TikTok LogoTikTok Logo
ទំនិញដែលស្ថិតក្រោមការរឹតបន្តឹង និង​សកម្មភាព​ពាណិជ្ជកម្ម

ទំនិញដែលស្ថិតក្រោមការរឹតបន្តឹង និង​សកម្មភាព​ពាណិជ្ជកម្ម

បានចេញផ្សាយនៅថ្ងៃទី 17 ខែមេសា ឆ្នាំ 2024

មានប្រសិទ្ធភាពនៅថ្ងៃទី 17 ខែឧសភា ឆ្នាំ 2024

TikTok គឺជាកន្លែងដែលអ្នកអាចចែករំលែក ឬស្វែងរកព័ត៌មាន​អំពីទំនិញដែលបានគ្រប់គ្រង ឬសកម្មភាពពាណិជ្ជកម្ម។ដើម្បីធានាថា យើងផ្ដល់លំហមួយដើម្បីឲ្យអ្នករៀន ដោយគ្មានហានិភ័យនៃ​គ្រោះថ្នាក់ដល់កាយ​ឬហិរញ្ញវត្ថុហួសហេតុ យើងសម្របសម្រួលខ្លឹមសារដែលពាក់ព័ន្ធនឹងទំនិញ ឬសកម្មភាព​ដែលអាចមានហានិភ័យ ញៀន អាចបង្កគ្រោះថ្នាក់ បន្លំ ឬក៏ត្រូវការនូវការយកចិត្តទុកដាក់កម្រិតខ្ពស់។ចំពោះទំនិញនិងសេវាមួយចំនួន (ដូចជាល្បែងស៊ីសង និងគ្រឿងស្រវឹង) យើងមានការលើកលែងមានកម្រិតចំពោះ ការផ្សាយពាណិជ្ជកម្មបង់ប្រាក់ ដោយអ្នកផ្សាយពាណិជ្ជកម្ម​ដែលបានទទួលការអនុញ្ញាតច្បាស់លាស់ពី TikTok ប្រសិនបើ​ពួកគេអនុលោមតាមការកំហិត ច្បាប់ និងបទបញ្ជាពាក់ព័ន្ធទាំងអស់ ដែលផ្ដោតលើគោលដៅអាយុ (ស្វែងយល់បន្ថែមអំពីគោលការណ៍ផ្សាយពាណិជ្ជកម្មរបស់យើង)

ល្បែងស៊ីសង

មនុស្សជាច្រើននៅជុំវិញពិភពលោករកឃើញការកម្សាន្តតាមរយៈល្បែងផ្សងសំណាង។យើងទទួលស្គាល់ថា ការល្បងប្រថុយប្រាក់ក្នុងល្បែងមួយ ឬការភ្នាល់ អាចនាំឲ្យមានគ្រោះថ្នាក់ចំពោះមនុស្សខ្លះ រួមទាំងការបាត់បង់ហិរញ្ញវត្ថុ ឬបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ។យើង​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​សម្របសម្រួល ឬ​ធ្វើ​ទីផ្សារ​នៃ​ការ​លេង​ល្បែង​ស៊ីសង ឬ​សកម្មភាព​ស្រដៀងនឹង​ល្បែងស៊ីសង​ឡើយ។

យើងក៏ទទួលស្គាល់ថាការលេងល្បែងស៊ីសងអាចធ្វើឱ្យមនុស្សវ័យក្មេងប្រឈមនឹងហានិភ័យខ្ពស់ក្នុងការជួបគ្រោះថ្នាក់ ហើយប្រហែលជាមិនសមរម្យសម្រាប់ទស្សនិកជនទាំងអស់ទេ។ខ្លឹមសារត្រូវបានដាក់កំហិត (18 ឆ្នាំឡើងទៅ) និងមិនទទួលសិទ្ធិទទួលបាន FYF ប្រសិនបើវាបង្ហាញ ឬធ្វើឱ្យល្បែងស៊ីសង ឬសកម្មភាពស្រដៀងនឹងល្បែងស៊ីសងមានភាពទាក់ទាញ។

