TikTok LogoTikTok Logo
សុវត្ថិភាព និង​ភាពគួរសម

សុវត្ថិភាព និង​ភាពគួរសម

បានចេញផ្សាយនៅថ្ងៃទី 17 ខែមេសា ឆ្នាំ 2024

មានប្រសិទ្ធភាពនៅថ្ងៃទី 17 ខែឧសភា ឆ្នាំ 2024

សុវត្ថិភាព​ផ្លូវកាយ ​និង​ផ្លូវចិត្ត​បង្កើត​បាន​ជា​មូលដ្ឋាន​នៃ​សុខុមាលភាព​របស់​បុគ្គល ហើយ​ភាពគួរសម​ជា​គន្លឹះ​នៃ​សហគមន៍​ជឿនលឿន។ការមាន​ភាពគួរសម​មិនមានន័យ​ថា អ្នកត្រូវតែ​យល់ស្រប​ជានិច្ច​ឡើយ ប៉ុន្តែ​វា​ជា​ការទទួលស្គាល់​សេចក្ដីថ្លៃថ្នូរ​ជាប់មកជាមួយ​របស់មនុស្ស​​គ្រប់រូប និង​ភាពគោរព​ចំពោះ​អំពើ ពាក្យពេចន៍ និង​ទឹកដម​សំឡេង នៅពេល​ទាក់ទង​ជាមួយ​អ្នកដទៃ។

អាកប្បកិរិយា​ហិង្សា និង​សកម្មភាព​ឧក្រិដ្ឋ

យើងប្ដេជ្ញានាំមនុស្សមកជួបជុំគ្នាតាមរបៀបដែលមិននាំឱ្យមានការប៉ះទង្គិចទៅលើរាងកាយ។យើងទទួលស្គាល់ថា ខ្លឹមសារនៅលើអ៊ីនធឺណិតដែលពាក់ព័ន្ធនឹងអំពើហិង្សាអាចបង្កឱ្យមានគ្រោះថ្នាក់ក្នុងពិភពពិត។យើងមិនអនុញ្ញាតការគំរាមដោយហិង្សា ការលើកកម្ពស់អំពើហិង្សា ការញុះញង់ឱ្យមានអំពើហិង្សា ឬការផ្សព្វផ្សាយសកម្មភាពឧក្រិដ្ឋណាមួយ ដែលអាចប៉ះពាល់ដល់មនុស្ស សត្វ ឬទ្រព្យសម្បត្តិឡើយ។

បើមានការគំរាមមួយដែលជាក់លាក់ អាចជឿបាន និងជិតកើតឡើង ចំពោះជីវិតមនុស្ស ឬរបួសដល់រាងកាយធ្ងន់ធ្ងរ យើងរាយការណ៍វាដល់អាជ្ញាធរអនុវត្តច្បាប់ដែលពាក់ព័ន្ធ។

សម្រាប់ព័ត៌មានលម្អិតអំពីរបៀបដែលយើងប្រើខ្លឹមសារដែលមានរូបភាពអំពីអំពើហិង្សា ប៉ុន្តែមិនលើកកម្ពស់អំពើហិង្សា សូមមើលខ្លឹមសារនាំឱ្យមានភាពតក់ស្លុតស្ដែងៗ

ព័ត៌មានបន្ថែម

មិនអនុញ្ញាត

  • ការគំរាមកំហែង ឬការសម្ដែងអំពីចំណង់បង្កឱ្យមានរបួសដល់រាងកាយចំពោះបុគ្គលម្នាក់ ឬក្រុមមួយ
  • ការលើកកម្ពស់ ឬការញុះញង់ឱ្យប្រព្រឹត្តអំពើហិង្សា ដូចជា ការលើកទឹកចិត្តការវាយតប់ ឬមនុស្សផ្សេងទៀតឱ្យវាយតប់ ការលើកសរសើរសកម្មភាពហិង្សា ឬការណែនាំឱ្យមនុស្សយកអាវុធទៅទីតាំងមួយដើម្បីបំភ័យអ្នកផ្សេងទៀត
  • ការផ្សព្វផ្សាយអំពីចោរកម្ម ឬការបំផ្លាញទ្រព្យសម្បត្តិ ឬបរិស្ថានធម្មជាតិ
  • ការផ្ដល់សេចក្ដីណែនាំអំពីរបៀបប្រព្រឹត្តសកម្មភាពឧក្រិដ្ឋ ដែលអាចនាំគ្រោះថ្នាក់ដល់មនុស្ស សត្វ ឬទ្រព្យសម្បត្តិ។

អនុញ្ញាត

  • ការគំរាមកំហែងប្រព្រឹត្តអំពើហិង្សាក្នុងបរិបទប្រឌិត

ពាក្យសម្ដី​​ស្អប់ខ្ពើម និងឥរិយាបថ​ស្អប់ខ្ពើម

TikTok សម្បូរទៅដោយភាពចម្រុះនៃ​សហគមន៍របស់យើង។គួរទទួលយកភាពខុសៗគ្នារបស់យើង ជាជាងការបង្កឱ្យមានការបែងចែក។យើងមិនអនុញ្ញាតអាកប្បកិរិយាស្អប់ខ្ពើម សម្ដីស្អប់ខ្ពើម ឬការផ្សព្វផ្សាយមនោគមវិជ្ជា​ស្អប់ខ្ពើមណាមួយឡើយ។ចំណុចនេះរាប់បញ្ចូលទាំងខ្លឹមសារច្បាស់លាស់ ឬបង្កប់​ដែលវាយប្រហារក្រុមដែលត្រូវបានការពារ។

នៅពេលមានការពិភាក្សាអំពីបញ្ហាសង្គមនៅលើ TikTok យើងចង់ឱ្យពិភាក្សាដោយមានការគោរព។ខ្លឹមសារអាចនឹងមិនមានសិទ្ធិទទួលបាន FYF នៅពេលវាបន្ទាបតម្លៃក្រុមដែលមានការការពារដោយប្រយោល។

ស្វែងយល់បន្ថេមអំពីការងាររបស់យើងដើម្បីប្រឆាំងនឹងការស្អប់ ក៏ដូចជាឧបករណ៍ដែលអាចជួយ​កម្រិត​អន្តរកម្មដែលមិនចង់បាន រួមទាំងការកំហិតជម្រើសសម្រាប់ការបញ្ចេញមតិ ឌ្យូអេត ស្ទីច និងការផ្ញើសារ។

