KM

ការផ្សាយពាណិជ្ជកម្ម និងទិន្នន័យរបស់អ្នក

គោលដៅរបស់យើងគឺជួយអាជីវកម្មឱ្យផ្សាយដល់មនុស្សដែលពួកគេយកចិត្តទុកដាក់ក្នុងលក្ខណៈមួយដែលមានភាពច្នៃប្រឌិត និងប្រកបដោយអត្ថន័យ ព្រមទាំងផ្ដល់ការគ្រប់គ្រងលើព័ត៌មានអ្វីខ្លះដែលត្រូវបានចែករំលែក​ទៅសហគមន៍របស់យើង។ អ្នកអាចគ្រប់គ្រងថាតើទិន្នន័យជាក់លាក់មានឥទ្ធិពលលើការផ្សាយពាណិជ្ជកម្ម​ដែលអ្នកមើលឃើញដោយរបៀបណា​ តាមរយៈ​ការកំណត់ឯកជនភាពរបស់កម្មវិធី TikTok របស់អ្នក ឬឧបករណ៍របស់អ្នក។

យើងទទួលស្គាល់ថា ការផ្សាយពាណិជ្ជកម្មបែបឌីជីថល​អាចមានលក្ខណៈស្មុគស្មាញ ប៉ុន្តែយើងគិតថា វាមិនចាំបាច់សុទ្ធតែបែបនេះឡើយ។ យើងខិតខំផ្ដល់ព័ត៌មានអំពីការអនុវត្តការផ្សាយពាណិជ្ជកម្មរបស់យើងយ៉ាងសាមញ្ញ និងត្រង់ៗ។

ការគោរពឯកជនភាព​ក្នុង​ការផ្សាយពាណិជ្ជកម្ម

យើងរចនារួមបញ្ចូលឯកជនភាពទៅក្នុង TikTok ដើម្បីឱ្យសហគមន៍របស់យើងអាចរាវរក បង្កើត និងរីករាយជាមួយនឹង​ខ្លឹមសារកម្សាន្ត និងសម្បូរបែបដោយភាពជឿជាក់។ យើងខិតខំព្យាយាមសម្រេចឱ្យបាននូវតម្លាភាពជាមួយអ្នកប្រើប្រាស់របស់យើងចំពោះរបៀបដែលយើងប្រមូល ប្រើប្រាស់ និងចែករំលែកទិន្នន័យសម្រាប់​ការផ្សាយពាណិជ្ជកម្ម។


អំពីការផ្សាយពាណិជ្ជកម្មនៅលើ TikTok

អាជីវកម្មនានា​បង្ហាញការផ្សាយពាណិជ្ជកម្ម​នៅលើ TikTok ដើម្បីផ្សាយដល់មនុស្សដែលពួកគេយកចិត្តទុកដាក់ក្នុងលក្ខណៈមួយដែលមានភាពច្នៃប្រឌិត និងប្រកបដោយអត្ថន័យ។ កត្តានេះជួយរក្សាឱ្យសហគមន៍របស់យើងអាចប្រើ TikTok បានដោយឥតគិតថ្លៃ។

អ្នកនឹងមើលឃើញប្រភេទខុសៗគ្នានៃការផ្សាយពាណិជ្ជកម្ម នៅពេលអ្នកប្រើ TikTok។ ការផ្សាយពាណិជ្ជកម្មទាំងអស់ដែលបង់ប្រាក់ឱ្យ TikTok ដើម្បីដាក់បង្ហាញនៅក្នុងហ្វីតអ្នកប្រើប្រាស់ ឬទំព័រស្វែងរក ត្រូវបានសម្គាល់យ៉ាងច្បាស់ជាមួយរូបតំណាង "បានឧបត្ថម្ភ" ឬ "ការផ្សាយពាណិជ្ជកម្ម"។ អ្នកអាចធ្វើអន្តរកម្មជាមួយការផ្សាយពាណិជ្ជកម្ម​ក្នុងលក្ខណៈដូចគ្នានឹងខ្លឹមសារដែលបង្ហោះដោយអ្នកប្រើប្រាស់។ ឧទាហរណ៍ អ្នកអាចចែករំលែក ចូលចិត្ត ផ្ដល់មតិលើ ឬចាក់ការផ្សាយពាណិជ្ជកម្មឡើងវិញ បើអ្នកផ្សាយពាណិជ្ជកម្មបើកមុខងារទាំងនេះសម្រាប់​ការផ្សាយពាណិជ្ជកម្មជាក់លាក់។ អ្នកក៏អាចរាយការណ៍ការផ្សាយពាណិជ្ជកម្មបានផងដែរ បើអ្នកយល់ថាវាមិនសមរម្យ។

