បានចេញផ្សាយនៅថ្ងៃទី 17 ខែមេសា ឆ្នាំ 2024
មានប្រសិទ្ធភាពនៅថ្ងៃទី 17 ខែឧសភា ឆ្នាំ 2024
TikTok គឺជាកន្លែងដែលអ្នកអាចចែករំលែក ឬស្វែងរកព័ត៌មានអំពីទំនិញដែលបានគ្រប់គ្រង ឬសកម្មភាពពាណិជ្ជកម្ម។ដើម្បីធានាថា យើងផ្ដល់លំហមួយដើម្បីឲ្យអ្នករៀន ដោយគ្មានហានិភ័យនៃគ្រោះថ្នាក់ដល់កាយឬហិរញ្ញវត្ថុហួសហេតុ យើងសម្របសម្រួលខ្លឹមសារដែលពាក់ព័ន្ធនឹងទំនិញ ឬសកម្មភាពដែលអាចមានហានិភ័យ ញៀន អាចបង្កគ្រោះថ្នាក់ បន្លំ ឬក៏ត្រូវការនូវការយកចិត្តទុកដាក់កម្រិតខ្ពស់។ចំពោះទំនិញនិងសេវាមួយចំនួន (ដូចជាល្បែងស៊ីសង និងគ្រឿងស្រវឹង) យើងមានការលើកលែងមានកម្រិតចំពោះ ការផ្សាយពាណិជ្ជកម្មបង់ប្រាក់ ដោយអ្នកផ្សាយពាណិជ្ជកម្មដែលបានទទួលការអនុញ្ញាតច្បាស់លាស់ពី TikTok ប្រសិនបើពួកគេអនុលោមតាមការកំហិត ច្បាប់ និងបទបញ្ជាពាក់ព័ន្ធទាំងអស់ ដែលផ្ដោតលើគោលដៅអាយុ (ស្វែងយល់បន្ថែមអំពីគោលការណ៍ផ្សាយពាណិជ្ជកម្មរបស់យើង)។
មនុស្សជាច្រើននៅជុំវិញពិភពលោករកឃើញការកម្សាន្តតាមរយៈល្បែងផ្សងសំណាង។យើងទទួលស្គាល់ថា ការល្បងប្រថុយប្រាក់ក្នុងល្បែងមួយ ឬការភ្នាល់ អាចនាំឲ្យមានគ្រោះថ្នាក់ចំពោះមនុស្សខ្លះ រួមទាំងការបាត់បង់ហិរញ្ញវត្ថុ ឬបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ។យើងមិនអនុញ្ញាតឱ្យមានការសម្របសម្រួល ឬធ្វើទីផ្សារនៃការលេងល្បែងស៊ីសង ឬសកម្មភាពស្រដៀងនឹងល្បែងស៊ីសងឡើយ។
យើងក៏ទទួលស្គាល់ថាការលេងល្បែងស៊ីសងអាចធ្វើឱ្យមនុស្សវ័យក្មេងប្រឈមនឹងហានិភ័យខ្ពស់ក្នុងការជួបគ្រោះថ្នាក់ ហើយប្រហែលជាមិនសមរម្យសម្រាប់ទស្សនិកជនទាំងអស់ទេ។ខ្លឹមសារត្រូវបានដាក់កំហិត (18 ឆ្នាំឡើងទៅ) និងមិនទទួលសិទ្ធិទទួលបាន FYF ប្រសិនបើវាបង្ហាញ ឬធ្វើឱ្យល្បែងស៊ីសង ឬសកម្មភាពស្រដៀងនឹងល្បែងស៊ីសងមានភាពទាក់ទាញ។
ព័ត៌មានបន្ថែម
ល្បែងស៊ីសង ជាការភ្នាល់ប្រាក់ «រួមទាំងរូបិយបណ្ណឌីជីថល ដូចជាប៊ីតខ័ញ(bitcoin)» ឬអ្វីមួយដែលមានតម្លៃជារូបិយវត្ថុ ចំពោះព្រឹត្តិការណ៍មួយដែលមានលទ្ធផលមិនប្រាកដប្រជា ដើម្បីទទួលផលចំណេញហិរញ្ញវត្ថុ។
សកម្មភាពស្រដៀងនឹងល្បែងស៊ីសងមានន័យថា សកម្មភាពដែលមិនឈានដល់កម្រិតនៃការលេងល្បែងស៊ីសង ប៉ុន្តែមានឥរិយាបថស្រដៀងគ្នា និងមានហានិភ័យស្រដៀងគ្នា ដូចជាកាស៊ីណូអនឡាញមិនភ្នាល់ប្រាក់ និងសូហ្វវែរដែលទាក់ទងនឹងល្បែងស៊ីសង។
