ្នាក់ដែលមិនទំនងជាត្រូវការការព្យាបាលវេជ្ជសាស្ត្រពីអ្នកជំនាញ និងមិនបង្កហានិភ័យឱ្យមានពិការភាពឬការខូចរូបរាងដែរ។នេះរួមបញ្ចូលការមុតតិចតួចដែលមានការហូរឈាមតិចតួច និងស្នាមជាំតិចតួចលើកាយ។
រូបអាក្រាតពាក់កណ្តាលមានន័យថាមិនមានសម្លៀកបំពាក់ភាគច្រើន និងសឹងតែ (ប៉ុន្តែមិនចំជា) អាក្រាតកាយ ដូចជាអាក្រាតកាយដោយបង្កប់ ឬស្លៀកសម្លៀកបំពាក់ដែលបិទបាំងផ្នែករាងកាយឯកជនតិចតួចបំផុត។
ផ្នែករាងកាយឯកជន មានន័យថា ប្រដាប់ភេទ គូទ និងសុដន់ (រួមទាំងក្បាលនិងចុងសុដន់)។
ការថើបស្និទ្ធស្នាល មានន័យថា ការថើបដែលអាចបង្ហាញពីការស្រើបស្រាលផ្លូវភេទ ឬការចាប់ផ្តើមសកម្មភាពផ្លូវភេទ។
ការដាក់ស៊ុមកាមេរ៉ាលក្ខណៈផ្លូវភេទ មានន័យថា ខ្លឹមសារដែលផ្ដោតដោយចេតនាលើផ្នែករាងកាយឯកជនដោយស្លៀកពាក់ តាមរយៈបច្ចេកទេសផ្សេងៗ ដូចជាការថត ការកាត់ត ឬការដាក់ទីតាំងរាងកាយនៅពីមុខកាមេរ៉ា។
ឥរិយាបថលក្ខណៈផ្លូវភេទ មានន័យថា ឥរិយាបថដែលមានបំណងធ្វើឱ្យមានអារម្មណ៍ស្រើបស្រាលផ្លូវភេទ រួមទាំងការសម្តែង ឬចលនារាងកាយដដែលៗ ដោយផ្ដោតលើផ្នែករាងកាយឯកជន និងការធ្វើត្រាប់តាមសកម្មភាពរួមភេទ។
ផលិតផលបង្កើតចំណង់ផ្លូវភេទ មានន័យថាជាវត្ថុ ឬឧបករណ៍ដែលត្រូវបានបង្កើតឡើងដើម្បីប្រើប្រាស់សម្រាប់ការសប្បាយផ្លូវភេទ ដូចជាប្រដាប់បង្កើតចំណង់ផ្លូវភេទជាដើម។
ល្បែងស៊ីសង ជាការភ្នាល់ប្រាក់ «រួមទាំងរូបិយបណ្ណឌីជីថល ដូចជាប៊ីតខ័ញ(bitcoin)» ឬអ្វីមួយដែលមានតម្លៃជារូបិយវត្ថុ ចំពោះព្រឹត្តិការណ៍មួយដែលមានលទ្ធផលមិនប្រាកដប្រជា ដើម្បីទទួលផលចំណេញហិរញ្ញវត្ថុ។
សកម្មភាពស្រដៀងនឹងល្បែងស៊ីសងមានន័យថា សកម្មភាពដែលមិនឈានដល់កម្រិតនៃការលេងល្បែងស៊ីសង ប៉ុន្តែមានឥរិយាបថស្រដៀងគ្នា និងមានហានិភ័យស្រដៀងគ្នា ដូចជាកាស៊ីណូអនឡាញមិនភ្នាល់ប្រាក់ និងសូហ្វវែរដែលទាក់ទងនឹងល្បែងស៊ីសង។
ផលិតផលថ្នាំជក់ រួមមានផលិតផលប្រដាប់ជក់ ផលិតផលថ្នាំជក់គ្មានផ្សែងឬអាចអុជបាន ផលិតផលនីកូទីនសំយោគ បារីអេឡិចត្រូនិក និងប្រព័ន្ធផ្ដល់នីកូទីនអេឡិចត្រូនិកផ្សេងទៀត។
សារធាតុរឹតបន្តឹង រួមមានថ្នាំតាមវេជ្ជបញ្ជា ឱសថគ្មានវេជ្ជបញ្ជា ឧស្ម័នសើច(whippets) និងនីទ្រីត ផប់ភើ។