គោលការណ៍ស្ដីពីការផ្សាយពាណិជ្ជកម្មនៅលើ TikTok កំណត់ប្រភេទផលិតផល និងសេវាកម្មដែលអាចផ្សាយពាណិជ្ជកម្មបាននៅលើ TikTok បន្ថែមពីលើប្រភេទនៃខ្លឹមសារផ្សាយពាណិជ្ជកម្ម ដែលត្រូវបានហាមឃាត់ ឬត្រូវបានដាក់កំហិតនៅលើផ្លេតហ្វមរបស់យើង។


មូលហេតុដែលអ្នកអាចមើលឃើញការផ្សាយពាណិជ្ជកម្មជាក់លាក់នៅលើ TikTok

យើងចង់ឱ្យការផ្សាយពាណិជ្ជកម្មធ្វើឱ្យបទពិសោធន៍ប្រើប្រាស់ TikTok របស់អ្នកប្រសើរឡើង។ ដើម្បីសម្រេចវាបាន TikTok បង្ហាញដល់អ្នកនូវ​ការផ្សាយពាណិជ្ជកម្ម​ដែលប្រើប្រាស់​ព័ត៌មានដែលអ្នកផ្ដល់ឱ្យ ដែលយើង​ប្រមូលអំពីអ្នក​ដោយស្វ័យប្រវត្តិ នៅពេលអ្នកប្រើ TikTok ឬដែលអ្នកផ្សាយពាណិជ្ជកម្ម និងដៃគូវាស់ស្ទង់ចែករំលែកអំពីអ្នក។

  • អ្នកនឹងទទួលបានការផ្សាយពាណិជ្ជកម្មដែលមិនមានលក្ខណៈផ្ទាល់ខ្លួន ដោយផ្អែកលើប្រភេទព័ត៌មានដែលពាក់ព័ន្ធយ៉ាងទូលំទូលាយនឹងអ្នក និងអ្នកប្រើប្រាស់ផ្សេងទៀត ដោយផ្អែកលើបរិបទ ដូចជាប្រទេស និងភាសារបស់អ្នក និងព័ត៌មានដែលបានប្រកាស ដូចជាអាយុរបស់អ្នកជាដើម។ ការផ្សាយពាណិជ្ជកម្មដែលមិនមានលក្ខណៈផ្ទាល់ខ្លួនអាចមិនសូវពាក់ព័ន្ធនឹងអ្នក ដោយសារការផ្សាយពាណិជ្ជកម្មទាំងនេះមិនផ្អែកលើសកម្មភាពពីមុនរបស់អ្នកទេ។
  • អាស្រ័យលើការកំណត់ការផ្សាយពាណិជ្ជកម្មរបស់អ្នក យើងអាចបង្ហាញដល់អ្នកនូវ​ការផ្សាយពាណិជ្ជកម្មដែលមានលក្ខណៈផ្ទាល់ខ្លួន ដែលជាការផ្សាយពាណិជ្ជកម្ម​ដែលយើងគិតថា អ្នកនឹងចាប់អារម្មណ៍ ដោយផ្អែកលើព័ត៌មានដែលយើងទទួលបាន។ វាអាចរួមបញ្ចូលព័ត៌មានអំពីសកម្មភាពរបស់អ្នកនៅលើកម្មវិធី ឬនៅលើវិបសៃ និងកម្មវិធីរបស់ដៃគូផ្សាយពាណិជ្ជកម្មរបស់យើង ឬនៅក្នុងហាងរបស់ពួកគេ។


