TikTok LogoTikTok Logo
សុខភាព​ផ្លូវចិត្ត ​និង​អាកប្បកិរិយា

សុខភាព​ផ្លូវចិត្ត ​និង​អាកប្បកិរិយា

បានចេញផ្សាយនៅថ្ងៃទី 17 ខែមេសា ឆ្នាំ 2024

មានប្រសិទ្ធភាពនៅថ្ងៃទី 17 ខែឧសភា ឆ្នាំ 2024

យើង​យកចិត្តទុកដាក់​ខ្លាំង​អំពី​សុខុមាលភាព​របស់​អ្នក និង​ព្យាយាមធ្វើ​ជា​ប្រភព​មួយ​នៃ​សុភមង្គល ភាពសម្បូរសប្បាយ និង​ភាពជាធ្លុងមួយ។យើង​ស្វាគមន៍​មនុស្ស​ឱ្យចូលមក​ជាមួយគ្នា ដើម្បី​ស្វែងរក​ការភ្ជាប់​ទំនាក់ទំនង ចូលរួម​ក្នុង​ការចែករំលែកបទពិសោធ និង​ទទួល​អារម្មណ៍​ថា​ជា​ផ្នែក​មួយ​នៃ​សហគមន៍​ដ៏​ទូលំទូលាយ។យើង​ធ្វើការ​ដើម្បី​ឱ្យប្រាកដ​ថា វា​កើតឡើង​ក្នុង​កន្លែង​ដែល​មាន​ការគាំទ្រ និង​មិន​ប៉ះពាល់​យ៉ាង​អវិជ្ជមាន​ដល់​សុខភាព​កាយ​ឬ​ចិត្ត​របស់​អ្នក។

ការធ្វើអត្តឃាត និងបង្កគ្រោះថ្នាក់ដល់​ខ្លួនឯង

យើងចង់ឱ្យ TikTok ប្រែជាកន្លែងមួយដែលអ្នកអាចពិភាក្សាអំពីប្រធានបទស្មុគស្មាញរំជួលចិត្ត តាមរបៀបដែលមានការគាំទ្រមួយ ដោយមិនបង្កើនហានិភ័យនៃគ្រោះថ្នាក់។យើងមិនអនុញ្ញាតការបង្ហាញ ការផ្សព្វផ្សាយ ឬការចែករំលែកផែនការធ្វើអត្ដឃាតឬធ្វើបាបខ្លួនឯងឡើយ។

បើអ្នកឬនរណាម្នាក់ដែលអ្នកស្គាល់ធ្លាប់គិតចង់ធ្វើអត្តឃាតឬការធ្វើបាបខ្លួនឯង នោះជំនួយមានផ្ដល់ជូន។សូមទាក់ទង ខ្សែទូរសព្ទជំនួយបង្ការអត្តឃាត នៅក្នុងតំបន់អ្នក ឬសេវាអាសន្នក្នុងស្រុកអ្នក។យើងអាចទាក់ទងសេវាសង្គ្រោះបន្ទាន់ក្នុងស្រុក បើមានការគំរាមមួយដែលជាក់លាក់ អាចជឿបាន និងជិតកើតឡើង ចំពោះជីវិតមនុស្ស ឬរបួសដល់កាយធ្ងន់ធ្ងរ ដូចជាការចែករំលែកព័ត៌មានលម្អិតអំពីផែនការធ្វើបាបខ្លួនឯង។

ព័ត៌មានបន្ថែម

មិនអនុញ្ញាត

  • ការបង្ហាញ ការផ្សព្វផ្សាយ ឬការផ្ដល់សេចក្ដីណែនាំអំពីអត្តឃាត ឬការធ្វើបាបខ្លួនឯង និងពាក់ព័ន្ធការប្រជែង ភាពហ៊ាន ហ្គេម និងខសន្យាគ្នា រួមទាំងការដាក់ឈ្មោះ ឬការពណ៌នាអំពីវិធីសាស្រ្ត
  • ការបង្ហាញ ឬការផ្សព្វផ្សាយអំពីការបញ្ឆោតអត្តឃាត ឬធ្វើបាបខ្លួនឯង
  • ការចែករំលែកផែនការធ្វើអត្តឃាត ឬធ្វើបាបខ្លួនឯង