ព័ត៌មានបន្ថែម

មនោគមវិជ្ជា​ស្អប់ខ្ពើម គឺជាប្រព័ន្ធនៃជំនឿដែលមិនរាប់បញ្ចូល គៀបសង្កត់ ឬរើសអើងប្រឆាំងនឹង​បុគ្គលលើ​គុណលក្ខណៈដែលបានទទួលការការពាររបស់ពួកគេ។

ក្រុមដែលទទួលបានការការពារ មានន័យថាបុគ្គល ឬសហគមន៍ដែលមានគុណលក្ខណៈដែលបានទទួលការការពាររួមគ្នា។

គុណលក្ខណៈដែលបានទទួលការការពារ មានន័យថាគុណលក្ខណៈផ្ទាល់ខ្លួនដែលអ្នកមានតាំងពីកំណើត មិនអាចកែប្រែបាន ឬវានឹងបង្កគ្រោះថ្នាក់ផ្លូវចិត្តធ្ងន់ធ្ងរ ប្រសិនបើអ្នកត្រូវបានបង្ខំឱ្យផ្លាស់ប្តូរគុណលក្ខណៈទាំងនោះ ឬត្រូវបានវាយប្រហារដោយសារតែគុណលក្ខណៈទាំងនោះ។ចំណុចនេះរួមមាន៖

  • វណ្ណៈ
  • ជាតិពន្ធុ
  • ដើមកំណើតជាតិ
  • ជាតិសាសន៍
  • សាសនា
  • កុលសម្ពន្ធ
  • ស្ថានភាព​អន្តោប្រវេសន៍
  • យេនឌ័រ
  • អត្តសញ្ញាណយេនឌ័រ
  • ភេទ
  • និន្នាការផ្លូវភេទ
  • ពិការភាព
  • ជំងឺ​ធ្ងន់

បន្ថែមលើនេះ យើងក៏ផ្ដល់ការការពារខ្លះពាក់ព័ន្ធនឹងអាយុដែរ ហើយអាចពិចារណាលើគុណលក្ខណៈដែលបានទទួលការការពារផ្សេងទៀត នៅពេលយើងមានបរិបទបន្ថែម ដូចជាព័ត៌មានជាក់លាក់តាមតំបន់ដែលអង្គការក្រៅរដ្ឋាភិបាល (NGO) ក្នុងស្រុកបានផ្ដល់ឲ្យយើង។ គុណលក្ខណៈខាងលើបានទទួលព័ត៌មានពីសេចក្ដីប្រកាសសាកលអំពីសិទ្ធិមនុស្ស និងអនុសញ្ញាអន្តរជាតិ។លក្ខណៈដែលបានរាយខាងលើត្រូវបានជូនដំណឹងដោយសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងអនុសញ្ញាអន្តរជាតិ។

មិនអនុញ្ញាត

  • ការផ្សព្វផ្សាយអំពើហិង្សា វិយោគកម្ម ការរើសអើង និងគ្រោះថ្នាក់ផ្សេងទៀត ដោយផ្អែកលើមូលដ្ឋាននៃគុណលក្ខណៈដែលបានទទួលការការពារ
  • ការលើកកម្ពស់មនោគមវិជ្ជាគួរឱ្យ​ស្អប់ខ្ពើមរួមមាន៖
    • ទាមទារឧត្តមភាព​ខ្ពស់ជាងក្រុមដែលត្រូវបានការពារ ដូចជាឧត្តមភាពជាតិសាសន៍ ការស្អប់ស្រីៗ ការប្រឆាំងក្រុម LGBTQ+ ការប្រឆាំងនឹងសាសនា​យូដា ឬសាសនាអ៊ីស្លាមនិយម
    • ការលើកឡើងអំពីទ្រឹស្ដីសមគំនិតដែលកំណត់គោលដៅលើក្រុមដែលទទួលបានការការពារ ដូចជាការគាំទ្រទ្រឹស្តីជំនួសដ៏អស្ចារ្យ ឬនិយាយថាប្រជាជនយូដាគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ
    • ការប្រើប្រាស់និមិត្តសញ្ញា និងរូបភាពដែលពាក់ព័ន្ធ
    • ការសម្រួលដល់ការជួញដូរ ឬការធ្វើទីផ្សារវត្ថុណាមួយដែលផ្សព្វផ្សាយសម្ដីស្អប់ខ្ពើម ឬមនោគមវិជ្ជាស្អប់ខ្ពើម ដូចជាសៀវភៅ ឬសម្លៀកបំពាក់ ជាមួយឡូហ្គោស្អប់ខ្ពើម
  • ការបន្ថោកនរណាម្នាក់ដោយផ្អែកលើមូលដ្ឋាននៃគុណលក្ខណៈដែលបានទទួលការការពាររបស់ពួកគេ ដោយនិយាយឬបង្កប់ន័យថាពួកគេទន់ខ្សោយខាងផ្លូវកាយ ផ្លូវចិត្ត ឬចរិយា ឬក៏ហៅពួកគេនូវពាក្យបន្ថោក ដូចជានិយាយថាពួកគេជាឧក្រិដ្ឋជន សត្វ ឬប្រៀបធៀបពួកគេទៅនឹងវត្ថុគ្មានជីវិត
  • ការប្រើពាក្យមើលងាយស្អប់ខ្ពើមពាក់ព័ន្ធជាមួយគុណលក្ខណៈដែលបានទទួលការការពារ
  • ការបដិសេធ ឬការកាត់បន្ថយទំហំនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលបានចងក្រងជាឯកសារយ៉ាងល្អ ដែលបង្កគ្រោះថ្នាក់ដល់ក្រុមដែលទទួលបានការការពារ ដូចជាការបដិសេធថាមិនមានអំពើសម្លាប់រង្គាល ឬការប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិ Tutsi ក្នុងប្រទេសរវ៉ាន់ដា
  • ការចោទប្រកាន់ក្រុមដែលទទួលបានការការពារថាទទួលខុសត្រូវចំពោះអំពើអាក្រក់ដែលបង្កឡើងដោយមនុស្សម្នាក់ដែលមានគុណលក្ខណៈដែលបានទទួលការការពារនោះ ដូចជាការប្រើឧទាហរណ៍មួយនៃអាកប្បកិរិយាគ្រោះថ្នាក់ដែលបង្កឡើងដោយជនអន្តោប្រវេសន៍ ដើម្បីបង្ហាញថាជនអន្តោប្រវេសន៍ទាំងអស់គឺជាមនុស្សដែលបង្ក​​គ្រោះថ្នាក់។
  • ខ្លឹមសារដែលបន្ថោក ឬបដិសេធអត្ថិភាពរបស់មនុស្សដោយសារតែគុណលក្ខណៈដែលបានទទួលការការពារ ដូចជានិយាយថាមនុស្សមានជំងឺផ្លូវចិត្ត ប្រសិនបើពួកគេកំណត់អត្តសញ្ញាណថាជាមនុស្សដែលបានប្ដូរភេទ
  • ការហៅឈ្មោះមនុស្ស​ដែលបានស្លាប់ ឬកំណត់យេនឌ័រ​ខុសដោយការប្រើឈ្មោះពីមុន ឬយេនឌ័ររបស់ពួកគេ ជាជាងអត្តសញ្ញាណដែលពួកគេ​បានជ្រើសរើស ឬដោយការលើកកម្ពស់​កម្មវិធីព្យាបាលក្នុង​ការបំប្លែងអត្តសញ្ញាណ ដែលព្យាយាមផ្លាស់ប្តូរនិន្នាការ​ផ្លូវភេទ ឬអត្តសញ្ញាណយេនឌ័ររបស់បុគ្គលម្នាក់