ព័ត៌មានបន្ថែម

ល្បែងស៊ីសង ជាការភ្នាល់ប្រាក់ «រួមទាំងរូបិយបណ្ណឌីជីថល ដូចជាប៊ីតខ័ញ(bitcoin)» ឬអ្វីមួយដែលមានតម្លៃជារូបិយវត្ថុ ចំពោះព្រឹត្តិការណ៍មួយដែលមានលទ្ធផលមិនប្រាកដប្រជា ដើម្បីទទួលផលចំណេញហិរញ្ញវត្ថុ។

សកម្មភាពស្រដៀងនឹងល្បែងស៊ីសងមានន័យថា សកម្មភាពដែលមិនឈានដល់កម្រិតនៃការលេងល្បែងស៊ីសង ប៉ុន្តែមានឥរិយាបថស្រដៀងគ្នា និងមានហានិភ័យស្រដៀងគ្នា ដូចជាកាស៊ីណូអនឡាញមិនភ្នាល់ប្រាក់ និងសូហ្វវែរ​ដែលទាក់ទងនឹងល្បែងស៊ីសង។

មិនអនុញ្ញាត

  • ការជួយសម្រួលដល់ការលេងល្បែងស៊ីសង ឬសកម្មភាពដែលស្រដៀងនឹងល្បែងស៊ីសង ដូចជាការផ្តល់នូវតំណភ្ជាប់ទៅកាន់សេវាលេងល្បែងស៊ីសង
  • ការធ្វើ​ទីផ្សារនៃល្បែងស៊ីសង ឬសកម្មភាពដែលស្រដៀងនឹងល្បែងស៊ីសង ដូចជាការលើកទឹកចិត្តមនុស្សឱ្យចូលមើលវិបសៃ ឬផ្តល់តំណភ្ជាប់

ដាក់កំហិត (18 ឆ្នាំឡើងទៅ)

  • ការបង្ហាញ ឬធ្វើឱ្យការលេងល្បែងស៊ីសង ឬសកម្មភាពដែលស្រដៀងនឹងការលេងល្បែងទាក់ទាញ ដូចជាការថតវីដេអូនរណាម្នាក់លេងល្បែង ឬធ្វើការលើកឡើងវិជ្ជមានទូទៅទាំងឡាយអំពីល្បែងស៊ីសង

មិនមានសិទ្ធិទទួលបាន FYF

  • ការបង្ហាញ ឬធ្វើឱ្យការលេងល្បែងស៊ីសង ឬសកម្មភាពដែលស្រដៀងនឹងការលេងល្បែងទាក់ទាញ ដូចជាការថតវីដេអូនរណាម្នាក់លេងល្បែង ឬធ្វើការលើកឡើងវិជ្ជមានទូទៅទាំងឡាយអំពីល្បែងស៊ីសង

អនុញ្ញាត

  • ការលើកលែងមានកំណត់សម្រាប់ការផ្សាយពាណិជ្ជកម្មដែលបង់ប្រាក់ ដោយអនុលោមតាមលក្ខខណ្ឌតម្រូវទាំងអស់របស់ TikTok និងការដាក់កំហិតការកំណត់គោលដៅអាយុពាក់ព័ន្ធទាំងអស់ ច្បាប់ និងបទប្បញ្ញត្តិ។