ព័ត៌មានដែលយើងប្រើសម្រាប់ការផ្សាយពាណិជ្ជកម្មទាំងអស់

ព័ត៌មានទូទៅដូចខាងក្រោមអាចត្រូវបានប្រើ ដើម្បីបង្ហាញការផ្សាយពាណិជ្ជកម្ម​ដែលមានលក្ខណៈផ្ទាល់ខ្លួន ឬមិនមានលក្ខណៈផ្ទាល់ខ្លួនដល់អ្នក។

  • ព័ត៌មានទីតាំង៖ ឧទាហរណ៍ អ្នកអាចមើលឃើញការផ្សាយពាណិជ្ជកម្មពីអ្នកផ្សាយពាណិជ្ជកម្មដែលចង់ផ្សាយដល់អ្នកប្រើប្រាស់ TikTok នៅទីក្រុងបែរឡាំងនៃប្រទេសអាល្លឺម៉ង់ បើយើងគិតថា អ្នកនៅបែរឡាំង ដោយផ្អែកលើព័ត៌មានទីតាំងរបស់អ្នក។ ស្វែងយល់បន្ថែមអំពីរបៀបប្រមូលព័ត៌មានទីតាំង។
  • ព័ត៌មានភាសា៖ ឧទាហរណ៍ អ្នកអាចមើលឃើញការផ្សាយពាណិជ្ជកម្មពីអ្នកផ្សាយពាណិជ្ជកម្មដែលចង់ផ្សាយដល់អ្នកនិយាយភាសាអេស្ប៉ាញ បើភាសាកម្មវិធីរបស់អ្នកត្រូវបានកំណត់ទៅជាភាសាអេស្ប៉ាញ។
  • ព័ត៌មានប្រជាសាស្ត្រដែលអ្នកផ្ដល់ឱ្យ៖ ឧទាហរណ៍ អាយុដែលអ្នកផ្ដល់ឱ្យ នៅពេលអ្នកចុះឈ្មោះប្រើគណនី TikTok អាចជះឥទ្ធិពលថាតើ TikTok បង្ហាញដល់អ្នកឬអត់នូវការផ្សាយពាណិជ្ជកម្មសេវាកម្មជួលរថយន្ត​ដល់មនុស្ស​ដែលមានអាយុ 25 ឆ្នាំឡើង។


ព័ត៌មានដែលយើងប្រើសម្រាប់ការផ្សាយពាណិជ្ជកម្មដែលមានលក្ខណៈផ្ទាល់ខ្លួន

ព័ត៌មានបន្ថែមដូចខាងក្រោមអាចត្រូវបានប្រើ ដើម្បីបង្ហាញការផ្សាយពាណិជ្ជកម្មដែលមានលក្ខណៈផ្ទាល់ខ្លួនដល់អ្នក ដោយផ្អែកលើ​ជម្រើសកំណត់ការផ្សាយពាណិជ្ជកម្មឱ្យមានលក្ខណៈផ្ទាល់ខ្លួនរបស់អ្នក។