មិនមានសិទ្ធិទទួលបាន FYF

  • ខ្លឹមសារមួយចំនួនដែលប្រើផ្នត់គំនិត ការនិយាយបញ្ឆិតបញ្ឆៀង ឬការលើកឡើងដោយប្រយោល ដែលអាចបង្ខូចកេរ្តិ៍ឈ្មោះក្រុមដែលត្រូវបានការពារដោយប្រយោល

អនុញ្ញាត

  • ពាក្យមើលងាយដែលត្រូវបានទាមទារមកវិញដោយសហគមន៍គោលដៅតាមរបៀបដែលមិនបន្ទាបបន្ថោក ដូចជាការប្រើពាក្យមើលងាយក្នុងបទចម្រៀង ឬសំដៅលើខ្លួនអ្នក
  • ខ្លឹមសារអប់រំ និងវីដេអូឯកសារដែលលើកកម្ពស់ការយល់ដឹង​អំពីគ្រោះថ្នាក់នៃពាក្យសម្ដីស្អប់ខ្ពើម រួមទាំងពាក្យមើលងាយ នៅពេលដែលពាក្យទាំងនោះត្រូវបានប្រើដើម្បីពិភាក្សាអំពីគ្រោះថ្នាក់​ដែលពាក់ព័ន្ធ
  • ពាក្យសម្តីតបត ការថ្កោលទោស ឬការទិតៀនអំពីមនោគមវិជ្ជា​ស្អប់ខ្ពើម
  • ការពិភាក្សាអំពីបញ្ហាសង្គមដែលជះឥទ្ធិពលដល់ក្រុមដែលទទួលបានការការពារ រួមទាំងនៅក្នុងការជជែកដេញដោលអំពីគោលនយោបាយ (ដរាបណាវាមិនវាយប្រហារមនុស្សដោយផ្អែកលើគុណលក្ខណៈដែលបានទទួលការការពារ)

អង្គការ ​និង​បុគ្គល​ហិង្សា​ និង​ស្អប់ខ្ពើម

យើងចង់ឱ្យអ្នកចែករំលែកនូវអ្វីដែលបំផុសគំនិតអ្នក ប៉ុន្តែ TikTok មិនមែនជាកន្លែងសម្រាប់ផ្សព្វផ្សាយជំនឿ ឬការឃោសនា​ដែលលើកទឹកចិត្តឱ្យមានអំពើហិង្សា ឬការស្អប់ខ្ពើមនោះទេ។យើងមិនអនុញ្ញាតឱ្យមានវត្តមានរបស់អង្គការឬបុគ្គលដែលមានអំពើហឹង្សានិងស្អប់ខ្ពើមនៅលើវេទិការបស់យើងទេ។ ជនទាំងនេះរួមបញ្ចូលអ្នកហិង្សាជ្រុលនិយម អង្គការឧក្រិដ្ឋកម្មហិង្សា អង្គការនយោបាយហិង្សា អង្គការស្អប់ខ្ពើម និងបុគ្គលដែលបង្កហិង្សាដុល ឬជាបន្តបន្ទាប់។បើយើងស្រាប់តែដឹងថា ជនទាំងនោះណាមួយប្រហែលជាស្ថិតលើផ្លេតហ្វមយើង យើងនឹងធ្វើការត្រួតពិនិត្យហ្មត់ចត់ដែលអាចនាំឲ្យមាន ការហាមប្រាមគណនី

ជាញឹកញយ គំនិតរបស់ជនទាំងនេះត្រូវបានពង្រីកដោយអ្នកដទៃ។យើងមិនអនុញ្ញាតឱ្យអ្នកណាម្នាក់ផ្សព្វផ្សាយឬផ្តល់ការគាំទ្រខាងសម្ភារៈដល់តួអង្គដែលប្រើអំពើហឹង្សាឬស្អប់ខ្ពើមឡើយ។ ខ្លឹមសារដែលអាចមានលក្ខណៈអព្យាក្រឹតដូចជាការដកស្រង់ពីអង្គការឬបុគ្គលដែលស្អប់ខ្ពើមត្រូវតែបញ្ជាក់ឱ្យច្បាស់ថាគ្មានចេតនាលើកកម្ពស់វាទេ។ យើងធ្វើការលើកលែងមានកំណត់សម្រាប់ការពិភាក្សាអំពីអង្គការនយោបាយហឹង្សា។

ព័ត៌មានបន្ថែម

ជំនួយផ្នែកសម្ភារៈ មានន័យថា ការផ្តល់វិភាគទានផ្នែកហិរញ្ញវត្ថុ ទំនិញ ឬសេវាកម្ម ដើម្បីផ្សព្វផ្សាយអង្គការ ឬបុគ្គលហិង្សា ឬការបង្ករបស់ពួកគេ។ចំណុចនេះរួមបញ្ចូលការជ្រើសរើសបុគ្គលិក ការរៃអង្គាសប្រាក់ ការលក់ទំនិញ និងការផ្សព្វផ្សាយខ្លឹមសារបណ្តុះបណ្តាល។

ជនហិង្សាជ្រុលនិយម ជាក្រុមមិនមែនរដ្ឋ រួមទាំងក្រុមទាំងឡាយណា ដែលបានកំណត់ដោយអង្គការសហប្រជាជាតិ ដែលគំរាម ឬប្រើអំពើហិង្សាប្រឆាំងនឹងជនស៊ីវិល ដើម្បីមូលហេតុនយោបាយ សាសនា ជាតិពន្ធុ ឬមនោគមវិជ្ជា។