មិនអនុញ្ញាត
ដាក់កំហិត (18 ឆ្នាំឡើងទៅ)
មិនមានសិទ្ធិទទួលបាន FYF
អនុញ្ញាត
ខណៈពេលមនុស្សពេញវ័យជ្រើសជម្រើសផ្ទាល់ខ្លួនអំពីរបៀបដែលពួកគេពាក់ព័ន្ធជាមួយគ្រឿងស្រវឹង ថ្នាំញៀន និងថ្នាំជក់ យើងទទួលស្គាល់ថា មានហានិភ័យដែលជាប់ទាក់ទងជាមួយការជួញដូរ និងការប្រើសារធាតុទាំងនេះ។យើងមិនអនុញ្ញាតឱ្យធ្វើពាណិជ្ជកម្មគ្រឿងស្រវឹងផលិតផលថ្នាំជក់និងគ្រឿងញៀនទេ។ យើងក៏មិនអនុញ្ញាតឱ្យបង្ហាញកាន់កាប់ឬប្រើប្រាស់គ្រឿងញៀនដែរ។
យើងទទួលស្គាល់ដែរថាសារធាតុទាំងនេះអាចធ្វើឲ្យមនុស្សវ័យក្មេងមានហានិភ័យខ្ពស់ក្នុងការទទួលគ្រោះថ្នាក់។យើងមិនអនុញ្ញាតការបង្ហាញអំពីមនុស្សវ័យក្មេងកាន់កាប់ ឬប្រើប្រាស់នូវគ្រឿងស្រវឹង ផលិតផលថ្នាំជក់ និងថ្នាំញៀនឡើយ។
ខ្លឹមសារត្រូវបានដាក់កំហិត (18 ឆ្នាំឡើងទៅ) និងមិនទទួលសិទ្ធិទទួលបាន FYF ប្រសិនបើវាជាការពិភាក្សាអំពីសារធាតុដែលស្ថិតក្រោមការរឹតបន្តឹងផ្សេងទៀត បង្ហាញមនុស្សពេញវ័យដែលប្រើប្រាស់ជាតិគ្រឿងស្រវឹងលើសលុប ឬផ្សព្វផ្សាយផលិតផលថ្នាំជក់។ខ្លឹមសារត្រូវបានដាក់កម្រិត (18 ឆ្នាំឡើងទៅ) ប្រសិនបើវាបង្ហាញមនុស្សពេញវ័យដែលកំពុងប្រើប្រាស់ផលិតផលថ្នាំជក់។
ស្វែងយល់បន្ថែមអំពីការប្រើប្រាស់សារធាតុ និងស្វែងរកព័ត៌មានសម្រាប់ ធនធានព្យាបាល ជំនួយ និងស្ដារឡើងវិញ។
ព័ត៌មានបន្ថែម
ផលិតផលថ្នាំជក់ រួមមានផលិតផលប្រដាប់ជក់ ផលិតផលថ្នាំជក់គ្មានផ្សែងឬអាចអុជបាន ផលិតផលនីកូទីនសំយោគ បារីអេឡិចត្រូនិក និងប្រព័ន្ធផ្ដល់នីកូទីនអេឡិចត្រូនិកផ្សេងទៀត។
សារធាតុរឹតបន្តឹង រួមមានថ្នាំតាមវេជ្ជបញ្ជា ឱសថគ្មានវេជ្ជបញ្ជា ឧស្ម័នសើច(whippets) និងនីទ្រីត ផប់ភើ។
មិនអនុញ្ញាត
ដាក់កំហិត (18 ឆ្នាំឡើងទៅ)
មិនមានសិទ្ធិទទួលបាន FYF
អនុញ្ញាត
TikTok គឺជាកន្លែងដែលអ្នកអាចចែករំលែក ឬស្វែងរកព័ត៌មានអំពីការប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវ និងភាពជាម្ចាស់នៃអាវុធ ក៏ដូចជាសក្តានុពលដែលពាក់ព័ន្ធសម្រាប់គ្រោះថ្នាក់ធ្ងន់ធ្ងរ។កាំភ្លើង និងអាវុធជាតិផ្ទុះអាចបង្ករបួសធ្ងន់ធ្ងរ ឬមរណភាព ជាពិសេស នៅពេលប្រើក្នុងលក្ខណៈអសុវត្ថិភាព។យើងមិនអនុញ្ញាតការជួញដូរ ឬការធ្វើទីផ្សារកាំភ្លើង ឬអាវុធជាតិផ្ទុះ ឬក៏ខ្លឹមសារដែលបង្ហាញឬផ្សព្វផ្សាយពួកវាឡើយ បើពួកវាមិនត្រូវបានប្រើក្នុងបរិបទដែលមានសុវត្ថិភាព ឬសមស្រប។