គ្រឿងស្រវឹង ថ្នាំជក់ និង​ថ្នាំញៀន

ខណៈពេលមនុស្សពេញវ័យជ្រើសជម្រើសផ្ទាល់ខ្លួនអំពីរបៀបដែលពួកគេពាក់ព័ន្ធជាមួយគ្រឿងស្រវឹង ថ្នាំញៀន និងថ្នាំជក់ យើងទទួលស្គាល់ថា មានហានិភ័យដែលជាប់ទាក់ទងជាមួយការជួញដូរ និងការប្រើសារធាតុទាំងនេះ។យើងមិនអនុញ្ញាតឱ្យធ្វើពាណិជ្ជកម្មគ្រឿងស្រវឹងផលិតផលថ្នាំជក់និងគ្រឿងញៀនទេ។ យើងក៏មិនអនុញ្ញាតឱ្យបង្ហាញកាន់កាប់ឬប្រើប្រាស់គ្រឿងញៀនដែរ។

យើងទទួលស្គាល់ដែរថាសារធាតុទាំងនេះអាចធ្វើឲ្យមនុស្សវ័យក្មេងមានហានិភ័យខ្ពស់ក្នុងការទទួលគ្រោះថ្នាក់។យើងមិនអនុញ្ញាតការបង្ហាញអំពីមនុស្សវ័យក្មេងកាន់កាប់ ឬប្រើប្រាស់នូវគ្រឿងស្រវឹង ផលិតផលថ្នាំជក់ និងថ្នាំញៀនឡើយ។

ខ្លឹមសារត្រូវបានដាក់កំហិត (18 ឆ្នាំឡើងទៅ) និងមិនទទួលសិទ្ធិទទួលបាន FYF ប្រសិនបើវាជាការពិភាក្សាអំពីសារធាតុដែលស្ថិតក្រោមការរឹតបន្តឹងផ្សេងទៀត បង្ហាញមនុស្សពេញវ័យដែលប្រើប្រាស់ជាតិគ្រឿងស្រវឹងលើសលុប ឬផ្សព្វផ្សាយផលិតផលថ្នាំជក់។ខ្លឹមសារត្រូវបានដាក់កម្រិត (18 ឆ្នាំឡើងទៅ) ប្រសិនបើវាបង្ហាញមនុស្សពេញវ័យដែលកំពុងប្រើប្រាស់ផលិតផលថ្នាំជក់។

ស្វែងយល់បន្ថែមអំពីការប្រើប្រាស់សារធាតុ និងស្វែងរកព័ត៌មានសម្រាប់ ធនធានព្យាបាល ជំនួយ និងស្ដារឡើងវិញ

ព័ត៌មានបន្ថែម

ផលិតផលថ្នាំជក់ រួមមានផលិតផលប្រដាប់ជក់ ផលិតផលថ្នាំជក់គ្មានផ្សែងឬអាចអុជបាន ផលិតផលនីកូទីនសំយោគ បារីអេឡិចត្រូនិក និងប្រព័ន្ធផ្ដល់នីកូទីនអេឡិចត្រូនិកផ្សេងទៀត។

សារធាតុរឹតបន្តឹង រួមមានថ្នាំតាមវេជ្ជបញ្ជា ឱសថគ្មានវេជ្ជបញ្ជា ឧស្ម័នសើច(whippets) និងនីទ្រីត ផប់ភើ។

មិនអនុញ្ញាត

  • ការសម្រួលការជួញដូរគ្រឿងស្រវឹង ផលិតផលថ្នាំជក់ ថ្នាំញៀន ឬសារធាតុរឹតបន្តឹងដទៃទៀត
  • ការសម្រួលការជួញដូរគ្រឿងស្រវឹង ផលិតផលថ្នាំជក់ ថ្នាំញៀន ឬសារធាតុរឹតបន្តឹងដទៃទៀត
  • ការផ្ដល់សេចក្ដីណែនាំអំពីរបៀបធ្វើសុរា ថ្នាំញៀន ឬសារធាតុរឹតបន្តឹងផ្សេងទៀតនៅផ្ទះ
  • បង្ហាញ កាន់កាប់ ឬប្រើប្រាស់គ្រឿងញៀន ឬសារធាតុដែលស្ថិតក្រោមការរឹតបន្តឹង​ផ្សេងទៀតដើម្បីកម្សាន្ត រួមទាំងសញ្ញាដែលកំពុងស្ថិតនៅក្រោមឥទ្ធិពលសារធាតុគ្រឿងញៀន
  • ការបង្ហាញអំពីមនុស្សវ័យក្មេងកាន់កាប់ ឬប្រើប្រាស់គ្រឿងស្រវឹង ផលិតផលថ្នាំជក់ ថ្នាំញៀន ឬសារធាតុរឹតបន្តឹងដទៃទៀត
  • ការបង្ហាញអំពីការប្រើប្រាស់មិនត្រឹមត្រូវលើទំនិញប្រើប្រាស់ក្នុងគ្រួសារជាទូទៅ ឬផលិតផលដាក់លក់ទូទៅ ដើម្បីធ្វើឲ្យស្រវឹង ដូចជាអង់ទីអ៊ីស្តាមីន ណាត់មេក កំប៉ុងនីត្រូអុកស៊ីត ឬកាវហិត