អង្គការឧក្រិដ្ឋកម្មហិង្សា គឺជាក្រុមដែលឆ្លងប្រទេស ក្នុងប្រទេស ឬក្នុងស្រុកដែលប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរ រួមទាំងអំពើហិង្សា ការជួញដូរ និងការចាប់ជំរិត។

អង្គការនយោបាយហិង្សា គឺជាតួអង្គដែលមិនមែនរដ្ឋក្រុមដែលបានប្រព្រឹត្ត អំពើហិង្សាដែលផ្ដោតគោលដៅជាចម្បងលើតួអង្គរដ្ឋ(ដូចជាយោធាជាតិ) ជាជាងជនស៊ីវិល ដែលជាផ្នែកមួយនៃជម្លោះនយោបាយដែលកំពុងបន្ត (ដូចជាការទាមទារទឹកដី)។

អង្គការស្អប់ខ្ពើម ជាក្រុមដែលផ្ដោតលើមនុស្ស ផ្អែកលើគុណលក្ខណៈដែលបានទទួលការការពារ រួមទាំងការញុះញង់ការស្អប់ខ្ពើម ការប្រព្រឹត្តអមនុស្សធម៌លើបុគ្គលឬក្រុម និងការផ្សព្វផ្សាយមនោគមវិជ្ជាស្អប់ខ្ពើម។

មិនអនុញ្ញាត

  • គណនីដែលធ្វើប្រតិបត្តិការដោយអង្គការឬបុគ្គលដែលផ្សព្វផ្សាយហិង្សាឬមនោគមវិជ្ជាស្អប់ខ្ពើមនៅលើឬនៅក្រៅផ្លេតហ្វម
  • ការផ្ដល់ការគាំទ្រជាសារវន្តដល់អង្គការ​នយោបាយ​ហិង្សា ឬ​ការ​លើក​កម្ពស់​អំពើ​ហិង្សា​ដែល​បង្ក​ឡើង​ដោយ​ពួក​គេ
  • ការលើកកម្ពស់ (រួមទាំងការសរសើរ ការអបអរសាទរ ឬការផ្ដល់សេចក្ដីថ្លែង) ឬការផ្ដល់ការគាំទ្រជាសារវន្តដល់៖
    • អង្គការស្អប់ខ្ពើម
    • បុគ្គលដែលបង្កហិង្សាដុល ឬជាបន្តបន្ទាប់ ឬផ្សព្វផ្សាយមនោគមវិជ្ជាស្អប់ខ្ពើម
    • អង្គការនយោបាយហិង្សា
    • ជនហិង្សាជ្រុលនិយម

អនុញ្ញាត

  • ការពិភាក្សាអំពីអង្គការនយោបាយហិង្សា (ឲ្យតែមិនមានការផ្សព្វផ្សាយអំពីអំពើហិង្សា)
  • ខ្លឹមសារអប់រំនិងភាពយន្តឯកសារដែលបង្កើនការយល់ដឹងអំពីគ្រោះថ្នាក់ពីជនហិង្សា និងស្អប់ខ្ពើម

ការរំលោភបំពានផ្លូវភេទ និងរាងកាយលើយុវជន

យើងប្ដេជ្ញាយ៉ាងមុតមាំថា TikTok ជាបទពិសោធប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងវិជ្ជមានសម្រាប់យុវវ័យ។យើងមិនអនុញ្ញាតឱ្យបង្ហាញលើកកម្ពស់ឬចូលរួមក្នុងការរំលោភបំពានផ្លូវភេទឬការរំលោភបំពានលើរាងកាយឬការកេងប្រវ័ញ្ចលើយុវជនឡើយ។ ការមិនអនុញ្ញាតនេះរាប់បញ្ចូលទាំងខ្លឹមសាររំលោភបំពានផ្លូវភេទកុមារ (CSAM) ការថែទាំក្មេងដើម្បីឲ្យបម្រើផ្លូវភេទនៅពេលក្រោយ ការលួងលោមផ្លូវភេទ ការរំលោភបំពានផ្លូវភេទលើកុមារ និងការបង្កគ្រោះថ្នាក់ដល់ផ្លូវចិត្ត ឬផ្លូវកាយយុវវ័យ។

យើងរាយការណ៍ករណីនៃការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទ និងការរំលោភលើយុវជនទៅមជ្ឈមណ្ឌលជាតិទទួលបន្ទុកលើកុមារបាត់ខ្លួន និងត្រូវបានកេងប្រវ័ញ្ច (NCMEC)។យើងក៏រាយការណ៍ទៅអាជ្ញាធរអនុវត្តន៍ច្បាប់ពាក់ព័ន្ធ នៅពេលមានការគំរាមកំហែងជាក់លាក់ គួរឱ្យទុកចិត្ត និងជិតកើតឡើងចំពោះជីវិតមនុស្ស ឬរបួសរាងកាយធ្ងន់ធ្ងរ។ប្រសិនបើអ្នកឃើញមាន CSAM គួរឱ្យសង្ស័យ សូមរាយការណ៍ករណីនេះភ្លាមៗនៅក្នុងកម្មវិធី ឬវិបសៃរបស់យើង។កុំទាញយក ថត ឬចែករំលែកខ្លឹមសារ CSAM តាមមធ្យោបាយណាមួយឡើយ។

បើអ្នកឬនរណាម្នាក់ដែលអ្នកស្គាល់បានជួបប្រទះការរំលោភបំពាន ឬការកេងប្រវ័ញ្ចផ្លូវភេទលើយុវវ័យ នោះជំនួយមានផ្ដល់ជូន។សូមទាក់ទង ខ្សែទូរសព្ទជំនួយឬអ្នកផ្ដល់សេវានៅក្នុងតំបន់អ្នក។បើអ្នកកំពុងមានគ្រោះថ្នាក់បន្ទាន់ សូមទាក់ទងសេវាសង្គ្រោះបន្ទាន់នៅក្នុងតំបន់របស់អ្នក។

