TikTok LogoTikTok Logo
គណនី និងមុខងារ

គណនី និងមុខងារ

បានចេញផ្សាយនៅថ្ងៃទី 17 ខែមេសា ឆ្នាំ 2024

មានប្រសិទ្ធភាពនៅថ្ងៃទី 17 ខែឧសភា ឆ្នាំ 2024

គណនី

អ្នកត្រូវតែមានអាយុ 13 ឆ្នាំឡើងទៅ ទើបអាចមានគណនីបាន។មានដែនកំណត់អាយុបន្ថែមទៀត ផ្អែកលើច្បាប់ក្នុងស្រុក នៅក្នុងតំបន់ខ្លះ។នៅសហរដ្ឋអាមេរិក មានឮបទពិសោធប្រើប្រាស់ TikTok សម្រាប់មនុស្សមានអាយុក្រោម 13 ឆ្នាំ ដែលផ្ដល់បទពិសោធកាន់តែមានកម្រិត ដែលបានរចនាជាមួយនឹងការការពារសុវត្ថិភាពបន្ថែម និងគោលការណ៍ឯកជនភាពពិសេស។បើយើងដឹងថានរណាម្នាក់មានអាយុក្រោមអាយុអប្បបរមាប្រើប្រាស់គណនី​នៅលើ TikTok ​យើងនឹងហាមប្រាមគណនីនោះ។

ការបំពានវិធានរបស់យើងអាចនាំឱ្យមានវិធានការអនុវត្តន៍លើគណនី។យើងនឹងហាមឃាត់គណនី ឬម្ចាស់គណនី ប្រសិនបើពួកគេចូលរួម៖

  • ការបំពានខ្លឹមសារធ្ងន់ធ្ងរតែមួយ
  • ការបំពានខ្លឹមសារម្តងហើយម្តងទៀត
  • គេចវេះការអនុវត្តគោលការណ៍ណែនាំរបស់យើង
  • ប្រតិបត្តិការនៃគណនីដែលផ្តោតលើសកម្មភាពដែលបំពានវិធានរបស់យើង

នេះរួមបញ្ចូលទាំងសកម្មភាពទាំងអស់ដែលមានគោលបំណងចម្បង ដែលមិនត្រូវបានអនុញ្ញាតនៅលើផ្លេតហ្វមរបស់យើង ដូចជាគណនីដែលផ្ដោតលើសម្ដីស្អប់ខ្ពើម ការជួញដូរ ឬការធ្វើទីផ្សារ​ទំនិញហាមឃាត់ ស្ប៉ាម ឬការបន្លំខ្លួន (ស្វែងយល់បន្ថែមអំពីការវាង និងគណនីដាច់ដោយឡែកក្នុងឥរិយាបថស្ប៉េម​និងបោកប្រាស់។ក្នុងករណីមានការបំពានធ្ងន់ធ្ងរ លើវិធានរបស់យើង ឬការចូលរួមក្នុងអាកប្បកិរិយាគេចវេស យើងក៏អាចហាមឃាត់គណនីដែលមានស្រាប់ផ្សេងទៀតរបស់អ្នកកាន់គណនីនៅលើផ្លេតហ្វមរបស់យើងផងដែរ។

យើងក៏នឹងហាមប្រាមគណនីមួយដែរ បើយើងស្រាប់តែដឹងថា ម្ចាស់គណនីជាជនហិង្សា ឬស្អប់ខ្ពើម ឬបានប្រព្រឹត្តបទល្មើសផ្លូវភេទទៅលើមនុស្សវ័យក្មេង។យើងគិតពិចារណាលើសកម្មភាពក្រៅផ្លេតហ្វមដែរ ពាក់ព័ន្ធនឹងអំពើហិង្សា ការស្អប់ខ្ពើម ព្រមទាំងការរំលោភបំពាននិងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ដើម្បីជួយធ្វើសេចក្ដីសម្រេចអំពីការហាមប្រាមគណនីទាំងនេះ។យើងរាយការណ៍គណនីទៅអាជ្ញាធរអនុវត្តច្បាប់ ប្រសិនបើមានការគំរាមកំហែងជាក់លាក់ គួរឱ្យទុកចិត្ត និងជិតមកដល់ចំពោះជីវិតមនុស្ស ឬរបួសរាងកាយធ្ងន់ធ្ងរ។