  • ព័ត៌មានប្រជាសាស្ត្រដែលយើងសន្មត៖ ឧទាហរណ៍ យើងអាចសន្មតអំពីភេទរបស់អ្នក ដោយផ្អែកលើសកម្មភាពនៅលើ TikTok របស់អ្នក ដែលអាចត្រូវបានប្រើ ដើម្បីធ្វើឱ្យការផ្សាយពាណិជ្ជកម្មដែលអ្នកមើលឃើញស្របនឹងអ្នក។ អ្នកអាចអាប់ដេតភេទដែលបានសន្មតសម្រាប់ការផ្សាយពាណិជ្ជកម្មបានគ្រប់ពេលនៅក្នុង​ការកំណត់ការផ្សាយពាណិជ្ជកម្ម​របស់អ្នក។ ការអាប់ដេតទាំងឡាយត្រូវបានអនុវត្តចំពោះការកំណត់ការផ្សាយពាណិជ្ជកម្មរបស់អ្នក និងមិនប៉ះពាល់ដល់សេវាកម្ម TikTok ផ្សេងទៀតទេ។
  • ព័ត៌មានអំពីចំណាប់អារម្មណ៍ និងអាកប្បកិរិយា
    • សកម្មភាពនៅលើ TikTok៖ TikTok អាចបង្ហាញការផ្សាយពាណិជ្ជកម្មអំពីអ្វីៗដែលអ្នកអាចនឹងចាប់អារម្មណ៍ ដោយផ្អែកលើ​របៀបដែលអ្នកមើល ស្វែងរក ចែករំលែក និងចូលចិត្តខ្លឹមសារ ឬធ្វើអន្តរកម្មជាមួយ Creator ក៏ដូចជា​អន្តរកម្មពីមុនរបស់អ្នក​ជាមួយ​ការផ្សាយពាណិជ្ជកម្មស្រដៀងគ្នា។ ឧទាហរណ៍ ហាងសត្វចិញ្ចឹមមួយ​ប្រហែលជាចង់ផ្សាយពាណិជ្ជកម្មអំពីការលក់ប្រដាប់ឆ្កែលេងដល់មនុស្សដែល​ចាប់អារម្មណ៍នឹងឆ្កែ។ យើងប្រហែលជាបង្ហាញការផ្សាយពាណិជ្ជកម្មនេះទៅអ្នកប្រើប្រាស់​ដែលបានចូលចិត្តវីដេអូជាច្រើនដែលបានដាក់ស្លាកដោយប្រើ​ហាស់ថេក "ឆ្កែ"។ ឬហាងលក់សម្ភារសម្រាប់សកម្មភាពខាងក្រៅ​មួយចង់ផ្សាយពាណិជ្ជកម្មតង់ទៅអ្នកតាម Creator ដែលបង្ហោះខ្លឹមសារអំពីសកម្មភាពខាងក្រៅ និងធម្មជាតិ។ យើងនឹងបង្ហាញការផ្សាយពាណិជ្ជកម្មនេះទៅអ្នកតាម Creator ប្រភេទទាំងនេះ។
    • សកម្មភាពក្រៅ TikTok៖ TikTok អាចកំណត់ការផ្សាយពាណិជ្ជកម្ម​ឱ្យមានលក្ខណៈផ្ទាល់ខ្លួន ដោយផ្អែកលើ​ព័ត៌មានដែលចែករំលែកដោយ​អ្នកផ្សាយពាណិជ្ជកម្ម ដៃគូវាស់ស្ទង់ និងដៃគូផ្សេងទៀតរបស់យើង។ ឧទាហរណ៍ ម៉ាកសម្លៀកបំពាក់មួយអាច​ចង់ប្រូម៉ូតបណ្ដុំសម្លៀកបំពាក់រដូវក្ដៅរបស់ខ្លួនដល់អតិថិជន​ដែល​បានទិញពីវិបសៃ ឬកម្មវិធីរបស់ខ្លួនកាលពីមុន។ ម៉ាកនោះអាចចែករំលែកព័ត៌មានជាមួយយើង ដូច្នេះ​យើងអាចបង្ហាញ​ការផ្សាយពាណិជ្ជកម្ម​របស់ពួកគេទៅអ្នកប្រើប្រាស់ TikTok ដែលយើងគិតថាពួកគេកំពុងព្យាយាមផ្សាយទៅ។
      ព័ត៌មានដែលបានចែករំលែកអាចរួមបញ្ចូលព័ត៌មានឧបករណ៍​ដូចជា ID នៃការផ្សាយពាណិជ្ជកម្មរបស់ទូរសព្ទរបស់អ្នក និង/ឬអាសយដ្ឋានអ៊ីមែល និងលេខទូរសព្ទ ដែលត្រូវបានអ៊ិនគ្រីប។ ដៃគូក៏អាចចែករំលែកសកម្មភាព ដែលអ្នកធ្វើនៅលើកម្មវិធី ឬវិបសៃរបស់អ្នកផ្សាយពាណិជ្ជកម្មផងដែរ ដូចជាថាតើអ្នកបានដាក់ទំនិញនៅក្នុងរទេះទិញទំនិញដែរឬទេ។