ព័ត៌មានបន្ថែម

ខ្លឹមសាររំលោភបំពានផ្លូវភេទកុមារ មានន័យថាខ្លឹមសារទាក់ទាញផ្លូវភេទទាំងឡាយពាក់ព័ន្ធនឹងមនុស្សវ័យក្មេង ដែលបានចែករំលែក ឬបង្កើតដោយនរណាម្នាក់ រួមទាំង CSAM បង្កើតដោយខ្លួនឯង ឬខ្លឹមសារឌីជីថលដូចពិតៗខ្លាំង ឬ ខ្លឹមសារដែលបង្កើតដោយ AI។ខ្លឹមសារផ្លូវភេទ រួមមាន ខ្លឹមសារដែលបង្កប់ ឬបង្ហាញសកម្មភាពផ្លូវភេទ ឬការរំលោភបំពានផ្លូវភេទ ការបង្ហាញអារម្មណ៍ផ្លូវភេទចំពោះរាងកាយមនុស្សវ័យក្មេង ឬ ការចាប់អារម្មណ៍ផ្លូវភេទលើផ្នែកនៃរាងកាយមនុស្សវ័យក្មេង។

ការថែទាំក្មេងដើម្បីឱ្យបម្រើផ្លូវភេទនៅពេលក្រោយ គឺនៅពេលនរណាម្នាក់ប្រែជាជិតស្និទ្ធ ឬបង្កើតភាពទំនាក់ទំនងដែលគួរឱ្យទុកចិត្តជាមួយមនុស្សវ័យក្មេង ក្នុងគោលបំណងដើម្បីរំលោភបំពាន ឬកេងប្រវ័ញ្ចផ្លូវភេទ។

ការគំរាមចែកចាយរូបផ្លូវភេទ គឺជាការគំរាមឱ្យចែករំលែកខ្លឹមសារអាក្រាត ស្រើបស្រាល ឬសម្ញែងផ្លូវភេទដោយគ្មានការយល់ព្រម ជាធម្មតា ដើម្បីទទួលបានប្រាក់ សកម្មភាពផ្លូវភេទ ឬខ្លឹមសារអាក្រាត ស្រើបស្រាល ឬសម្ញែងផ្លូវភេទច្រើនទៀត។

ការបៀតបៀនផ្លូវភេទ គឺជាការប្រាស្រ័យទាក់ទង ឬឥរិយាបថផ្លូវភេទដែលមិនសមប្រកប ដោយផ្ទាល់ទៅលើបុគ្គលម្នាក់។ចំណុចនេះរួមបញ្ចូលទាំងការបង្កើតចំណង់ផ្លូវភេទ​តាមរយៈផ្លេតហ្វម (ដូចជាការធ្វើត្រាប់តាមសកម្មភាព​ផ្លូវភេទតាមរយៈឌ្យូអេត ឬស្ទីកឃ័រ) ធ្វើការលើកឡើងអំពីផ្នែករាងកាយឯកជន ឬការសម្តែងលក្ខណៈ​ផ្លូវភេទ ឬការចែករំលែក ឬគំរាមកំហែងក្នុងការ​ចែករំលែកព័ត៌មានអំពីជីវិតផ្លូវភេទរបស់បុគ្គលម្នាក់ (ដូចជា ប្រវត្តិផ្លូវភេទ ដៃគូរួមភេទ ឬទំនោរផ្លូវភេទ)។

ផ្នែករាងកាយឯកជន មានន័យថា ប្រដាប់ភេទ គូទ និងសុដន់ (រួមទាំងក្បាលនិងចុងសុដន់)។

មិនអនុញ្ញាត

  • ការបង្ហាញ ការលើកកម្ពស់ ឬការចូលរួមក្នុងការរំលោភបំពាន ឬការកេងប្រវ័ញ្ចផ្លូវភេទ ឬរាងកាយយុវវ័យ រួមមាន៖
    • ខ្លឹមសាររំលោភបំពានផ្លូវភេទកុមារ (CSAM) រួមមានរូបថតអេក្រង់ ឬឃ្លីបទាំងឡាយពីខ្លឹមសារដើម ទោះបីជាវាមិនបង្ហាញភាពអាក្រាត ឬសកម្មភាពផ្លូវភេទក៏ដោយ
    • ទំនាក់ទំនងបែបមនោសញ្ចេតនារវាងមនុស្សពេញវ័យ និងមនុស្សវ័យក្មេង រួមមានការបង្ហាញអារម្មណ៍ផ្លូវភេទចំពោះកុមារ ឬការកំណត់ខ្លួនឯងថាជាមនុស្សពេញវ័យដែលមានភាពទាក់ទាញចំពោះមនុស្សវ័យក្មេង
    • ឥរិយាបថថែទាំក្មេងដើម្បីឱ្យបម្រើផ្លូវភេទនៅពេលក្រោយ
    • ការលួចថតរូបភាព ឬវីដេអូអាសអាភាស និងគំរាមទារប្រាក់
    • ការបៀតបៀនផ្លូវភេទ
    • ការលួងលោមផ្លូវភេទ រួមបញ្ចូលការអញ្ជើញមនុស្សវ័យក្មេងឱ្យពាក់ព័ន្ធក្នុងសកម្មភាពផ្លូវភេទ ចេញទៅក្រៅផ្លេតហ្វម ឬចែករំលែករូបសម្ញែងផ្លូវភេទ (ទោះទទួលការអញ្ជើញដោយមនុស្សវ័យក្មេងម្នាក់ទៀតក៏ដោយ)
  • ការបង្ហាញឬការលើកកម្ពស់​ការរំលោភបំពានលើរាងកាយ ប្រមាថ ការបង្កឲ្យមានគ្រោះថ្នាក់ ឬការរំលោភបំពានផ្លូវចិត្តលើមនុស្សវ័យក្មេង
  • ការធ្វើឱ្យក្លាយជាជនរងគ្រោះជាថ្មីចំពោះមនុស្សវ័យក្មេងដែលបានជួបប្រទះការរំលោភបំពាន ឬការកេងប្រវ័ញ្ច រួមទាំងតាមរយៈការចែករំលែកឡើងវិញដោយភាគីទីបី

អនុញ្ញាត

  • ខ្លឹមសារអប់រំ និងឯកសារទាក់ទងនឹងការបង្កគ្រោះថ្នាក់ពី​ការរំលោភបំពាន ឬការកេងប្រវ័ញ្ច (ដរាបណាវាមិនបង្ហាញ ឬពណ៌នាស្ដែងៗអំពី​ខ្លឹមសារនោះ)

