បានចេញផ្សាយនៅថ្ងៃទី 17 ខែមេសា ឆ្នាំ 2024
មានប្រសិទ្ធភាពនៅថ្ងៃទី 17 ខែឧសភា ឆ្នាំ 2024
យើងយកចិត្តទុកដាក់ខ្លាំងអំពីសុខុមាលភាពរបស់អ្នក និងព្យាយាមធ្វើជាប្រភពមួយនៃសុភមង្គល ភាពសម្បូរសប្បាយ និងភាពជាធ្លុងមួយ។យើងស្វាគមន៍មនុស្សឱ្យចូលមកជាមួយគ្នា ដើម្បីស្វែងរកការភ្ជាប់ទំនាក់ទំនង ចូលរួមក្នុងការចែករំលែកបទពិសោធ និងទទួលអារម្មណ៍ថាជាផ្នែកមួយនៃសហគមន៍ដ៏ទូលំទូលាយ។យើងធ្វើការដើម្បីឱ្យប្រាកដថា វាកើតឡើងក្នុងកន្លែងដែលមានការគាំទ្រ និងមិនប៉ះពាល់យ៉ាងអវិជ្ជមានដល់សុខភាពកាយឬចិត្តរបស់អ្នក។
យើងចង់ឱ្យ TikTok ប្រែជាកន្លែងមួយដែលអ្នកអាចពិភាក្សាអំពីប្រធានបទស្មុគស្មាញរំជួលចិត្ត តាមរបៀបដែលមានការគាំទ្រមួយ ដោយមិនបង្កើនហានិភ័យនៃគ្រោះថ្នាក់។យើងមិនអនុញ្ញាតការបង្ហាញ ការផ្សព្វផ្សាយ ឬការចែករំលែកផែនការធ្វើអត្ដឃាតឬធ្វើបាបខ្លួនឯងឡើយ។
បើអ្នកឬនរណាម្នាក់ដែលអ្នកស្គាល់ធ្លាប់គិតចង់ធ្វើអត្តឃាតឬការធ្វើបាបខ្លួនឯង នោះជំនួយមានផ្ដល់ជូន។សូមទាក់ទង ខ្សែទូរសព្ទជំនួយបង្ការអត្តឃាត នៅក្នុងតំបន់អ្នក ឬសេវាអាសន្នក្នុងស្រុកអ្នក។យើងអាចទាក់ទងសេវាសង្គ្រោះបន្ទាន់ក្នុងស្រុក បើមានការគំរាមមួយដែលជាក់លាក់ អាចជឿបាន និងជិតកើតឡើង ចំពោះជីវិតមនុស្ស ឬរបួសដល់កាយធ្ងន់ធ្ងរ ដូចជាការចែករំលែកព័ត៌មានលម្អិតអំពីផែនការធ្វើបាបខ្លួនឯង។
ព័ត៌មានបន្ថែម
មិនអនុញ្ញាត
អនុញ្ញាត
យើងចង់ឱ្យ TikTok ប្រែជាកន្លែងមួយដែលលើកទឹកចិត្តដល់ការឱ្យតម្លៃខ្លួនឯង និងមិនផ្សព្វផ្សាយការប្រៀបធៀបសង្គមដោយអវិជ្ជមានឡើយ។យើងមិនអនុញ្ញាតឱ្យមានការបង្ហាញ ឬការលើកកម្ពស់ការទទួលទានអាហារមិនប្រក្រតី និងឥរិយាបថសម្រកទម្ងន់ប្រកបដោយគ្រោះថ្នាក់ ឬសម្របសម្រួលពាណិជ្ជកម្ម ឬទីផ្សារផលិតផលសម្រកទម្ងន់ ឬឡើងសាច់ដុំនោះទេ។
ខ្លឹមសារត្រូវបានដាក់កំហិត (18 ឆ្នាំឡើងទៅ) និងមិនមានសិទ្ធិទទួលបាន FYF ប្រសិនបើវាបង្ហាញ ឬផ្សព្វផ្សាយការគ្រប់គ្រងទម្ងន់ដែលអាចបង្កគ្រោះថ្នាក់ ឬធ្វើទីផ្សារផលិតផលសម្រកទម្ងន់ ឬឡើងសាច់ដុំ។ខ្លឹមសារត្រូវបានដាក់កំហិត (18 ឆ្នាំឡើងទៅ) និងមិនទទួលសិទ្ធិទទួលបាន FYF នៅក្នុងតំបន់មួយចំនួន ប្រសិនបើវាបង្ហាញពីការវះកាត់កែសម្ផស្ស និងមិនរួមបញ្ចូលការព្រមានអំពីហានិភ័យ។
បើអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់កំពុងជួបប្រទះក្ដីកង្វល់ចំពោះរូបរាងកាយ អាហារ ឬការហាត់ប្រាណ នោះជំនួយមានផ្ដល់ជូន។ទាក់ទងខ្សែទូរសព្ទជំនួយក្នុងតំបន់របស់អ្នក។
ព័ត៌មានបន្ថែម
ការទទួលទានអាហារមិនប្រក្រតី និងឥរិយាបថសម្រកទម្ងន់ប្រកបដោយគ្រោះថ្នាក់ មានន័យថា ការតមអាហារ ឬរបបអាហារខ្លាំងជ្រុល ការប្រើប្រាស់ថ្នាំខុស ឬចូលរួមក្នុងការធ្វើលំហាត់ប្រាណសម្រាប់ការសម្រកទម្ងន់ដែលអាចបង្កហានិភ័យសុខភាព ឬសុខុមាលភាពធ្ងន់ធ្ងរ និងភ្លាមៗ។
