TikTok LogoTikTok Logo
ឯកជនភាព និង​សន្តិសុខ

ឯកជនភាព និង​សន្តិសុខ

បានចេញផ្សាយនៅថ្ងៃទី 17 ខែមេសា ឆ្នាំ 2024

មានប្រសិទ្ធភាពនៅថ្ងៃទី 17 ខែឧសភា ឆ្នាំ 2024

យើង​ដឹង​ថា ការការពារ​សិទ្ធិ​ឯកជនភាព​និង​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក និង​ការរក្សា​ឲ្យ​ផ្លេតហ្វម​របស់​យើង​មាន​សន្តិសុខ មាន​សារៈសំខាន់​ចាំបាច់​ណាស់ ដើម្បី​រក្សា​ទំនុកចិត្ត​របស់​អ្នក និង​ធានា​នូវ​សុវត្ថិភាព​របស់​អ្នក។

ព័ត៌មានផ្ទាល់ខ្លួន

ខ្លឹមសារដែលបានចែករំលែកនៅលើអ៊ីនធឺណិតអាចត្រូវបានគេមើលឃើញដោយនរណាម្នាក់ ហើយមានលទ្ធភាពទូលំទូលាយ។យើងប្តេជ្ញាធ្វើឱ្យប្រាកដថាព័ត៌មានផ្ទាល់ខ្លួនណាមួយដែលបានចែករំលែកដោយចេតនា ឬដោយចៃដន្យនៅលើ TikTok មិននាំឱ្យមានគ្រោះថ្នាក់។យើងមិនអនុញ្ញាតខ្លឹមសារដែលរួមបញ្ចូលព័ត៌មានផ្ទាល់ខ្លួន ដែលអាចបង្ក​ហានិភ័យនៃការឈ្លបចាប់ អំពើហិង្សា ការលួចព័ត៌មានហិរញ្ញវត្ថុ ការបន្លំ ការលួចអត្តសញ្ញាណ ឬការកេងប្រវ័ញ្ចហិរញ្ញវត្ថុឡើយ។ នេះរួមបញ្ចូលទាំងខ្លឹមសារដែលនរណាម្នាក់បានបង្ហោះដោយខ្លួនឯងឬថាពួកគេបានយល់ព្រមចែករំលែកដោយអ្នកដទៃ។

បើអ្នកជឿជាក់ថា អ្នកបានជួបប្រទះការបំពានលើឯកជនភាព អ្នកអាច រាយការណ៍វា

ព័ត៌មានបន្ថែម

មិនអនុញ្ញាត

  • លេខទូរសព្ទ និងអាសយដ្ឋានគេហដ្ឋានផ្ទាល់ខ្លួន អសាធារណៈ
  • ព័ត៌មានហិរញ្ញវត្ថុ និងការបង់ប្រាក់ ដូចជាលេខគណនីធនាគារ ឬបណ្ណឥណទាន
  • ព័ត៌មានចុះឈ្មោះចូល ដូចជាឈ្មោះអ្នកប្រើប្រាស់ ឬពាក្យសម្ងាត់
  • ឯកសារអត្តសញ្ញាណ បណ្ណ ឬលេខ ដូចជាលិខិតឆ្លងដែន អត្តសញ្ញាណកម្មដែលចេញដោយរដ្ឋាភិបាល ឬលេខសន្តិសុខសង្គម
  • ការគំរាមឬការលើកទឹកចិត្តឲ្យចែករំលែកព័ត៌មានផ្ទាល់ខ្លួន ឬហេកគណនី

សន្តិសុខ​ផ្លេតហ្វម

យើងខិតខំការពារនិងធានាសុវត្ថិភាពអ្នក និងព័ត៌មានរបស់អ្នកនៅលើ TikTok។យើងមិនអនុញ្ញាត៖ (1) ការចូលប្រើផ្នែកណាមួយនៃ TikTok តាមវិធីដែលមិនទទួលសិទ្ធិ (2) ការប៉ុនប៉ងទទួលព័ត៌មានងាយរសើប សម្ងាត់ ពាណិជ្ជកម្ម ឬព័ត៌មានផ្ទាល់ខ្លួន ឬ (3) ការរំលោភបំពានណាមួយទៅលើសន្តិសុខ សុចរិតភាព ឬភាពទុកចិត្តនៃផ្លេតហ្វមរបស់យើង។

អ្នកគួរជៀសវាងការចុចលើតំណសង្ស័យ ឬការឆ្លើយតបនឹងសំណើសុំព័ត៌មានលម្អិតនៃគណនីរបស់អ្នក គុណវុឌ្ឍិនៃការផ្ទៀងផ្ទាត់ ព័ត៌មានហិរញ្ញវត្ថុ ឬព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀត។ស្វែងយល់បន្ថែមអំពីវិធីសាស្ត្ររបស់យើងចំពោះឯកជនភាពនិងសន្តិសុខនៅលើផ្លេតហ្វម។

ព័ត៌មានបន្ថែម

មិនអនុញ្ញាត

  • ផ្តល់ឱ្យអ្នកផ្សេងទៀតនូវសិទ្ធិចូលប្រើព័ត៌មានសម្ងាត់គណនីរបស់អ្នក ឬអនុញ្ញាតឱ្យមនុស្សផ្សេងទៀតធ្វើសកម្មភាពដែលបំពានវិធានរបស់យើង
  • ការចូលប្រើផ្លេតហ្វមរបស់យើងតាមរបៀបដែលមិនទទួលសិទ្ធិ ឬការបង្កើតកំណែក្លែងក្លាយនៃផ្លេតហ្វមរបស់យើង
  • ការចែករំលែកឯកសារ ខ្លឹមព័តមាន និងសារព្យាបាទ ដែលមានមេរោគ ត្រូជេនហូស ដង្កូវ គ្រាប់បែកឡូជីក ឬសម្ភារបង្កគ្រោះថ្នាក់ផ្សេងទៀត ដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខសាយប័យ
  • ការប៉ុនប៉ងទទួលព័ត៌មានផ្ទាល់ខ្លួន (ដូចជាព័ត៌មានអត្តសញ្ញាណចុះឈ្មោះចូល) ឬការចូលប្រើខ្លឹមសារ គណនី ប្រព័ន្ធ ឬទិន្នន័យ តាមការប្រើបច្ចេកទេសបំភាន់ណាមួយ (ដូចជាការលួចព័ត៌មានហិរញ្ញវត្ថុ ការលួចព័ត៌មានផ្ទាល់ខ្លួន ស្គ្រីបស្វ័យប្រវត្តិ ឬវិបក្រោវលីង)
  • ការកែ ការសម្រប ការបកប្រែ ការធ្វើវិស្វកម្មបញ្ច្រាស ការរុះរើ ការស្រាយ ឬការបង្កើតផលិតផលក្លាយណាមួយដែលមានមូលដ្ឋាន TikTok រួមទាំងឯកសារ តារាង ឬសំណុំឯកសារណាមួយ និងការប៉ុនប៉ងបង្កើតកូដប្រភព ក្បួននព្វន្ត វិធីសាស្ត្រ ឬបច្ចេកទេស ដែលបានរួមបញ្ចូលក្នុង TikTok