អនុញ្ញាត

  • ការចែករំលែកសារអំពីក្ដីសង្ឃឹម ឬរឿងអំពីបទពិសោធផ្ទាល់ខ្លួន ដែលជម្នះលើការទទូចឱ្យធ្វើអត្តឃាត ឬធ្វើបាបខ្លួនឯង (ឱ្យតែគ្មានការលើកឡើងអំពីវិធីសាស្ត្រធ្វើអត្ដឃាត ឬធ្វើបាបខ្លួនឯង)
  • ការចែករំលែកខ្លឹមសារបង្ការអត្តឃាត ឬការធ្វើបាបខ្លួនឯង ដូចជាព័ត៌មានអំពីសញ្ញាព្រមានអត្តឃាត ឬរបៀបទទួលជំនួយវិជ្ជាជីវៈ
  • ការចែករំលែកព័ត៌មានសុក្រឹតដែលព្យាយាមកាត់បន្ថយការស្លន់ស្លោអំពីការបញ្ឆោតអត្តឃាត

ការបរិភោគអាហារមិនប្រក្រតី និង​រូបរាង​កាយ

យើងចង់ឱ្យ TikTok ប្រែជាកន្លែងមួយដែលលើកទឹកចិត្តដល់ការឱ្យតម្លៃខ្លួនឯង និងមិនផ្សព្វផ្សាយការប្រៀបធៀបសង្គមដោយអវិជ្ជមានឡើយ។យើងមិនអនុញ្ញាតឱ្យមានការបង្ហាញ ឬការលើកកម្ពស់​ការទទួលទានអាហារមិនប្រក្រតី និងឥរិយាបថ​សម្រកទម្ងន់ប្រកបដោយគ្រោះថ្នាក់ ឬសម្របសម្រួលពាណិជ្ជកម្ម ឬទីផ្សារផលិតផលសម្រកទម្ងន់ ឬឡើងសាច់ដុំនោះទេ។

ខ្លឹមសារត្រូវបានដាក់កំហិត (18 ឆ្នាំឡើងទៅ) និងមិនមានសិទ្ធិទទួលបាន FYF ប្រសិនបើវាបង្ហាញ ឬផ្សព្វផ្សាយការគ្រប់គ្រងទម្ងន់ដែលអាចបង្កគ្រោះថ្នាក់ ឬធ្វើ​ទីផ្សារផលិតផលសម្រកទម្ងន់ ឬឡើងសាច់ដុំ។ខ្លឹមសារត្រូវបានដាក់កំហិត (18 ឆ្នាំឡើងទៅ) និងមិនទទួលសិទ្ធិទទួលបាន FYF នៅក្នុងតំបន់មួយចំនួន ប្រសិនបើវាបង្ហាញពីការវះកាត់កែសម្ផស្ស និងមិនរួមបញ្ចូលការព្រមានអំពីហានិភ័យ។

បើអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់កំពុងជួបប្រទះក្ដីកង្វល់ចំពោះរូបរាងកាយ អាហារ ឬការហាត់ប្រាណ នោះជំនួយមានផ្ដល់ជូន។ទាក់ទងខ្សែទូរសព្ទជំនួយក្នុងតំបន់របស់អ្នក។

ព័ត៌មានបន្ថែម

ការទទួលទានអាហារមិនប្រក្រតី និងឥរិយាបថ​សម្រកទម្ងន់ប្រកបដោយគ្រោះថ្នាក់ មានន័យថា ការតមអាហារ ឬរបបអាហារ​ខ្លាំងជ្រុល ការប្រើប្រាស់ថ្នាំខុស ឬចូលរួមក្នុងការធ្វើលំហាត់ប្រាណសម្រាប់ការសម្រកទម្ងន់ដែលអាចបង្កហានិភ័យសុខភាព ឬសុខុមាលភាពធ្ងន់ធ្ងរ និងភ្លាមៗ។