មានវិធីមួយចំនួនដែលដៃគូរបស់យើងចែករំលែកព័ត៌មានជាមួយយើង៖

      • ការរួមបញ្ចូលជាមួយឧបករណ៍អ្នកផ្សាយពាណិជ្ជកម្មនៅលើ TikTok (ដូចជា TikTok Pixel, API) ដែលតាមរយៈឧបករណ៍ទាំងនេះ TikTok អាចទទួលបានព័ត៌មានអំពីសកម្មភាពរបស់អ្នកប្រើប្រាស់មួយចំនួននៅលើវិបសៃ ឬកម្មវិធីរបស់អ្នកផ្សាយពាណិជ្ជកម្ម។
      • ការបញ្ជូនឯកសារទស្សនិកជនដែលមានផ្ទុកព័ត៌មានឧបករណ៍ ឬព័ត៌មានទំនាក់ទំនងដែលបានអ៊ិនគ្រីបដែល TikTok អាចផ្គូផ្គងជាមួយ​អ្នកប្រើប្រាស់របស់ខ្លួន ដើម្បីបង្កើតទស្សនិកជនសម្រាប់ឱ្យអ្នកផ្សាយពាណិជ្ជកម្មកំណត់គោលដៅ។
      • ការស្នើឱ្យដៃគូវាស់ស្ទង់របស់ខ្លួនផ្ញើមកយើងនូវទិន្នន័យដែលបានប្រមូលជំនួសឱ្យអ្នកផ្សាយពាណិជ្ជកម្ម​អំពី​សកម្មភាព និងព្រឹត្តិការណ៍​របស់អ្នកប្រើប្រាស់របស់ពួកគេ​នៅលើ​វិបសៃ ឬកម្មវិធី​របស់អ្នកផ្សាយពាណិជ្ជកម្ម។

សម្រាប់ព័ត៌មានបន្ថែមអំពីប្រភេទទិន្នន័យដែលអាចប្រើបាន ដើម្បីដំណើរការការផ្សាយពាណិជ្ជកម្ម សូមមើលគោលការណ៍ឯកជនភាពរបស់យើង។ សូមចំណាំថា TikTok ប្រើប្រាស់ព័ត៌មានដែលចែករំលែកដោយអ្នកផ្សាយពាណិជ្ជកម្ម ដៃគូវាស់ស្ទង់ និងដៃគូផ្សេងទៀត លុះត្រាតែ​ពួកគេយល់ព្រម​អនុលោមតាម​លក្ខខណ្ឌរបស់យើង​ក្នុងការការពារឯកជនភាពរបស់អ្នកប៉ុណ្ណោះ។ អ្នកគួរតែពិនិត្យមើល​គោលការណ៍​ឯកជនភាពពាក់ព័ន្ធសម្រាប់វិបសៃ និងអ្នកផ្សាយពាណិជ្ជកម្មទាំងឡាយ​ដែលអ្នកធ្វើអន្តរកម្មជាមួយ។


ការចែករំលែកទិន្នន័យជាមួយដៃគូវាស់ស្ទង់

យើងជួយអ្នកផ្សាយពាណិជ្ជកម្ម​វាស់ស្ទង់ប្រសិទ្ធភាពនៃការផ្សាយពាណិជ្ជកម្ម​របស់ពួកគេនៅលើ TikTok ដូចជាថាតើ​ការផ្សាយពាណិជ្ជកម្ម​របស់កម្មវិធីហ្គេម​បានបណ្ដាលឱ្យមានការទាញយកកម្មវិធីរបស់ពួកគេកាន់តែច្រើនឬអត់។ ដើម្បីធ្វើដូច្នេះ យើងចែករំលែកព័ត៌មានអំពីទស្សនៈ ឬអន្តរកម្មរបស់អ្នកជាមួយការផ្សាយពាណិជ្ជកម្មជាមួយដៃគូវាស់ស្ទង់របស់អ្នកផ្សាយពាណិជ្ជកម្មរបស់យើង ដែលជាក្រុមហ៊ុនដែលជួយអ្នកផ្សាយពាណិជ្ជកម្មឱ្យយល់ថាការផ្សាយពាណិជ្ជកម្មរបស់ពួកគេសម្រេចបាននូវគោលបំណងទីផ្សាររបស់ពួកគេដូចម្ដេចខ្លះ។ ដៃគូវាស់ស្ទង់មិនត្រូវបានអនុញ្ញាតឱ្យប្រើ ឬចែករំលែក​ទិន្នន័យបែបនេះសម្រាប់គោលបំណងណាមួយ​ផ្សេងទៀតឡើយ។ អ្នកផ្សាយពាណិជ្ជកម្មក៏ចែករំលែកសកម្មភាពរបស់អ្នកនៅលើកម្មវិធី ឬវិបសៃរបស់ពួកគេ ឬនៅក្នុងហាងរបស់ពួកគេ​ជាមួយដៃគូទាំងនេះ ដែលបន្ទាប់មក​កំណត់ថាតើ​សកម្មភាពទាំងនេះ​គួរតែផ្ដល់ក្រេឌីតទៅឱ្យការផ្សាយពាណិជ្ជកម្ម​ដែលអ្នកបានឃើញ​នៅលើ TikTok ឬអត់។ វាជួយរក្សាឱ្យការផ្សាយពាណិជ្ជកម្មនៅលើ TikTok មានភាពពាក់ព័ន្ធ និងបន្តរក្សាឱ្យ TikTok មានផ្ដល់ជូនដោយឥតគិតថ្លៃដល់អ្នកប្រើប្រាស់ទាំងអស់។