ព័ត៌មានបន្ថែម
កាំភ្លើង រួមមានកាំភ្លើងដែលផលិតលក្ខណៈវិជ្ជាជីវៈ កាំភ្លើងច្នៃប្រឌិត (ដូចជាកាំភ្លើងខ្មោច ឬកាំភ្លើងបោះពុម្ព 3D) គ្រឿងបន្ទាប់បន្សំនៃកាំភ្លើង និងអាវុធយុទ្ធភណ្ឌ។
បរិបទមានសុវត្ថិភាព ឬសមស្រប រួមមានបរិបទវិជ្ជាជីវៈ (ដូចជាយោធា និងប៉ូលីស) បរិស្ថានលម្ហែកម្សាន្ត (ដូចជាទីលានហាត់បាញ់ និងប្រមាញ់) បរិបទអប់រំ និងបរិបទរឿងប្រឌិត។
មិនអនុញ្ញាត
ជាញឹកញាប់ទំនិញ និងសេវាដែលរឹតបន្តឹងដើរតួយ៉ាងសំខាន់ និងចាំបាច់។ហើយវាសំខាន់ក្នុងការយល់ថា របស់ទាំងនេះត្រូវបានរឹតបន្តឹងដោយសារមូលហេតុមួយ។TikTok មិនមែនជាកន្លែងសម្រាប់ការចរាចរឬការជួញដូរខុសច្បាប់ ឬជាទីផ្សារក្រៅផ្លូវការ (ទីផ្សារងងឹត ឬទីផ្សារប្រផេះ) ឡើយ។យើងមិនអនុញ្ញាតឱ្យធ្វើពាណិជ្ជកម្មឬទីផ្សារនៃទំនិញនិងសេវាកម្មដែលមានបទប្បញ្ញត្តិហាមឃាត់ឬមានហានិភ័យខ្ពស់។ នេះរួមបញ្ចូលទាំងគ្រឿងស្រវឹង ផលិតផលថ្នាំជក់ សារធាតុ អាវុធ និងអាវុធគ្រោះថ្នាក់ដែលរឹតបន្តឹងផ្សេងទៀត សេវាផ្លូវភេទ សត្វ ទំនិញក្លែងក្លាយ និងការណែនាំអំពីរបៀបផលិតសារធាតុ ឬអាវុធដែលរឹតបន្តឹង។
ព័ត៌មានបន្ថែម
ការជួញដូរ រួមមានការលក់ ការទិញ ការបញ្ជូន ការដោះដូរ និងការឲ្យទំនិញឬសេវា។នេះរួមបញ្ចូលទាំងការផ្ដល់ទំព័រវិប ឬទីកន្លែងជាក់ស្ដែង ការចែករំលែកព័ត៌មានទំនាក់ទំនង និងការបញ្ជូនមនុស្សឲ្យធ្វើអន្តរកម្មលើឬក្រៅផ្លេតហ្វម (រួមទាំងការផ្ញើសារផ្ទាល់)។
ផលិតផលថ្នាំជក់ រួមមានផលិតផលប្រដាប់ជក់ ផលិតផលថ្នាំជក់គ្មានផ្សែង និងអាចអុជបាន ផលិតផលនីកូទីនសំយោគ បារីអេឡិចត្រូនិក និងប្រព័ន្ធផ្ដល់នីកូទីនអេឡិចត្រូនិកផ្សេងទៀត។
សារធាតុរឹតបន្តឹង រួមមានថ្នាំតាមវេជ្ជបញ្ជា ឱសថគ្មានវេជ្ជបញ្ជា
កាំភ្លើង រួមមានកាំភ្លើងដែលផលិតលក្ខណៈវិជ្ជាជីវៈ កាំភ្លើងច្នៃប្រឌិត (ដូចជាកាំភ្លើងខ្មោច ឬកាំភ្លើងបោះពុម្ព 3D) គ្រឿងបន្ទាប់បន្សំនៃកាំភ្លើង និងអាវុធយុទ្ធភណ្ឌ។
មិនអនុញ្ញាត