ការរំលោភបំពានផ្លូវភេទ និងរាងកាយលើមនុស្សពេញវ័យ

យើងប្ដេជ្ញាផ្ដល់កន្លែងមួយដែលប្រកាន់យកនូវសមភាពយេនឌ័រ គាំទ្រភាពទំនាក់ទំនងដែលមានសុខភាពល្អ និងគោរពឯកជនភាពអំពីការស្រើបស្រាល។ការបំបាត់តម្លៃទាំងនេះអាចបង្កឱ្យមានដំបៅផ្លូវចិត្ត និងអាចនាំឱ្យមានគ្រោះថ្នាក់ផ្លូវចិត្តនិងកាយ។យើងមិនអនុញ្ញាតឱ្យបង្ហាញលើកកម្ពស់ឬចូលរួមក្នុងការរំលោភបំពានផ្លូវភេទឬការកេងប្រវ័ញ្ចលើរាងកាយឬមនុស្សពេញវ័យឡើយ។ នេះរួមបញ្ចូល សកម្មភាពផ្លូវភេទដែលគ្មានការព្រមព្រៀង ការរំលោភបំពានផ្លូវភេទផ្អែកលើរូបភាព ការគំរាមកំហែងផ្លូវភេទ ការរំលោភបំពានរាងកាយ ឬការបៀតបៀនផ្លូវភេទ។

បើអ្នកឬនរណាម្នាក់ដែលអ្នកស្គាល់បានជួបប្រទះការរំលោភបំពាន ឬ​ការកេងប្រវ័ញ្ច នោះជំនួយមានផ្ដល់ជូន។សូមទាក់ទង ខ្សែទូរសព្ទជំនួយឬអ្នកផ្ដល់សេវានៅក្នុងតំបន់អ្នក។បើអ្នកកំពុងមានគ្រោះថ្នាក់បន្ទាន់ សូមទាក់ទងសេវាសង្គ្រោះបន្ទាន់នៅក្នុងតំបន់របស់អ្នក។បើអ្នកជឿជាក់ថា អ្នកបានជួបប្រទះការបំពានលើឯកជនភាពលក្ខណៈបុគ្គលនៅលើផ្លេតហ្វមរបស់យើង អ្នកអាចរាយការណ៍វាបាន។

ព័ត៌មានបន្ថែម

សកម្មភាពផ្លូវភេទដោយគ្មានការព្រមព្រៀង មានន័យថាទំនាក់ទំនងផ្លូវភេទទាំងឡាយ ដែលបានកើតឡើងដោយគ្មានការយល់ព្រមរបស់គ្រប់គ្នាដែលពាក់ព័ន្ធនៅក្នុងសកម្មភាពនោះ។ចំណុចនេះរាប់បញ្ចូលទាំងទំនាក់ទំនងផ្លូវភេទដែលមិនមានការព្រមព្រៀង ដូចជាការចាប់រំលោភ និងការធ្វើបាបលក្ខណៈផ្លូវភេទជា​ដើម។

ការរំលោភបំពានផ្លូវភេទដោយផ្អែកលើរូបភាពកំពុងកាន់កាប់ ចែកចាយ ឬផ្តល់ការណែនាំអំពីរបៀបបង្កើត ឬចូលប្រើរូបភាពឯកជន (ពិត ឬបានកែប្រែ) របស់បុគ្គលម្នាក់​ដែលត្រូវបានបង្កើត ឬចែកចាយក្នុង​គោលបំណងផ្លូវភេទដោយគ្មានការយល់ព្រមពីពួកគេ។ខ្លឹមសារអាចត្រូវបានចែកចាយដោយគ្មានការយល់ព្រម ទោះបីជាវាហាក់ដូចជាត្រូវបានទទួលយកដោយមានការយល់ព្រមក៏ដោយ។

ការគំរាមចែកចាយរូបផ្លូវភេទ គឺជាការគំរាមឱ្យចែករំលែកខ្លឹមសារអាក្រាត ស្រើបស្រាល ឬសម្ញែងផ្លូវភេទដោយគ្មានការយល់ព្រម ជាធម្មតា ដើម្បីទទួលបានប្រាក់ សកម្មភាពផ្លូវភេទ ឬខ្លឹមសារអាក្រាត ស្រើបស្រាល ឬសម្ញែងផ្លូវភេទច្រើនទៀត។

ការបៀតបៀនផ្លូវភេទ គឺជាការប្រាស្រ័យទាក់ទង ឬឥរិយាបថផ្លូវភេទដែលមិនសមប្រកប ដោយផ្ទាល់ទៅលើបុគ្គលម្នាក់។ចំណុចនេះរួមបញ្ចូលទាំងការបង្កើតចំណង់ផ្លូវភេទ​តាមរយៈផ្លេតហ្វម (ដូចជាការធ្វើត្រាប់តាមសកម្មភាព​ផ្លូវភេទតាមរយៈឌ្យូអេត ឬស្ទីកឃ័រ) ធ្វើការលើកឡើងអំពីផ្នែករាងកាយឯកជន ឬការសម្តែងលក្ខណៈ​ផ្លូវភេទ ឬការចែករំលែក ឬគំរាមកំហែងក្នុងការ​ចែករំលែកព័ត៌មានអំពីជីវិតផ្លូវភេទរបស់បុគ្គលម្នាក់ (ដូចជា ប្រវត្តិផ្លូវភេទ ដៃគូរួមភេទ ឬទំនោរផ្លូវភេទ)។

ផ្នែករាងកាយឯកជន មានន័យថា ប្រដាប់ភេទ គូទ និងសុដន់ (រួមទាំងក្បាលនិងចុងសុដន់)។

មិនអនុញ្ញាត

  • ការបង្ហាញ ការលើកកម្ពស់ ឬការចូលរួមនៅក្នុង៖
    • សកម្មភាពផ្លូវភេទដែលមិនមានការព្រមព្រៀង ការរំលោភបំពានផ្លូវភេទផ្អែកលើរូបភាព ឬការរំលោភបំពានលើរាងកាយ (អំពើហិង្សាក្នុងគ្រួសារ)
    • ការបៀតបៀនផ្លូវភេទ
    • ការលួចថតរូបភាព ឬវីដេអូអាសអាភាស និងគំរាមទារប្រាក់

អនុញ្ញាត

  • ជនរងគ្រោះដែល​រួចផុតពីការរំលោភបំពាន ឬការកេងប្រវ័ញ្ចចែករំលែកបទពិសោធផ្ទាល់ខ្លួនរបស់ពួកគេ (ដរាបណាវាមិនបង្ហាញ ឬពណ៌នាស្ដែងៗ​អំពីខ្លឹមសារបែបនេះ)
  • ខ្លឹមសារអប់រំ និងឯកសារដែលលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់នៃការកេងប្រវ័ញ្ចផ្លូវភេទ និងអំពើហិង្សាផ្អែកលើយេនឌ័រ (ដរាបណាវាមិនបង្ហាញ ឬពណ៌នាស្ដែងៗ​អំពីខ្លឹមសារបែបនេះ)