ដាក់កំហិត (18 ឆ្នាំឡើងទៅ)

  • ការពិភាក្សាអំពីថ្នាំញៀន ឬ សារធាតុដែលស្ថិតក្រោមការរឹតបន្តឹងផ្សេងទៀត(ដរាបណាសារធាតុមិនត្រូវបានប្រើប្រាស់ ឬបង្ហាញ។)
  • ការបង្ហាញពីការសេពគ្រឿងស្រវឹងច្រើនហួសប្រមាណដោយមនុស្សពេញវ័យ
  • ការផ្សព្វផ្សាយ​ផលិតផលថ្នាំជក់
  • ការបង្ហាញពីការប្រើប្រាស់ផលិតផលថ្នាំជក់ដោយមនុស្សពេញវ័យ
  • ការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង

មិនមានសិទ្ធិទទួលបាន FYF

  • ការពិភាក្សាអំពីថ្នាំញៀន ឬ សារធាតុដែលស្ថិតក្រោមការរឹតបន្តឹងផ្សេងទៀត(ដរាបណាសារធាតុមិនត្រូវបានប្រើប្រាស់ ឬបង្ហាញ។)
  • ការបង្ហាញពីការសេពគ្រឿងស្រវឹងច្រើនហួសប្រមាណដោយមនុស្សពេញវ័យ
  • ការផ្សព្វផ្សាយ​ផលិតផលថ្នាំជក់

អនុញ្ញាត

  • ការបង្កើនការយល់ដឹងអំពីការប្រើប្រាស់ខុសលើសារធាតុនានា និងការចែករំលែករឿងអំពីការជាសះស្បើយ
  • ការជួយគាំពារការកែទម្រង់គោលការណ៍និងបទបញ្ជាស្ដីពីថ្នាំញៀន

កាំភ្លើង និង​គ្រឿងអាវុធ​ដែល​អាច​បង្ក​គ្រោះថ្នាក់

TikTok គឺជាកន្លែងដែលអ្នកអាចចែករំលែក ឬស្វែងរកព័ត៌មានអំពីការប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវ និងភាពជាម្ចាស់នៃអាវុធ ក៏ដូចជាសក្តានុពលដែលពាក់ព័ន្ធសម្រាប់គ្រោះថ្នាក់ធ្ងន់ធ្ងរ។កាំភ្លើង និងអាវុធជាតិផ្ទុះអាចបង្ករបួសធ្ងន់ធ្ងរ ឬមរណភាព ជាពិសេស នៅពេលប្រើក្នុងលក្ខណៈអសុវត្ថិភាព។យើងមិនអនុញ្ញាតការជួញដូរ ឬការធ្វើទីផ្សារ​កាំភ្លើង ឬអាវុធជាតិផ្ទុះ ឬក៏ខ្លឹមសារដែលបង្ហាញឬផ្សព្វផ្សាយពួកវាឡើយ បើពួកវាមិនត្រូវបានប្រើក្នុងបរិបទដែលមានសុវត្ថិភាព ឬសមស្រប។