យើងផ្តល់តម្លៃទៅលើទស្សនៈពិតប្រាកដ ហើយចង់ឱ្យការពិភាក្សានៅលើ TikTok អំពីផលិតផល និងសេវាកម្មមានភាពបើកចំហ និងស្មោះត្រង់។ដើម្បីជៀសវាងការបំភាន់មនុស្ស វាជារឿងសំខាន់ក្នុងការទទួលស្គាល់ទំនាក់ទំនងជាសារវន្ត ដែលអាចពាក់ព័ន្ធនឹងភាពជឿជាក់នៃសេចក្តីថ្លែងការណ៍របស់អ្នក។ប្រសិនបើអ្នកធ្វើទីផ្សារអាជីវកម្ម ផលិតផល ឬសេវាកម្ម អ្នកត្រូវតែបង្ហាញវាដោយប្រើ ការកំណត់បញ្ចេញព័ត៌មានខ្លឹមសារ។នេះរួមបញ្ចូលទីផ្សារសម្រាប់ខ្លួនអ្នក ឬម៉ាកភាគីទីបី ផលិតផល ឬសេវាកម្មជាថ្នូរនឹងការបង់ប្រាក់ ឬការលើកទឹកចិត្តផ្សេងទៀត។ខ្លឹមសារទីផ្សារមិនទទួលសិទ្ធិទទួលបាន FYF ប្រសិនបើវាមិនត្រូវបានបង្ហាញដោយប្រើការកំណត់បញ្ចេញព័ត៌មានខ្លឹមសារ។សម្រាប់ប្រភេទផ្សេងទៀតនៃទំនាក់ទំនងជាសារវន្ត អ្នកត្រូវតែបង្ហាញឱ្យច្បាស់លាស់អំពីការភ្ជាប់ទំនាក់ទំនងនោះ។
យើងមិនអនុញ្ញាតឱ្យមានទម្រង់ណាមួយនៃទីផ្សារនយោបាយដែលបានបង់នៅលើ TikTok ទេ។ ស្វែងយល់បន្ថែមអំពីគោលនយោបាយរបស់យើងទាក់ទងនឹងគណនីរដ្ឋាភិបាលអ្នកនយោបាយនិងគណនីគណបក្សនយោបាយ។
ព័ត៌មានបន្ថែម
ទំនាក់ទំនងជាសារវន្តមានន័យថាជាទំនាក់ទំនងដែលអាចមានឥទ្ធិពលយ៉ាងសំខាន់ទៅលើភាពជឿជាក់នៃការតំណាង ឬការយល់ព្រមណាមួយ។នេះអាចរួមបញ្ចូលភាពទំនាក់ទំនងបុគ្គល គ្រួសារ ការងារ និងហិរញ្ញវត្ថុ។
ការបញ្ចេញព័ត៌មាន គឺជាសេចក្តីថ្លែងការណ៍ច្បាស់លាស់ដែលពន្យល់ពីលក្ខណៈពាណិជ្ជកម្មនៃខ្លឹមសាររបស់អ្នក ឬទំនាក់ទំនងរបស់អ្នកជាមួយភាគីទីបី។
ការបង់ប្រាក់ ឬការលើកទឹកចិត្តផ្សេងទៀត អាចសំដៅលើការបង់សាច់ប្រាក់ ផលិតផលឥតគិតថ្លៃ ឥណទានហាង ការបញ្ចុះថ្លៃ និងសិទ្ធិចូលប្រើពិសេសចំពោះផលិតផល សេវា ឬព្រឹត្តិការណ៍។
ការបញ្ចេញព័ត៌មានដែលតម្រូវ (ដោយប្រើ ការកំណត់បញ្ចេញព័ត៌មានខ្លឹមសារ)
មិនមានសិទ្ធិទទួលបាន FYF
យើងចង់ឲ្យអ្នកអាចប្រើ TikTok របស់យើង ដើម្បីស្វែងយល់អំពីវិធីដែលមានការទទួលខុសត្រូវខាងហិរញ្ញវត្ថុ និងពិចារណាលើប្រតិបត្តិការសេដ្ឋកិច្ច ឬឱកាសវិនិយោគ ដោយមិនខ្វល់អំពីការឆបោក ឬការកេងប្រវ័ញ្ចហិរញ្ញវត្ថុ។យើងមិនអនុញ្ញាតការប៉ុនប៉ងបន្លំឬឆបោកសមាជិកនៃសហគមន៍របស់យើងទេ។
ស្វែងយល់បន្ថែមអំពីរបៀប កត់សម្គាល់ការឆបោកអនឡាញ និងការពារខ្លួនអ្នក។
ព័ត៌មានបន្ថែម
ការបន្លំ និងការឆបោក ជាអំពើបោកបញ្ឆោតនិងបំភាន់ ដែលជាញឹកញយកេងប្រវ័ញ្ចអ្នកដទៃដើម្បីផលចំណេញផ្នែកហិរញ្ញវត្ថុ ឬទទួលព័ត៌មានផ្ទាល់ខ្លួនរបស់បុគ្គល។
មិនអនុញ្ញាត