ការជួញដូរ និងការរត់ពន្ធមនុស្ស

យើងប្ដេជ្ញាលើកកម្ពស់សេចក្ដីថ្លៃថ្នូរមនុស្សរបស់បុគ្គលគ្រប់រូប និងធានាថា TikTok មិនត្រូវបានប្រើដើម្បីកេងប្រយោជន៍ពីមនុស្សដែលងាយរងគ្រោះឡើយ។យើងមិនអនុញ្ញាតឱ្យមានការជួញដូរនិងការរត់ពន្ធមនុស្សទេ។ យើងប្ដេជ្ញាលើកកម្ពស់សេចក្ដីថ្លៃថ្នូរមនុស្សរបស់បុគ្គលគ្រប់រូប និងធានាថា TikTok មិនត្រូវបានប្រើដើម្បីកេងប្រយោជន៍ពីមនុស្សដែលងាយរងគ្រោះឡើយ។

យើងរាយការណ៍ឧប្បត្តិហេតុនៃការជួញដូរផ្លូវភេទយុវជនដល់មជ្ឈមណ្ឌលជាតិទទួលបន្ទុកលើកុមារបាត់ខ្លួន និងត្រូវបានកេងប្រវ័ញ្ច (NCMEC)។យើងក៏រាយការណ៍ទៅអាជ្ញាធរអនុវត្តន៍ច្បាប់ពាក់ព័ន្ធ នៅពេលមានការគំរាមកំហែងជាក់លាក់ គួរឱ្យទុកចិត្ត និងជិតកើតឡើងចំពោះជីវិតមនុស្ស ឬរបួសរាងកាយធ្ងន់ធ្ងរ។

ព័ត៌មានបន្ថែម

ការជួញដូរមនុស្ស គឺជាទម្រង់នៃទាសភាពសម័យទំនើបដែលអាចកើតឡើងក្នុងស្រុក ឬអន្តរជាតិ ហើយរួមបញ្ចូលនូវការជ្រើសរើសជនរងគ្រោះ ការសម្របសម្រួលដល់ការដឹកជញ្ជូន និងការកេងប្រវ័ញ្ច ដោយប្រើប្រាស់កម្លាំង ការគៃបន្លំ ការបង្ខិតបង្ខំ ឬការបោកប្រាស់។វាអាចរួមបញ្ចូលការជួញដូរសិច ការងារ កុមារ ឬសរីរាង្គ ការរៀបការដោយបង្ខំ ឧក្រិដ្ឋភាពដោយបង្ខំ (ដូចជា ការសុំទានបែបកេងប្រវ័ញ្ច) ទាសភាពក្នុងគ្រួសារ និងយោធាជាកុមារ។

ការរត់ពន្ធមនុស្ស ពាក់ព័ន្ធនឹងការរកប្រាក់ចំណេញ តាមរយៈការជួយបុគ្គលម្នាក់ឲ្យចូលប្រទេសមួយទៀតដោយខុសច្បាប់។វាអាចរួមបញ្ចូលការផ្ដល់ការដឹកជញ្ជូន ការប្រឹក្សាយោបល់ ការបន្លំអត្តសញ្ញាណ និងឯកសារធ្វើដំណើរ។

មិនអនុញ្ញាត

  • ការជួយសម្រួល ឬសម្របសម្រួលសកម្មភាព និងសេវាកម្មការរត់ពន្ធមនុស្ស
  • ការជ្រើសរើស ឬសម្របសម្រួលអំពើជួញដូរមនុស្ស

អនុញ្ញាត

  • ការសម្ដែងអំពីចំណង់ដើម្បីធ្វើអន្តោប្រវេសន៍ទៅកាន់ប្រទេសមួយទៀត ឬការបង្ហាញអំពីដំណើររបស់ជនអន្តោប្រវេសន៍ (ឲ្យតែវាមិនបង្ហាញជាក់ស្ដែងអំពីការពាក់ព័ន្ធនឹងអ្នករត់ពន្ធនៅក្នុងដំណើររបស់ពួកគេ)
  • ការស្នើសុំជំនួយ ឬចែករំលែកព័ត៌មានអំពីរបៀបចាកចេញពីប្រទេសមួយ ដោយសារការរំលោភបំពានសិទ្ធិមនុស្ស ឬវិបត្តិមនុស្សជាតិ
  • ជនរងគ្រោះដែលរួចផុតចែករំលែកបទពិសោធផ្ទាល់ខ្លួននៃការជួញដូរ និងការរត់ពន្ធមនុស្ស
  • ខ្លឹមសារអប់រំនិងភាពយន្តឯកសារដែលបង្កើនការយល់ដឹងអំពីគ្រោះថ្នាក់នៃការជួញដូរ និងការរត់ពន្ធមនុស្ស

ការបៀតបៀន និងការសម្លុតធ្វើបាប

យើងសូមស្វាគមន៍ចំពោះការបញ្ចេញមតិប្រកបដោយការគោរពទស្សនៈផ្សេងៗគ្នា និងចង់ធានាថា គ្រប់គ្នាអាចចែករំលែកមតិរបស់ពួកគេ ដោយគ្មានការភ័យខ្លាចចំពោះការបន្ថោក ឬការសម្លុត។យើង​មិន​អនុញ្ញាត​ឱ្យ​មានការលើកឡើង ឬឥរិយាបថ​បៀតបៀន បន្ទាប​បន្ថោក ឬ​និយាយ​សម្លុតធ្វើបាបឡើយ។នេះរួមបញ្ចូលទាំងការឆ្លើយតបទៅនឹងទង្វើបែបនេះជាមួយនឹងការបៀតបៀនលក្ខណៈសងសឹក។