ព័ត៌មានបន្ថែម

កាំភ្លើង រួមមានកាំភ្លើងដែលផលិតលក្ខណៈវិជ្ជាជីវៈ កាំភ្លើងច្នៃប្រឌិត (ដូចជាកាំភ្លើងខ្មោច ឬកាំភ្លើងបោះពុម្ព 3D) គ្រឿងបន្ទាប់បន្សំនៃកាំភ្លើង និងអាវុធយុទ្ធភណ្ឌ។

បរិបទមានសុវត្ថិភាព ឬសមស្រប រួមមានបរិបទវិជ្ជាជីវៈ (ដូចជាយោធា និងប៉ូលីស) បរិស្ថានលម្ហែកម្សាន្ត (ដូចជាទីលានហាត់បាញ់ និងប្រមាញ់) បរិបទអប់រំ និងបរិបទរឿងប្រឌិត។

មិនអនុញ្ញាត

  • ការសម្រួលដល់ការជួញដូរ ឬការផ្ដល់សេចក្ដីណែនាំអំពីរបៀបធ្វើកាំភ្លើង ឬអាវុធជាតិផ្ទុះ
  • ការធ្វើ​ទីផ្សារអាវុធ ឬអាវុធជាតិផ្ទុះ
  • ការបង្ហាញ ឬការផ្សព្វផ្សាយកាំភ្លើង ឬអាវុធជាតិផ្ទុះ ដែលមិនត្រូវបានប្រើក្នុងបរិបទដែលមានសុវត្ថិភាព ឬសមស្រប

ការជួញដូរ​ទំនិញ និងសេវាដែលស្ថិតក្រោមការ​រឹតបន្តឹង

​ជាញឹកញាប់ទំនិញ​ និង​សេវាដែល​រឹតបន្តឹងដើរតួយ៉ាងសំខាន់ និងចាំបាច់។ហើយវាសំខាន់ក្នុងការយល់ថា របស់ទាំងនេះត្រូវបានរឹតបន្តឹងដោយសារមូលហេតុមួយ។TikTok មិនមែនជាកន្លែងសម្រាប់ការចរាចរឬការជួញដូរខុសច្បាប់ ឬជាទីផ្សារក្រៅផ្លូវការ (ទីផ្សារងងឹត ឬទីផ្សារប្រផេះ) ឡើយ។យើងមិនអនុញ្ញាតឱ្យធ្វើពាណិជ្ជកម្មឬទីផ្សារនៃទំនិញនិងសេវាកម្មដែលមានបទប្បញ្ញត្តិហាមឃាត់ឬមានហានិភ័យខ្ពស់។​ នេះរួមបញ្ចូលទាំងគ្រឿងស្រវឹង ផលិតផលថ្នាំជក់ សារធាតុ អាវុធ និងអាវុធគ្រោះថ្នាក់ដែលរឹតបន្តឹងផ្សេងទៀត សេវាផ្លូវភេទ សត្វ ទំនិញក្លែងក្លាយ និងការណែនាំអំពីរបៀបផលិតសារធាតុ ឬអាវុធដែលរឹតបន្តឹង។

ព័ត៌មានបន្ថែម

ការជួញដូរ រួមមានការលក់ ការទិញ ការបញ្ជូន ការដោះដូរ និងការឲ្យទំនិញឬសេវា។នេះរួមបញ្ចូលទាំងការផ្ដល់ទំព័រវិប ឬទីកន្លែងជាក់ស្ដែង ការចែករំលែកព័ត៌មានទំនាក់ទំនង និងការបញ្ជូនមនុស្សឲ្យធ្វើអន្តរកម្មលើឬក្រៅផ្លេតហ្វម (រួមទាំងការផ្ញើសារផ្ទាល់)។