ការបង្ហោះខ្លឹមសារដដែលៗដែលត្រូវបានអនុញ្ញាតនៅលើផ្លេតហ្វមរបស់យើង ប៉ុន្តែមិនទទួលសិទ្ធិទទួលបាន FYF អាចនាំឱ្យគណនី និងខ្លឹមសាររបស់វាមិនទទួលសិទ្ធិបានការណែនាំ រួមទាំងមិនទទួលសិទ្ធិទទួលបាន FYF និងពិបាកស្វែងរកក្នុងការស្វែងរក។ស្វែងយល់បន្ថែមអំពីវិធីសាស្ត្រទូទៅរបស់យើងចំពោះ ការអនុវត្តលើគណនី

គណនីព័ត៌មាន និងរដ្ឋាភិបាល អ្នកនយោបាយ និងគណបក្សនយោបាយ

គណនីអង្គភាពព័ត៌មាន រដ្ឋាភិបាល អ្នកនយោបាយ និងគណបក្សនយោបាយ សុទ្ធតែមានតួនាទីសំខាន់ក្នុងដំណើរការពលរដ្ឋ និងសង្គមស៊ីវិល។ខណៈពេលយើងចាត់ទុកខ្លឹមសារទាំងនេះដូចនឹងគណនីដទៃទៀត និងលុបការបំពានទាំងឡាយ យើងខិតជិតដល់ការអនុវត្តកម្រិតគណនីផ្សេងៗគ្នា ស្របតាមការប្ដេជ្ញាចិត្តរបស់យើងក្នុងការគោរពសិទ្ធិមនុស្ស និងការបញ្ចេញមតិដោយសេរី។គណនីផលប្រយោជន៍សាធារណៈទាំងនេះនឹងត្រូវបានហាមប្រាមចំពោះការបំពានខ្លឹមសារធ្ងន់ធ្ងរតែមួយដងណាមួយ ដូចជាអំពើហិង្សាដោយការគំរាម។ចំពោះការរំលោភលើខ្លឹមសារម្តងហើយម្តងទៀតដែលមិនសូវធ្ងន់ធ្ងរ ពួកគេនឹងមិនទទួលសិទ្ធិបង្ហាញនៅក្នុង FYF និងនៅក្នុងហ្វីត​របស់អ្នកតាមដានរបស់ពួកគេជាបណ្តោះអាសន្ន។ក្នុង​កាលៈទេសៈ​មួយចំនួន ពួកគេ​ក៏​អាច​នឹង​ត្រូវ​បាន​ដាក់​កំហិតបណ្ដោះ​អាសន្ន​មិន​ឱ្យ​បង្ហោះ​ខ្លឹមសារ​ថ្មី​ដែរ។ស្វែយល់បន្ថែមអំពីវិធីសាស្ត្ររបស់យើងចំពោះគណនីផលប្រយោជន៍សាធារណៈ

ព័ត៌មានបន្ថែម

អង្គភាពសារព័ត៌មាន រួមមានអង្គការដែលមានបំណងជាចម្បងផ្សព្វផ្សាយខ្លឹមសារ ដើម្បីជូនដំណឹង ឬអប់រំ។ដើម្បីមានគុណវុឌ្ឍិជាគណនីសារព័ត៌មានមួយ គណនីនោះត្រូវតែទទួលអាជ្ញាបណ្ណតាមផ្លូវច្បាប់ មានលិខិតបញ្ជាក់ ឬទទួលស្គាល់ដោយអង្គការអន្តររដ្ឋាភិបាល និយតករ ឬអង្គការសារព័ត៌មានដែលមានកេរ្តិ៍ឈ្មោះ។

រដ្ឋាភិបាល និងអ្នកនយោបាយ រួមមានមន្ត្រីនិងបេក្ខជនដែលបានជាប់ឆ្នោតថ្នាក់សហព័ន្ធឬថ្នាក់ជាតិ អង្គភាពរដ្ឋាភិបាលរបស់រដ្ឋ/ខេត្ត/ដែនដី និងក្នុងស្រុក ខុទ្ទកាល័យគណៈរដ្ឋមន្ត្រី និងអ្នកនាំពាក្យផ្លូវការ។ស្វែងយល់បន្ថែមអំពីនរណាត្រូវបានចាត់ទុកថាជាគណនីរដ្ឋាភិបាល អ្នកនយោបាយ និងគណនីគណបក្សនយោបាយ