ការគ្រប់គ្រងទម្ងន់ដែលអាចបង្កគ្រោះថ្នាក់ មានន័យថា របបអាហារ ការប្រើថ្នាំ ឬលំហាត់ប្រាណដែលប្រើសម្រាប់ការសម្រកទម្ងន់ឬការឡើងសាច់ដុំឆាប់រហ័ស ឬខ្លាំងដែលអាចបង្កហានិភ័យសុខភាព ឬសុខុមាលភាពរយៈពេលវែង។

មិនអនុញ្ញាត

  • ការបង្ហាញ ការពណ៌នា ការលើកកម្ពស់ ឬការផ្ដល់ ឬការស្នើសុំការបង្វឹកសម្រាប់ការបរិភោគមិនប្រក្រតី ឬឥរិយាបថសម្រកទម្ងន់ដ៏គ្រោះថ្នាក់ ដែលរួមមាន៖
    • របបអាហារកាឡូរីទាបខ្លាំង
    • ការក្អួតចង្អោរ និងការក្អួតដោយចេតនា
    • ការប្រើប្រាស់ថ្នាំ ឬថ្នាំបំប៉នមិនត្រឹមត្រូវ​សម្រាប់ការសម្រកទម្ងន់
    • ការធ្វើលំហាត់ប្រាណដោយការរងរបួសធ្ងន់ធ្ងរឬមានជំងឺ
  • ការបង្ហាញ ឬការផ្សព្វផ្សាយការវាស់កាយដែលគ្មានសុខភាពល្អ និងនិន្នាការ «ពិនិត្យកាយ» ដូចជាការប្រៀបធៀបទំហំនៃផ្នែកនៃកាយជាមួយវត្ថុប្រើប្រាស់ក្នុងគ្រួសារ
  • ការសម្របសម្រួលពាណិជ្ជកម្ម ឬការធ្វើ​ទីផ្សារផលិតផលសម្រកទម្ងន់ ឬឡើងសាច់ដុំ

ដាក់កំហិត (18 ឆ្នាំឡើងទៅ)

  • ការបង្ហាញ ការពណ៌នា ការលើកកម្ពស់ ឬការផ្តល់ជូន ឬការស្នើសុំការបង្វឹកសម្រាប់ឥរិយាបថគ្រប់គ្រងទម្ងន់ដែលអាចបង្កគ្រោះថ្នាក់រួមមាន៖
    • របប​អាហារ​កាឡូរី​ទាប​ដែល​មាន​ការដាក់កំហិត ដូចជា​ការ​តម​អាហារ​បណ្ដោះអាសន្ន​រយៈពេល​យូរ​
    • ការប្រើប្រាស់ថ្នាំ ឬអាហារបំប៉ន​សម្រាប់ការសម្រកទម្ងន់ ឬការឡើងសាច់ដុំ ដូចជាការប្រើប្រាស់ អាណាបូលិច ស្តេរ៉យ(anabolic steroid)
    • ការហាត់ប្រាណដែលបង្កើតឡើងសម្រាប់ការសម្រកទម្ងន់ឆាប់រហ័ស និងច្រើន ដូចជា ទម្លាប់ហាត់ប្រាណបង្កើនចង្វាក់បេះដូងដែលនឹងធ្វើឱ្យអ្នកស្រកទម្ងន់ក្នុងរយៈពេលមួយសប្ដាហ៍
  • ការផ្សព្វផ្សាយផលិតផលសម្រកទម្ងន់ ឬឡើងសាច់ដុំ ដូចជាការចែករំលែក​មុន និងក្រោយការប្រែប្រួល
  • ការលើកកម្ពស់ប្រភេទរាងកាយថាល្អប្រសើរ ឬល្អឥតខ្ចោះ នៅពេលដែលមានទំនាក់ទំនងជាមួយឥរិយាបថគ្រប់គ្រងទម្ងន់ដែលអាចបង្កគ្រោះថ្នាក់
  • ការបង្ហាញឬការផ្សព្វផ្សាយការវះកាត់កែសម្រស់ ដែលមិនរួមបញ្ចូលការព្រមានអំពីហានិភ័យ រួមទាំងរូបមុននិងក្រោយ វីដេអូអំពីទម្រង់ការវះកាត់ និងសារដែលពិភាក្សាអំពីការវះកាត់កែសម្រស់បន្ទាប់បន្សំ