ផលិតផលថ្នាំជក់ រួមមានផលិតផលប្រដាប់ជក់ ផលិតផលថ្នាំជក់គ្មានផ្សែង និងអាចអុជបាន ផលិតផលនីកូទីនសំយោគ បារីអេឡិចត្រូនិក និងប្រព័ន្ធផ្ដល់នីកូទីនអេឡិចត្រូនិកផ្សេងទៀត។

សារធាតុរឹតបន្តឹង រួមមានថ្នាំតាមវេជ្ជបញ្ជា ឱសថគ្មានវេជ្ជបញ្ជា

កាំភ្លើង រួមមានកាំភ្លើងដែលផលិតលក្ខណៈវិជ្ជាជីវៈ កាំភ្លើងច្នៃប្រឌិត (ដូចជាកាំភ្លើងខ្មោច ឬកាំភ្លើងបោះពុម្ព 3D) គ្រឿងបន្ទាប់បន្សំនៃកាំភ្លើង និងអាវុធយុទ្ធភណ្ឌ។

មិនអនុញ្ញាត

  • ការសម្រួលដល់ការជួញដូរ ឬការធ្វើទីផ្សារ​ទំនិញនិងសេវារឹតបន្តឹង ហាមប្រាម ឬមានហានិភ័យខ្ពស់ រួមមាន៖
    • ល្បែងស៊ីសង ឬសកម្មភាពស្រដៀងនឹង​ល្បែងស៊ីសង
    • ផលិតផលគ្រឿងស្រវឹង និងថ្នាំជក់
    • ឱសថខុសច្បាប់ វេជ្ជបញ្ជា និងថ្នាំមិនត្រូវការ​វេជ្ជបញ្ជា ផលិតផលសម្រកទម្ងន់ ឬឡើងសាច់ដុំ និងសារធាតុដែលស្ថិតក្រោមការរឹតបន្តឹងផ្សេងទៀត
    • កាំភ្លើង និងអាវុធជាតិផ្ទុះ
    • ផលិតផលក្លែងក្លាយ ដូចជាទំនិញប្រណិត
    • រូបិយបណ្ណក្លែងក្លាយ ឯកសារ និងព័ត៌មានដែលបានលួច
    • សេវាកម្មដែលបង្កើនអន្តរកម្ម​ដោយសិប្បនិម្មិត
    • សេវាផ្លូវភេទ រួមមានការផ្ដល់ជូន ឬការស្នើសុំសកម្មភាពផ្លូវភេទ (ការលួងលោម) ឈែតផ្លូវភេទ រូបពណ៌នា រូបអាសអាភាស ខ្លឹមសារដាច់មុខសម្រាប់សមាជិក និងស្ទ្រីមីងខ្លឹមសារសម្រាប់មនុស្សពេញវ័យ តាមរយៈកាមេរ៉ាវិប ដូចជាការរាំស្រាត ការធ្វើម៉ូដែលអាក្រាត ឬការសម្រេចកាមដោយខ្លួនឯង (ការថតសកម្មភាពសិច)
    • សត្វមានជីវិតទាំងអស់ និងផ្នែកណាមួយនៃសត្វដែលជិតផុតពូជ ដូចជាផលិតផលនិងឱសថធ្វើពីភ្លុកដំរី ឆ្អឹងដំរី កុយរមាស ឬស្នូកអណ្ដើកសមុទ្រ
    • វត្ថុណាមួយដែលផ្សព្វផ្សាយសម្ដីស្អប់ខ្ពើម ឬមនោគមវិជ្ជាស្អប់ខ្ពើម ដូចជាសៀវភៅ ឬសម្លៀកបំពាក់ ជាមួយឡូហ្គោស្អប់ខ្ពើម