ការរំលោភបំពានធ្ងន់ធ្ងររួមមាន

  • ការផ្សព្វផ្សាយ ការញុះញង់ ឬការគំរាមប្រើហិង្សា
  • ការបង្ហាញ ឬជួញដូរ ខ្លឹមសាររំលោភបំពានផ្លូវភេទកុមារ (CSAM)
  • ការ​ចូលរួម​ក្នុង​ការលួងលោមផ្លូវភេទលើយុវវ័យ ឬ​ការថែទាំក្មេងដើម្បីឱ្យបម្រើផ្លូវភេទនៅពេលក្រោយ
  • ការបង្ហាញ ឬការផ្សព្វផ្សាយសកម្មភាពផ្លូវភេទគ្មានការព្រមព្រៀង ដូចជាការចាប់រំលោភ ឬការធ្វើបាប
  • ការជួយសម្រួល ឬសម្របសម្រួលសកម្មភាព និងសេវាកម្មការរត់ពន្ធមនុស្ស
  • ការជ្រើសរើស ឬសម្របសម្រួលអំពើជួញដូរមនុស្ស
  • ការបង្ហាញទារុណកម្មក្នុងពិភពពិត

TikTok LIVE

TikTok LIVE អនុញ្ញាតឱ្យអ្នកបង្កើតខ្លឹមសារ ធ្វើអន្តរកម្មជាមួយទស្សនិកជន និងកសាងសហគមន៍របស់អ្នកក្នុងពេលវេលាជាក់ស្តែង។ដើម្បីគាំទ្របទពិសោធប្រកបដោយសុវត្ថិភាពនៅលើ LIVE យើងដាក់កំហិតមនុស្សវ័យក្មេងមិនឱ្យប្រើប្រាស់មុខងារនេះ។អ្នកត្រូវតែមានអាយុ 18 ឆ្នាំ ឬលើសនេះ ដើម្បីចូល LIVE និងដើម្បីផ្ញើកាដូ ទៅកាន់អ្នកបង្កើត ក្នុងអំឡុងវេលា LIVE

ការបំពានលើវិធានរបស់យើងនឹងនាំឲ្យមានការបិទ​ផ្នែក LIVE ដែលកំពុងមាន និងអាចនាំទៅដល់ការដាក់កំហិតបណ្តោះអាសន្ន​លើការប្រើប្រាស់​ LIVE ឬមុខងារ LIVE ឬការហាមឃាត់គណនីមួយ។គណនីត្រូវតែបំពេញលក្ខខណ្ឌចូលរួមដែលពាក់ព័ន្ធ ដើម្បីមានសិទ្ធិសំរាប់ប្រើមុខងាររកប្រាក់ LIVE។

LIVE មិនមានសិទ្ធិទទួលបាន FYF នៅពេលដែលវាចែករំលែកខ្លឹមសារដែលមិនមានសិទ្ធិទទួលបាន FYF ឬនៅពេលដែលគោលបំណងសំខាន់នៃ LIVE កំពុងបញ្ជូន​មនុស្សឱ្យទៅក្រៅផ្លេតហ្វម។LIVE ត្រូវបានដាក់កំហិត (18 ឆ្នាំឡើងទៅ) នៅពេលវាចែករំលែកខ្លឹមសារដែលមិនសមរម្យសម្រាប់មនុស្សវ័យក្មេង។ប្រសិនបើ LIVE ចែករំលែកខ្លឹមសារ​ដែលមិនទទួលសិទ្ធិទទួលបាន FYF ម្តងហើយម្តងទៀត យើងអនុវត្តការដាក់កំហិតបណ្តោះអាសន្នលើម្ចាស់គណនី រួមទាំងការរដាក់កំហិតលើការមើលឃើញនៃវគ្គ LIVE របស់ពួកគេ ឬការប្រើប្រាស់មុខងារ LIVE មួយចំនួនរបស់ពួកគេ។

នៅក្នុង LIVE ដែលមានភ្ញៀវច្រើននាក់ គណនីអ្នកផ្សាយត្រូវទទួលខុសត្រូវចំពោះខ្លឹមសារដែលបានផ្សាយនៅក្នុង LIVE របស់ពួកគេ។អ្នកផ្សាយមិនត្រូវជួយសម្រួលដល់ការចែករំលែកខ្លឹមសាររបស់ភ្ញៀវដែលបំពានវិធានរបស់យើង ឬមិនបំពេញតាមស្តង់ដារ FYF របស់យើង។ប្រសិនបើភ្ញៀវផ្សាយខ្លឹមសារដែលបំពាន វានឹងនាំទៅដល់ការបិទវគ្គ LIVE ច្រើន ហើយអាចនាំឱ្យមានការដាក់កំហិតការចូលប្រើ LIVE បណ្តោះអាសន្នសម្រាប់អ្នកផ្សាយ ឬភ្ញៀវ។ប្រសិនបើភ្ញៀវផ្សាយខ្លឹមសារដែលមិនទទួលសិទ្ធិទទួលបាន FYF វានឹងធ្វើឱ្យ LIVE មិនទទួលសិទ្ធិទទួលបាន FYF។