មិនមានសិទ្ធិទទួលបាន FYF

  • ការបង្ហាញ ការពណ៌នា ការលើកកម្ពស់ ឬការផ្តល់ជូន ឬការស្នើសុំការបង្វឹកសម្រាប់ឥរិយាបថគ្រប់គ្រងទម្ងន់ដែលអាចបង្កគ្រោះថ្នាក់រួមមាន៖
    • របប​អាហារ​កាឡូរី​ទាប​ដែល​មាន​ការដាក់កំហិត ដូចជា​ការ​តម​អាហារ​បណ្ដោះអាសន្ន​រយៈពេល​យូរ​
    • ការប្រើប្រាស់ថ្នាំ ឬអាហារបំប៉ន​សម្រាប់ការសម្រកទម្ងន់ ឬការឡើងសាច់ដុំ ដូចជាការប្រើប្រាស់ អាណាបូលិច ស្តេរ៉យ(anabolic steroid)
    • ការហាត់ប្រាណដែលបង្កើតឡើងសម្រាប់ការសម្រកទម្ងន់ឆាប់រហ័ស និងច្រើន ដូចជា ទម្លាប់ហាត់ប្រាណបង្កើនចង្វាក់បេះដូងដែលនឹងធ្វើឱ្យអ្នកស្រកទម្ងន់ក្នុងរយៈពេលមួយសប្ដាហ៍
  • ការផ្សព្វផ្សាយផលិតផលសម្រកទម្ងន់ ឬឡើងសាច់ដុំ ដូចជាការចែករំលែក​មុន និងក្រោយការប្រែប្រួល
  • ការលើកកម្ពស់ប្រភេទរាងកាយថាល្អប្រសើរ ឬល្អឥតខ្ចោះ នៅពេលដែលមានទំនាក់ទំនងជាមួយឥរិយាបថគ្រប់គ្រងទម្ងន់ដែលអាចបង្កគ្រោះថ្នាក់
  • ការបង្ហាញឬការផ្សព្វផ្សាយការវះកាត់កែសម្រស់ ដែលមិនរួមបញ្ចូលការព្រមានអំពីហានិភ័យ រួមទាំងរូបមុននិងក្រោយ វីដេអូអំពីទម្រង់ការវះកាត់ និងសារដែលពិភាក្សាអំពីការវះកាត់កែសម្រស់បន្ទាប់បន្សំ

អនុញ្ញាត

  • ថ្កោលទោសការបរិភោគអាហារមិនប្រក្រតី អាកប្បកិរិយាសម្រកទម្ងន់ដ៏គ្រោះថ្នាក់ ឬការគ្រប់គ្រងទម្ងន់ដែលអាចបង្កគ្រោះថ្នាក់ (ដរាបណាវាមិនបង្ហាញ ឬពណ៌នាអំពីរបបអាហារ ឬអាកប្បកិរិយា)
  • ការបង្ហាញ ឬការពណ៌នា៖
    • ការប្រកួតបរិភោគ ដូចជាការប្រកួតហូបហត់ដក និងនំផៃ
    • ទម្លាប់ហាត់រក្សារាង និងអាហារូបត្ថម្ភ ដែលមិនផ្ដោតជាចម្បងលើការស្រកទម្ងន់ធ្ងន់ធ្ងរ ដូចជាការរៀបចំកីឡាប្រកួតប្រជែង ការហ្វឹកហាត់ម៉ារ៉ាតុន ឬការប្រកួតកាយ​វប្បកម្ម​
    • ការវះកាត់ដែលចាំបាច់ខាងវេជ្ជសាស្ត្រ ដូចជាការរួមបញ្ចូលរូបមុននិងក្រោយការកែបបូរមាត់ឆែប ការកែសុដន់បន្ទាប់ពីការវះកាត់សុដន់ ឬការវះកាត់កែភេទ
    • អន្តរាគមន៍សុខភាពចាំបាច់ផ្នែកវេជ្ជសាស្ត្រ ក្រោមការណែនាំរបស់គ្រូពេទ្យ ឬអ្នកជំនាញផ្នែកសុខភាព ដូចជារបបអាហារមានកម្រិតមុនពេលវះកាត់
    • ឥរិយាបថ​នៃ​របប​អាហារ និង​ការ​តម​អាហារបែប​សាសនា
    • ពិការភាពរាងកាយ និងរាងកាយដំណើរការមុខងារខុសប្រក្រតី