ការបង្ហាញអំពីពាណិជ្ជកម្ម និង​ការធ្វើទីផ្សារបង់ប្រាក់

យើងផ្តល់តម្លៃទៅលើទស្សនៈពិតប្រាកដ ហើយចង់ឱ្យការពិភាក្សានៅលើ TikTok អំពីផលិតផល និងសេវាកម្មមានភាពបើកចំហ និងស្មោះត្រង់។ដើម្បីជៀសវាងការបំភាន់មនុស្ស វាជារឿងសំខាន់ក្នុងការទទួលស្គាល់ទំនាក់ទំនងជាសារវន្ត ដែលអាចពាក់ព័ន្ធនឹងភាពជឿជាក់នៃសេចក្តីថ្លែងការណ៍របស់អ្នក។ប្រសិនបើអ្នកធ្វើទីផ្សារអាជីវកម្ម ផលិតផល ឬសេវាកម្ម អ្នកត្រូវតែបង្ហាញវាដោយប្រើ ការកំណត់បញ្ចេញព័ត៌មានខ្លឹមសារ។នេះរួមបញ្ចូលទីផ្សារសម្រាប់ខ្លួនអ្នក ឬម៉ាកភាគីទីបី ផលិតផល ឬសេវាកម្មជាថ្នូរនឹងការបង់ប្រាក់ ឬការលើកទឹកចិត្តផ្សេងទៀត។ខ្លឹមសារទីផ្សារមិនទទួលសិទ្ធិទទួលបាន FYF ប្រសិនបើវាមិនត្រូវបានបង្ហាញដោយប្រើការកំណត់បញ្ចេញព័ត៌មានខ្លឹមសារ។សម្រាប់ប្រភេទផ្សេងទៀតនៃទំនាក់ទំនងជាសារវន្ត អ្នកត្រូវតែបង្ហាញឱ្យច្បាស់លាស់អំពីការភ្ជាប់ទំនាក់ទំនងនោះ។

យើងមិនអនុញ្ញាតឱ្យមានទម្រង់ណាមួយនៃទីផ្សារនយោបាយដែលបានបង់នៅលើ TikTok ទេ។ ស្វែងយល់បន្ថែមអំពីគោលនយោបាយរបស់យើងទាក់ទងនឹងគណនីរដ្ឋាភិបាលអ្នកនយោបាយនិងគណនីគណបក្សនយោបាយ

ព័ត៌មានបន្ថែម

ទំនាក់ទំនងជាសារវន្តមានន័យថាជាទំនាក់ទំនង​ដែលអាចមានឥទ្ធិពលយ៉ាងសំខាន់ទៅលើភាពជឿជាក់នៃការតំណាង ឬការយល់ព្រមណាមួយ។នេះអាចរួមបញ្ចូលភាពទំនាក់ទំនងបុគ្គល គ្រួសារ ការងារ និងហិរញ្ញវត្ថុ។

ការបញ្ចេញព័ត៌មាន គឺជាសេចក្តីថ្លែងការណ៍ច្បាស់លាស់ដែលពន្យល់ពីលក្ខណៈពាណិជ្ជកម្មនៃខ្លឹមសាររបស់អ្នក ឬទំនាក់ទំនងរបស់អ្នកជាមួយភាគីទីបី។

ការបង់ប្រាក់ ឬការលើកទឹកចិត្តផ្សេងទៀត អាចសំដៅលើការបង់សាច់ប្រាក់ ផលិតផលឥតគិតថ្លៃ ឥណទានហាង ការបញ្ចុះថ្លៃ និងសិទ្ធិចូលប្រើពិសេសចំពោះផលិតផល សេវា ឬព្រឹត្តិការណ៍។

ការបញ្ចេញព័ត៌មានដែលតម្រូវ (ដោយប្រើ ការកំណត់បញ្ចេញព័ត៌មានខ្លឹមសារ)