ការគ្រប់គ្រងបទពិសោធន៍មើលឃើញ​ការផ្សាយពាណិជ្ជកម្ម​របស់អ្នក

យើងផ្ដល់ផលិតផល និងព័ត៌មាន ដើម្បីជួយមនុស្សឱ្យយល់ដឹងអំពីរបៀបដែលការផ្សាយពាណិជ្ជកម្មនៅលើ TikTok ដំណើរការ – រួមទាំងថាតើទិន្នន័យអ្វីខ្លះត្រូវបានប្រើ ដើម្បីបង្ហាញការផ្សាយពាណិជ្ជកម្មដល់អ្នក និងនរណាកំពុងបង់ប្រាក់សម្រាប់ការផ្សាយពាណិជ្ជកម្មដែលអ្នកមើលឃើញ។

អំពីការផ្សាយពាណិជ្ជកម្មនេះ

ជាមួយមុខងារ "អំពីការផ្សាយពាណិជ្ជកម្មនេះ" អ្នកអាចរកមើលព័ត៌មានបន្ថែមអំពីរបៀបដែលការផ្សាយពាណិជ្ជកម្ម​ត្រូវបាន​កំណត់ឱ្យមានលក្ខណៈផ្ទាល់ខ្លួនដោយប្រើ​ព័ត៌មានកំណត់គោលដៅផ្សេងៗ​ដែលបានជ្រើសរើសដោយអ្នកផ្សាយពាណិជ្ជកម្ម​ដូចជា ព័ត៌មានទីតាំង ចន្លោះអាយុ ព័ត៌មានអំពីភេទដែលបានសន្មត ចំណាប់អារម្មណ៍ដែលបានសន្មត និងព័ត៌មានអាកប្បកិរិយារបស់អ្នក ដោយផ្អែកលើសកម្មភាពរបស់អ្នកនៅក្នុង និងនៅក្រៅ TikTok។ ឧទាហរណ៍ អ្នកអាចមើលឃើញការផ្សាយពាណិជ្ជកម្ម​អំពីប្រដាប់ឆ្កែលេង បើអ្នកបានធ្វើអន្តរកម្មជាមួយវីដេអូ និងហាស់ថេក "ឆ្កែ" ឬបានចូលវិបសៃហាងសត្វចិញ្ចឹម​ដែលបានដំឡើង TikTok Pixel។ អ្នកអាចចុចលើប៊ូតុងចែករំលែកនៅផ្នែកខាងក្រោមខាងស្ដាំការផ្សាយពាណិជ្ជកម្ម ឬចុច​យូរលើវីដេអូពាណិជ្ជកម្ម ដើម្បីរកមើល "អំពីការផ្សាយពាណិជ្ជកម្មនេះ"។