ព័ត៌មានបន្ថែម

មិនអនុញ្ញាត

  • ខ្លឹមសារ LIVE ដែលបំពានច្បាប់​របស់យើង រួមទាំងខ្លឹមសារចែករំលែកដោយភ្ញៀវក្នុងការ LIVE ដែលមានភ្ញៀវច្រើន
  • ខ្លឹមសារ LIVE ពីម្ចាស់គណនីដែលមានអាយុក្រោម 18 ឆ្នាំ
  • កាដូ LIVE ដែលបានផ្ញើពីម្ចាស់គណនីដែលមានអាយុក្រោម 18 ឆ្នាំ

មិនមានសិទ្ធិទទួលបាន FYF

  • ខ្លឹមសារ LIVE ដែលមានគោលបំណងចម្បងក្នុងការនាំមនុស្សចេញពីផ្លេតហ្វម
  • ខ្លឹមសារ LIVE ដែលមិនទទួលសិទ្ធិទទួលបាន FYF រួមទាំងខ្លឹមសារចែករំលែកដោយភ្ញៀវក្នុងការ LIVE ដែលមានភ្ញៀវច្រើន

ការស្វែងរក

ការប្រើប្រាស់ឧបករណ៍ស្វែងរកអាចជាមធ្យោបាយដ៏សម្បូរបែប និងមានប្រយោជន៍ក្នុងការស្វែងរកខ្លឹមសារនៅលើផ្លេតហ្វម។នៅពេលអ្នកធ្វើការស្វែងរក យើងព្យាយាមផ្តល់ឱ្យអ្នកនូវលទ្ធផលស្វែងរកដែលពាក់ព័ន្ធ។យើងរឹតបន្តឹងការស្វែងរកដែលប្រើពាក្យគន្លឹះឬឃ្លាដែលបំពានវិធានរបស់យើង។ ខ្លឹមសារដែលត្រូវបានអនុញ្ញាតនៅលើផ្លេតហ្វម ប៉ុន្តែមិនបំពេញតាមសិទ្ធិទទួលបានការណែនាំរបស់យើង ប្រហែលជាមិនបង្ហាញជាលទ្ធផលស្វែងរកពេញនិយមនោះទេ។

យើងផ្តល់ការណែនាំការស្វែងរកដែលពាក់ព័ន្ធនឹងអ្នក។ការណែនាំការស្វែងរកទាំងនេះអាចរកបាននៅទូទាំងផ្លេតហ្វម រួមទាំងការបំពេញដោយស្វ័យប្រវត្តិនៅក្នុងឧបករណ៍ស្វែងរក ខ្លឹមសារ​ពីផ្នែក អ្នកអាចនឹងចូលចិត្ត និងខណៈពេលកំពុងមើលខ្លឹមសារ​នៅក្នុង FYF។


តំណខាងក្រៅ

ជារឿយៗតំណត្រូវបានចែករំលែកនៅក្នុងរូបតំណាង ជីវប្រវត្តិ ឬខ្លឹមសារដើម្បីភ្ជាប់អ្នកទៅកាន់ខ្លឹមសារបន្ថែមទៀត ឬទៅកាន់គេហទំព័រផ្សេងទៀត។ខណៈពេលដែលតំណមួយចំនួនទៀតអាចជាប្រយោជន៍ ឬជាព័ត៌មាន ផ្សេងទៀតភ្ជាប់ទៅនឹងខ្លឹមសារដែលមានគ្រោះថ្នាក់ ដែលនឹងមិនត្រូវបានអនុញ្ញាតនៅលើផ្លេតហ្វមរបស់យើងទេ។យើងមិនអនុញ្ញាតឱ្យបង្ហោះតំណដែលដឹកនាំមនុស្សទៅកាន់ខ្លឹមសារដែលបំពានវិធានរបស់យើងទេការបំពានវិធានរបស់យើងនឹងនាំឱ្យមានការដកតំណចេញ ការដាក់កំហិតបណ្តោះអាសន្នលើការបង្ហោះតំណផ្សេងទៀតឡើងវិញ ឬការហាមឃាត់គណនី។ប្រសិនបើតំណភ្ជាប់ទៅខ្លឹមសារដែលមានលក្ខណៈគ្រប់គ្រាន់ជាការបំពានធ្ងន់ធ្ងរ នៃវិធានរបស់យើង យើងក៏អាចហាមឃាត់គណនីនេះផងដែរ។