ការគ្រប់គ្រងទម្ងន់ដែលអាចបង្កគ្រោះថ្នាក់ មានន័យថា របបអាហារ ការប្រើថ្នាំ ឬលំហាត់ប្រាណដែលប្រើសម្រាប់ការសម្រកទម្ងន់ឬការឡើងសាច់ដុំឆាប់រហ័ស ឬខ្លាំងដែលអាចបង្កហានិភ័យសុខភាព ឬសុខុមាលភាពរយៈពេលវែង។
មិនអនុញ្ញាត
ដាក់កំហិត (18 ឆ្នាំឡើងទៅ)
មិនមានសិទ្ធិទទួលបាន FYF
អនុញ្ញាត
យើងស្វាគមន៍ឱកាសនានាដើម្បីចូលរួមក្នុងនិន្នាការសប្បាយៗ និងច្នៃប្រឌិត។សកម្មភាព ឬការប្រជែងភាគច្រើនគឺសមរម្យសម្រាប់មនុស្សគ្រប់គ្នា ហើយនាំមនុស្សជាច្រើនជួបជុំគ្នា ប៉ុន្តែសកម្មភាព ឬការល្បងប្រកួតខ្លះបង្កហានិភ័យឱ្យរងរបួសធ្ងន់ធ្ងរ។យើងមិនអនុញ្ញាតឱ្យបង្ហាញ ឬផ្សព្វផ្សាយសកម្មភាព និងការប្រជែងដែលអាចបង្កគ្រោះថ្នាក់ឡើយ។
ខ្លឹមសារត្រូវបានដាក់កំហិត (18 ឆ្នាំឡើងទៅ) ប្រសិនបើខ្លឹមសារបង្ហាញសកម្មភាពដែលទំនងជាត្រាប់តាម និងអាចនាំឱ្យមានគ្រោះថ្នាក់ណាមួយដល់រាងកាយ។ខ្លឹមសារមិនទទួលសិទ្ធិទទួលបាន FYF ប្រសិនបើខ្លឹមសារបង្ហាញសកម្មភាពដែលទំនងជានាំឱ្យមានគ្រោះថ្នាក់ដល់រាងកាយកម្រិតមធ្យម។ដើម្បីជួយអ្នកក្នុងការគ្រប់គ្រងបទពិសោធប្រើប្រាស់ TikTok របស់អ្នក យើងក៏អនុវត្តព័ត៌មានព្រមានចំពោះខ្លឹមសារប្រភេទនេះ ក៏ដូចជាខ្លឹមសារដែលបង្ហាញពីអ្នកជំនាញដែលធ្វើកីឡាខ្លាំងៗ និងសកម្មភាពគ្រោះថ្នាក់ផងដែរ។ស្វែងយល់បន្ថែមអំពីអ្វីត្រូវធ្វើ បើអ្នកឃើញការប្រជែងអនឡាញមួយ។
ព័ត៌មានបន្ថែម
សកម្មភាព និងការប្រជែងដែលអាចបង្កគ្រោះថ្នាក់ គឺជាសកម្មភាពដែលធ្វើដោយបុគ្គលមិនមែនអ្នកជំនាញវិជ្ជាជីវៈ ដែលបង្កហានិភ័យជាប់មកជាមួយ ឬហានិភ័យដែលបានដឹង និងដែលអាចនាំឱ្យមានគ្រោះថ្នាក់ដល់រាងកាយខ្លាំង។នេះរួមបញ្ចូលភាពហ៊ាន ហ្គេម ឧបាយ ការប្រើឧបករណ៍គ្រោះថ្នាក់ដែលមិនសមរម្យ និងការទទួលទានសារធាតុដែលបង្កគ្រោះថ្នាក់ដល់សុខភាពបុគ្គល។
គ្រោះថ្នាក់ដល់រាងកាយខ្លាំង គឺជាគ្រោះថ្នាក់ដែលជាធម្មតាត្រូវការការព្យាបាលវេជ្ជសាស្ត្រពីអ្នកជំនាញ និងបង្កហានិភ័យឱ្យមានពិការភាព ឬការខូចរូបរាងជាបណ្ដោះអាសន្ន ឬជារៀងរហូត។នេះរួមបញ្ចូលការភ្លាត់ឬបាក់ឆ្អឹង ការពុល ការបាត់ស្មារតី រលាកធ្ងន់ធ្ងរ ការស្លាប់ដោយអគ្គិសនី ការក្រឡកខួរក្បាល និងការឆ្លាក់។
ការបង្កគ្រោះថ្នាក់ដល់រាងកាយកម្រិតមធ្យម គឺជាគ្រោះថ្នាក់ដែលមិនទំនងជាត្រូវការការព្យាបាលវេជ្ជសាស្ត្រពីអ្នកជំនាញ និងមិនបង្កហានិភ័យឱ្យមានពិការភាពឬការខូចរូបរាងដែរ។នេះរួមបញ្ចូលការមុតតិចតួចដែលមានការហូរឈាមតិចតួច និងស្នាមជាំតិចតួចលើកាយ។
មិនអនុញ្ញាត
ដាក់កំហិត (18 ឆ្នាំឡើងទៅ)
មិនមានសិទ្ធិទទួលបាន FYF
អនុញ្ញាត