  • ខ្លឹមសារដែលធ្វើទីផ្សារអាជីវកម្ម ផលិតផល ឬសេវាកម្មរបស់អ្នក
  • ខ្លឹមសារដែលធ្វើទីផ្សារម៉ាកភាគីទីបី ឬអាជីវកម្ម ផលិតផល ឬសេវាកម្មរបស់ខ្លួន ជាថ្នូរនឹងការបង់ប្រាក់ ឬការលើកទឹកចិត្តផ្សេងៗ
  • ទំនាក់ទំនងជាសារវន្តផ្សេងទៀត ដូចជាការស្រាវជ្រាវអំពីផលិតផល សេវាកម្ម ឬឧស្សាហកម្ម នៅពេលដែលអ្នកមានទំនាក់ទំនង ឬការតភ្ជាប់ជាមួយក្រុមហ៊ុន ឬឧស្សាហកម្មដែលពាក់ព័ន្ធនឹងការផលិត ឬលក់ផលិតផល ឬសេវាកម្មនោះ ដោយបង្ហាញឱ្យឃើញច្បាស់នៅក្នុងចំណងជើង ដាមទឹក ឬស្ទីគ័រ

មិនមានសិទ្ធិទទួលបាន FYF

  • ខ្លឹមសារដែលធ្វើទីផ្សារដែលមិនត្រូវបានបង្ហាញដោយប្រើការកំណត់បញ្ចេញព័ត៌មានខ្លឹមសារ

ការក្លែងបន្លំ និងការឆបោក

យើងចង់ឲ្យអ្នកអាចប្រើ TikTok របស់យើង ដើម្បីស្វែងយល់អំពីវិធីដែលមានការទទួលខុសត្រូវខាងហិរញ្ញវត្ថុ និងពិចារណាលើប្រតិបត្តិការសេដ្ឋកិច្ច ឬឱកាសវិនិយោគ ដោយមិនខ្វល់អំពីការឆបោក ឬការកេងប្រវ័ញ្ចហិរញ្ញវត្ថុ។យើងមិនអនុញ្ញាតការប៉ុនប៉ងបន្លំឬឆបោកសមាជិកនៃសហគមន៍របស់យើងទេ។

ស្វែងយល់បន្ថែមអំពីរបៀប កត់សម្គាល់ការឆបោកអនឡាញ និងការពារខ្លួនអ្នក។

ព័ត៌មានបន្ថែម

ការបន្លំ និងការឆបោក ជាអំពើបោកបញ្ឆោតនិងបំភាន់ ដែលជាញឹកញយកេងប្រវ័ញ្ចអ្នកដទៃដើម្បីផលចំណេញផ្នែកហិរញ្ញវត្ថុ ឬទទួលព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គល។

មិនអនុញ្ញាត

  • ការជួយសម្រួលការឆបោកហិរញ្ញវត្ថុ និងផ្ដោតលើបុគ្គល ការលួចអត្តសញ្ញាណ ឬការឆបោកលួចព័ត៌មានហិរញ្ញវត្ថុ ព្រមទាំងការឆបោកពាក់ព័ន្ធនឹងការវិនិយោគ ប្រតិបត្តិការហិរញ្ញវត្ថុ ឬការងារ
  • ការសម្របសម្រួល ការជួយសម្រួល ឬការណែនាំអំពីរបៀបធ្វើការឆបោក
  • ការជួយសម្រួលការបន្លំមានរចនាសម្ពន្ធ ដូចជាការលាងលុយកង្វក់ និងការផ្លាស់ទីប្រាក់ដែលបានទទួលដោយខុសច្បាប់សម្រាប់នរណាម្នាក់ផ្សេង (ការបង្វែងលុយកខ្វក់)
  • ការជ្រើសរើសក្រុមហ៊ុនដែលលក់ផលិតផលឬសេវាជារចនាសម្ពន្ធពីរ៉ាមីត តាមរយៈអ្នកចែកចាយឯករាជ្យ (ម៉ាឃិធីងច្រើនកម្រិត ឬ MLM)
  • ការសម្រួលការជួញដូររូបិយបណ្ណក្លែងក្លាយ ឯកសារ និងព័ត៌មានដែលបានលួច