អំពីអ្នកផ្សាយពាណិជ្ជកម្ម

ដើម្បីផ្ដល់តម្លាភាពបន្ថែមដល់អ្នកអំពីនរណាបានបង់ប្រាក់សម្រាប់ការផ្សាយពាណិជ្ជកម្ម​ដែលអ្នកបានមើលឃើញ យើងបានរួមបញ្ចូលការបញ្ចេញព័ត៌មាន "អំពីអ្នកផ្សាយពាណិជ្ជកម្ម" នៅក្នុង "អំពីការផ្សាយពាណិជ្ជកម្មនេះ"។ អ្នកនឹងអាចមើលឃើញឈ្មោះរបស់អ្នកផ្សាយពាណិជ្ជកម្ម បុគ្គលដែលបានបង់ប្រាក់សម្រាប់ការផ្សាយពាណិជ្ជកម្ម បើខុសពីអ្នកផ្សាយពាណិជ្ជកម្ម (ដែលអាចបកប្រែទៅជាភាសាអង់គ្លេស បើពាក់ព័ន្ធ) ឈ្មោះប្រទេស​ដែល​អ្នកផ្សាយពាណិជ្ជកម្ម​បានចុះឈ្មោះជាមួយ TikTok និងការគ្រប់គ្រងដើម្បីបិទមិនឱ្យបង្ហាញការផ្សាយពាណិជ្ជកម្ម​របស់អ្នកផ្សាយពាណិជ្ជកម្ម​មួយរយៈ។

ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មរបស់អ្នក

ដើម្បីជួយឱ្យអ្នកគ្រប់គ្រងបទពិសោធន៍ផ្សាយពាណិជ្ជកម្មរបស់អ្នកនៅលើ TikTok យើងផ្ដល់ឧបករណ៍មួយឈុតនៅក្នុង "ការកំណត់ និងឯកជនភាព" ដើម្បីជួយអ្នកកំណត់តាមបំណងថាតើការផ្សាយពាណិជ្ជកម្មដែលមានលក្ខណៈផ្ទាល់ខ្លួនអ្វីខ្លះដែលអ្នកមើលឃើញ។

នៅក្នុង "ការផ្សាយពាណិជ្ជកម្ម" អ្នកអាចគ្រប់គ្រងរបៀបដែលយើងប្រើប្រាស់ទិន្នន័យ ដើម្បីកំណត់ការផ្សាយពាណិជ្ជកម្មឱ្យស្របនឹងអ្នក។ ដូចបានរៀបរាប់ខាងក្រោម ការកំណត់នេះអាចប្រែប្រួលទៅតាមតំបន់។