មតិ និង​សារ​ផ្ទាល់

មតិ និងសារផ្ទាល់លើ TikTok អនុញ្ញាតឲ្យអ្នកធ្វើអន្តរកម្មជាមួយវីដេអូ ឬដោយផ្ទាល់ជាមួយអ្នកដទៃ និងផ្ដល់បទពិសោធប្រាស្រ័យទាក់ទងទាំងស្រុងពីផ្លេតហ្វម។អ្នកត្រូវតែមានអាយុ 16 ឆ្នាំឡើងទៅ ដើម្បីប្រើសារផ្ទាល់ និង 18 ឆ្នាំឡើងទៅ ដើម្បីប្រើមុខងារផ្ញើសារកម្រិតខ្ពស់ ដូចជាសារជាក្រុមនៅក្នុងតំបន់មួយចំនួន។

ការបំពានវិធានរបស់យើងនឹងនាំទៅដល់ការដាក់កំហិតការមើលឃើញ ឬការដកចេញនូវមតិ ឬការដាក់កំហិតលើការផ្ញើសារផ្ទាល់ ហើយអាចនាំឱ្យមានការហាមប្រាមគណនី ប្រសិនបើមានការបំពានធ្ងន់ធ្ងរ


ការរកប្រាក់

យើងផ្ដល់ឱ្យនូវឧបករណ៍ដែលអាចឱ្យអ្នកបង្កើតរកប្រាក់ពីខ្លឹមសារ ហើយដែលឱ្យអាជីវកម្មនូវសមត្ថភាពធ្វើការ និងពង្រីកសហគ្រាសរបស់គេ។អ្នកត្រូវតែមានអាយុ 18 ឆ្នាំ និងលើសនេះ ដើម្បីប្រើមុខងាររកប្រាក់។

គណនីត្រូវតែបំពេញលក្ខខណ្ឌចូលរួមដែលពាក់ព័ន្ធ ដើម្បីមានសិទ្ធិសំរាប់ប្រើមុខងាររកប្រាក់។មុខងាររកប្រាក់មួយចំនួន ដូចជាការផ្តល់កាដូ LIVE អាចមានស្តង់ដារបន្ថែមដើម្បីប្រើប្រាស់វា។ការបំពានវិធានរបស់យើងអាចនាំឱ្យមានកំហិតជាបណ្ដោះអាសន្នលើមុខងាររកប្រាក់ ហើយការបំពានដដែលៗនឹងនាំឱ្យមានការដាក់កំហិតជារៀងរហូត ឬការហាមប្រាមគណនីមួយ។ខ្លឹមសារដែលមិនមានសិទ្ធិក្នុង FYF ប្រហែលជាត្រូវបានកំហិតមិនឱ្យប្រើមុខងាររកប្រាក់ឡើយ។

ខ្លឹមសារពាណិជ្ជកម្មទាំងអស់នៅលើ TikTok ត្រូវតែអនុលោមតាមគោលការណ៍នៃមុខងាររកប្រាក់ពាក់ព័ន្ធ ដូចជា គោលការណ៍ខ្លឹមសារមានម៉ាក គោលការណ៍ច្នៃប្រឌិត Ads របស់ TikTok គោលការណ៍ចូលឧស្សាហកម្ម និងគោលការណ៍ TikTok Shop។ប្រសិនបើយើងដឹងអំពីខ្លឹមសារទីផ្សារដែលមិនត្រូវបានបង្ហាញឱ្យច្បាស់លាស់ យើងនឹងអនុវត្តការកំណត់បញ្ចេញព័ត៌មានខ្លឹមសារ។ខ្លឹមសារពាណិជ្ជកម្មរួមបញ្ចូលការផ្សព្វផ្សាយម៉ាក ផលិតផល ឬសេវាកម្មផ្ទាល់ខ្លួនរបស់អ្នក ឬការដោះដូរអ្វីមួយដែលមានតម្លៃរវាងអ្នកបង្កើត ភាគីទីបី និងអ្នកបង្កើត (ដូចជាខ្លឹមសារមានម៉ាក) អ្នកបង្កើត និងអាជីវកម្ម (ដូចជាពាណិជ្ជកម្មអេឡិចត្រូនិក) ឬអ្នកបង្កើត និង TikTok (ដូចជា Creator Fund)។