យើងទទួលស្គាល់ថាបុគ្គលសាធារណៈស្ថិតនៅក្នុងទីតាំងនៃការយកចិត្តទុកដាក់របស់សាធារណៈជន មានវិធីដើម្បីប្រឆាំងនឹងការនិយាយអវិជ្ជមាន ហើយខ្លឹមសារមួយចំនួនដែលទាក់ទងនឹងពួកគេអាចជាផលប្រយោជន៍សាធារណៈក្នុងការមើល។យើងអនុញ្ញាតឱ្យមានមតិ ឬរូបភាពអវិជ្ជមាន ឬរិះគន់មួយចំនួនអំពីបុគ្គលសាធារណៈ។ទោះជាយ៉ាងនេះក៏ដោយ យើងនៅតែលុបខ្លឹមសារដែលបំពានគោលការណ៍ផ្សេងទៀតដដែល (ដូចជាការគំរាមហិង្សា សម្ដីស្អប់ខ្ពើម ឬការកេងប្រវ័ញ្ចផ្លូវភេទ) ព្រមទាំងទម្រង់ធ្ងន់ធ្ងរនៃការបៀតបៀន (ដូចជាការលាតត្រដាងព័ត៌មានឯកជន ឬការសម្ដែងអំពីការប្រាថ្នាឲ្យនរណាម្នាក់ជួបប្រទះគ្រោះថ្នាក់លើរាងកាយធ្ងន់ធ្ងរ)។

បើអ្នកឬនរណាម្នាក់ដែលអ្នកស្គាល់កំពុងរងការសម្លុត នោះជំនួយមានផ្ដល់ជូន។យើងផ្ដល់ធនធានជំនួយ ព្រមទាំងឧបករណ៍ដែលអាចជួយកម្រិតអន្តរកម្ម ដែលអាចបង្កគ្រោះថ្នាក់ រួមទាំងការកំហិតជម្រើសសម្រាប់ការបញ្ចេញមតិ ឌ្យូអេត ស្ទីច និងការផ្ញើសារ។

ព័ត៌មានបន្ថែម

ការលាតត្រដាងព័ត៌មានឯកជន ពាក់ព័ន្ធនឹងការផ្សាយព័ត៌មានផ្ទាល់ខ្លួនអំពី​នរណាម្នាក់នៅលើអនឡាញ ដោយមានបំណងព្យាបាទ។យើងទទួលស្គាល់ថា បំណងអាចជាគំនិតរបស់បុគ្គលម្នាក់ ដូច្នេះយើងប្រើសញ្ញាបញ្ជាក់គោលដៅ ដើម្បីជួយឲ្យយើងយល់ពីវា ដូចជាចំណងជើង និងស្លាកទ្រុងជ្រូក។

បុគ្គលសាធារណៈ ជាមនុស្សពេញវ័យ (18 ឆ្នាំ និងលើសនេះ) ដែលមានតួនាទីសាធារណៈសំខាន់ ដូចជាមន្ត្រីរដ្ឋាភិបាល អ្នកនយោបាយ អ្នកដឹកនាំធុរកិច្ច ឬជនល្បីល្បាញ។យើងមិនកត់សម្គាល់មនុស្សដែលមានអាយុក្រោម 18 ឆ្នាំ ថាជាបុគ្គលសាធារណៈឡើយ។

បុគ្គលឯកជន ជាមនុស្សដែលមានអាយុក្រោម 18 ឆ្នាំ និងមនុស្សពេញវ័យ (18 ឆ្នាំឡើងទៅ) ដែលមិនមែនជាបុគ្គលសាធារណៈ។

មិនអនុញ្ញាត

  • ការបន្ទាបបន្ថោកបុគ្គលដែល​ផ្លូវកាយជួបប្រទះទុក្ខព្រួយខាងរាងកាយ ឬផ្អែកលើរូបសម្បត្តិ​ផ្ទាល់ខ្លួន បញ្ញា ឬ កាលៈទេសៈផ្ទាល់ខ្លួនរបស់ពួកគេ (ដូចជាអនាម័យ ឬសុខភាព ឬប្រវត្តិវេជ្ជសាស្ត្រ)
  • ការបង្ហាញនរណាម្នាក់ដែលត្រូវបានសម្លុតលើកាយដោយបុគ្គលឬក្រុមមួយទៀត
  • ការបន្ទាបបន្ថោក ឬការធ្វើឱ្យមនុស្សដែលបានជួបប្រទះសោកនាដកម្មជាជនរងគ្រោះម្ដងទៀត ដូចជាការអះអាងថាពួកគេសមនឹងរងគ្រោះ ឬមើលងាយ ឬបដិសេធបទពិសោធរបស់ពួកគេ
  • ការធ្វើឱ្យគ្រោះថ្នាក់ដល់​សុវត្ថិភាពរាងកាយរបស់បុគ្គលម្នាក់ៗ ដោយការគំរាមកំហែងពួកគេ ឬបង្ហាញពីបំណងចង់ឱ្យពួកគេស្លាប់ មានជំងឺធ្ងន់ធ្ងរ ឬជួបប្រទះនឹងគ្រោះថ្នាក់រាងកាយធ្ងន់ធ្ងរផ្សេងទៀត
  • ការគំរាមកំហែង ឬការញុះញង់អ្នកដទៃឱ្យបង្ហាញព័ត៌មានឯកជន ឬការគំរាម​ហែកកេរ្តិ៍​នរណាម្នាក់ ឬចែករំលែក ឬហេកចូលប្រើព័ត៌មានគណនី
  • ការញុះញង់អ្នកដទៃឱ្យបៀតបៀនបុគ្គលម្នាក់ ឬលើកកម្ពស់​ការបៀតបៀនដោយសម្របសម្រួល ដូចជាការគាំទ្រ​ឱ្យមនុស្សបង្ហោះមតិដោយប្រើភាសាបំពាន ឬរាយការណ៍គណនីលក្ខណៈព្យាបាទ

អនុញ្ញាត

  • ការរិះគន់ខ្លឹមសារឬចំណាត់ការរបស់បុគ្គលម្នាក់ (ឲ្យតែវាមិនទិទៀនចរិតលក្ខណៈផ្ទាល់ខ្លួនរបស់ពួកគេ)
  • ការនិយាយប្រឆាំង ឬការថ្កោលទោសចំពោះការយាយី ឬការសម្លុត (ដរាបណាវាមិនពាក់ព័ន្ធនឹងការបៀតបៀនលក្ខណៈសងសឹក)
  • មតិ ឬរូបភាពរិះគន់ ឬអវិជ្ជមានអំពីបុគ្គលសាធារណៈ (ឲ្យតែពួកវាមិនរួមចំណែកដល់ទម្រង់ធ្ងន់ធ្ងរនៃការបៀតបៀន ឬបំពានគោលការណ៍ផ្សេងទៀត)
  • ខ្លឹមសារអប់រំនិងភាពយន្តឯកសារដែលបង្កើនការយល់ដឹងអំពីគ្រោះថ្នាក់នៃការបៀតបៀននិងការសម្លុត