សកម្មភាព និងការប្រជែងដែលអាចបង្កគ្រោះថ្នាក់

យើងស្វាគមន៍ឱកាសនានាដើម្បីចូលរួមក្នុងនិន្នាការសប្បាយៗ និងច្នៃប្រឌិត។សកម្មភាព ឬការប្រជែងភាគច្រើនគឺសមរម្យសម្រាប់មនុស្សគ្រប់គ្នា ហើយនាំមនុស្សជាច្រើនជួបជុំគ្នា ប៉ុន្តែសកម្មភាព ឬការល្បងប្រកួតខ្លះបង្ក​ហានិភ័យឱ្យរងរបួសធ្ងន់ធ្ងរ។យើងមិនអនុញ្ញាតឱ្យបង្ហាញ ឬផ្សព្វផ្សាយសកម្មភាព និងការប្រជែងដែលអាចបង្កគ្រោះថ្នាក់ឡើយ។

ខ្លឹមសារត្រូវបានដាក់កំហិត (18 ឆ្នាំឡើងទៅ) ប្រសិនបើខ្លឹមសារបង្ហាញសកម្មភាពដែលទំនងជាត្រាប់តាម និងអាចនាំឱ្យមានគ្រោះថ្នាក់ណាមួយដល់រាងកាយ។ខ្លឹមសារមិនទទួលសិទ្ធិទទួលបាន FYF ប្រសិនបើខ្លឹមសារបង្ហាញសកម្មភាពដែលទំនងជានាំឱ្យមានគ្រោះថ្នាក់ដល់រាងកាយកម្រិតមធ្យម។ដើម្បីជួយអ្នកក្នុងការគ្រប់គ្រងបទពិសោធប្រើប្រាស់ TikTok របស់អ្នក យើងក៏អនុវត្តព័ត៌មានព្រមានចំពោះខ្លឹមសារប្រភេទនេះ ក៏ដូចជាខ្លឹមសារដែលបង្ហាញពីអ្នកជំនាញដែលធ្វើកីឡាខ្លាំងៗ និងសកម្មភាព​គ្រោះថ្នាក់ផងដែរ។ស្វែងយល់បន្ថែមអំពីអ្វីត្រូវធ្វើ បើអ្នកឃើញការប្រជែងអនឡាញមួយ។

ព័ត៌មានបន្ថែម

សកម្មភាព និងការប្រជែងដែលអាចបង្កគ្រោះថ្នាក់ គឺជាសកម្មភាពដែលធ្វើដោយបុគ្គលមិនមែនអ្នកជំនាញវិជ្ជាជីវៈ ដែលបង្ក​ហានិភ័យជាប់មកជាមួយ ឬហានិភ័យដែលបានដឹង និងដែលអាចនាំឱ្យមានគ្រោះថ្នាក់ដល់រាងកាយខ្លាំង។នេះរួមបញ្ចូលភាពហ៊ាន ហ្គេម ឧបាយ ការប្រើឧបករណ៍គ្រោះថ្នាក់ដែលមិនសមរម្យ និងការទទួលទានសារធាតុដែលបង្កគ្រោះថ្នាក់ដល់សុខភាពបុគ្គល។

គ្រោះថ្នាក់ដល់រាងកាយខ្លាំង គឺជាគ្រោះថ្នាក់ដែលជាធម្មតាត្រូវការការព្យាបាលវេជ្ជសាស្ត្រពីអ្នកជំនាញ និងបង្ក​ហានិភ័យឱ្យមានពិការភាព ឬការខូចរូបរាងជាបណ្ដោះអាសន្ន ឬជារៀងរហូត។នេះរួមបញ្ចូលការភ្លាត់ឬបាក់ឆ្អឹង ការពុល ការបាត់ស្មារតី រលាកធ្ងន់ធ្ងរ ការស្លាប់ដោយអគ្គិសនី ការក្រឡកខួរក្បាល និងការឆ្លាក់។

ការបង្កគ្រោះថ្នាក់​ដល់រាងកាយកម្រិតមធ្យម គឺជាគ្រោះថ្នាក់​ដែលមិនទំនងជាត្រូវការការព្យាបាលវេជ្ជសាស្ត្រពីអ្នកជំនាញ និងមិនបង្កហានិភ័យឱ្យមានពិការភាពឬការខូចរូបរាងដែរ។នេះរួមបញ្ចូលការមុតតិចតួចដែលមានការហូរឈាមតិចតួច និងស្នាមជាំតិចតួចលើកាយ។

មិនអនុញ្ញាត

  • ការបង្ហាញសកម្មភាពដែលបង្កគ្រោះថ្នាក់ ពាក់ព័ន្ធនឹងគ្រោះថ្នាក់ដល់រាងកាយខ្លាំងដែលអាចមើលឃើញ ឬជិតកើតឡើង ឬការផ្សព្វផ្សាយសកម្មភាពដែលអាចបង្កគ្រោះថ្នាក់
  • ការបង្ហាញ ឬការលើកកម្ពស់៖
    • ការប្រើប្រាស់មិនសមស្របលើឧបករណ៍ដែលអាចបង្កគ្រោះថ្នាក់ ដូចជាកាំបិត ពូថៅ រណារ ឬប្រដាប់ផ្សារ
    • ការបរិភោគ ឬការផឹកសារធាតុដែលអាចបង្កគ្រោះថ្នាក់ដល់មនុស្សក្នុងការប្រើប្រាស់ ដូចជាថ្ម ឬសាប៊ូ
    • ឥរិយាបថបើកបរដែលអាចបង្កគ្រោះថ្នាក់ ដូចជាការបើកលើសដែនកំណត់ល្បឿន ការបើកបរពេលភ្លើងក្រហម ឬការបើកបរមិនយកចិត្តទុកដាក់ (រួមទាំងការផ្សាយផ្ទាល់ ខណៈពេលកំពុងបើកបរ)

ដាក់កំហិត (18 ឆ្នាំឡើងទៅ)

  • ការបង្ហាញសកម្មភាពដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់ដល់រាងកាយកម្រិតមធ្យមដែលអាចមើលឃើញ ឬជិតកើតឡើង ដែលទំនងជានាំឱ្យមានគ្រោះថ្នាក់ដល់រាងកាយមធ្យម
  • ការបង្ហាញសកម្មភាពដែលទំនងជាត្រាប់តាម និងអាចនាំឱ្យមានគ្រោះថ្នាក់ណាមួយដល់រាងកាយ

មិនមានសិទ្ធិទទួលបាន FYF

  • ការបង្ហាញសកម្មភាពដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់ដល់រាងកាយកម្រិតមធ្យមដែលអាចមើលឃើញ ឬជិតកើតឡើង ដែលទំនងជានាំឱ្យមានគ្រោះថ្នាក់ដល់រាងកាយមធ្យម

អនុញ្ញាត

  • ការប្រើអាវុធ ដូចជាលំពែង និងខែល ក្នុងបរិបទពិធីបុណ្យ ពិធីសាសនា និងការអនុវត្តលក្ខណៈវប្បធម៌