  • បិទអ្នកផ្សាយពាណិជ្ជកម្ម៖ បើអ្នកមិនចង់មើលឃើញការផ្សាយពាណិជ្ជកម្ម​ដែលបង្ហាញដោយ​អ្នកផ្សាយពាណិជ្ជកម្មជាក់លាក់មួយរយៈ អ្នកអាច "បិទ" អ្នកផ្សាយពាណិជ្ជកម្មកុំឱ្យផ្សាយដល់អ្នករយៈពេល 28 ថ្ងៃនៅក្នុង "ការផ្សាយពាណិជ្ជកម្ម -> ការកំណត់អ្នកផ្សាយពាណិជ្ជកម្ម"។
  • ជម្រះសកម្មភាពរបស់អ្នកនៅក្រៅ TikTok៖ អ្នកអាចជម្រះសកម្មភាពដែលដៃគូផ្សាយពាណិជ្ជកម្មបានចែករំលែកជាមួយ TikTok អំពីអ្នក ដែលអាចត្រូវបានប្រើ ដើម្បីបង្ហាញការផ្សាយពាណិជ្ជកម្មដល់អ្នកនៅក្នុងការកំណត់ "ការផ្សាយពាណិជ្ជកម្ម -> សកម្មភាពរបស់អ្នកនៅក្រៅ TikTok"។ អ្នកអាចជម្រះសកម្មភាពរបស់អ្នករៀងរាល់ 24 ម៉ោង។
  • អាប់ដេតចំណាប់អារម្មណ៍លើការផ្សាយពាណិជ្ជកម្មរបស់អ្នក៖ អ្នកអាចមើល និងលៃតម្រូវប្រភេទកំណត់គោលដៅចំណាប់អារម្មណ៍​ដែលសន្មតដោយ TikTok និងត្រូវបានប្រើដោយអ្នកផ្សាយពាណិជ្ជកម្ម ដើម្បីកំណត់គោលដៅ​ការផ្សាយពាណិជ្ជកម្ម​ទៅអ្នកនៅក្នុង "ការផ្សាយពាណិជ្ជកម្ម -> របៀបដែលការផ្សាយពាណិជ្ជកម្មរបស់អ្នក​ត្រូវបានកំណត់ឱ្យមានលក្ខណៈផ្ទាល់ខ្លួន"។
  • ប្ដូរភាសា៖ បើអ្នកចង់ឱ្យការផ្សាយពាណិជ្ជកម្មរបស់អ្នកបង្ហាញជាភាសាផ្សេង អ្នកអាចប្ដូរការកំណត់ភាសាកម្មវិធីរបស់អ្នក​បាននៅក្នុង "ភាសា"។
ការគ្រប់គ្រងការប្រើប្រាស់ទិន្នន័យសម្រាប់ការផ្សាយពាណិជ្ជកម្មនៅតំបន់ផ្សេងៗគ្នា
EEA, UK និងស្វ៊ីស
  • នៅ EEA, UK និងស្វ៊ីស អ្នកអាចគ្រប់គ្រងការផ្សាយពាណិជ្ជកម្មដែលអ្នកមើលឃើញតាមវិធីដូចខាងក្រោម។
    • ដំបូង សូមចូលទៅកាន់កម្មវិធី TikTok របស់អ្នក > ការកំណត់ និងឯកជនភាព > ទំព័រការផ្សាយពាណិជ្ជកម្ម។
    • ប្រើកុងតាក់ "ការផ្សាយពាណិជ្ជកម្មដែលមានលក្ខណៈផ្ទាល់ខ្លួន" របស់អ្នក ដើម្បីកំណត់ថាតើទិន្នន័យសកម្មភាពនៅក្នុង និងនៅក្រៅ TikTok របស់អ្នកគួរតែត្រូវបានប្រើ ដើម្បីបង្ហាញការផ្សាយពាណិជ្ជកម្មដែលមានលក្ខណៈផ្ទាល់ខ្លួនឬអត់។ តាមរយៈការប្រើការកំណត់នេះ អ្នកអាចបិទការផ្សាយពាណិជ្ជកម្មដែលមានលក្ខណៈផ្ទាល់ខ្លួនទាំងស្រុង។ អ្នកនឹងនៅតែមើលឃើញការផ្សាយពាណិជ្ជកម្ម ប៉ុន្តែការផ្សាយពាណិជ្ជកម្មទាំងនោះប្រហែលជាមិនសូវពាក់ព័ន្ធនឹងអ្នកទេ។
  • សម្រាប់អ្នកប្រើប្រាស់នៅលើ iOS 14.5 ឬកំណែក្រោយនេះ អ្នកអាចចូលទៅកាន់ការកំណត់ឯកជនភាពរបស់អ្នក និងបដិសេធមិនឱ្យ TikTok តាមដានសកម្មភាពរបស់អ្នក​នៅលើកម្មវិធី និងវិបសៃរបស់ក្រុមហ៊ុនផ្សេង។ នៅពេលបិទ ការកំណត់ iOS នេះនឹងលុបពីលើការកំណត់ក្នុងកម្មវិធីដែលអ្នកបានជ្រើសរើស។
  • នៅក្នុង Android អ្នកអាចចូលទៅកាន់ការកំណត់ឯកជនភាពរបស់អ្នក និងជ្រើសរើសលុប ឬកំណត់ឡើងវិញនូវ ID ផ្សាយពាណិជ្ជកម្ម ដែលជាលេខកូដសម្គាល់មួយដែលអាចប្រើប្រាស់ ដើម្បីតាមដានសកម្មភាពរបស់អ្នក​នៅលើកម្មវិធីផ្សេងៗគ្នា។
តំបន់ផ្សេងទៀត
  • ចូលទៅកាន់កម្មវិធី TikTok របស់អ្នក > គណនី > ការកំណត់ និងឯកជនភាព > ទំព័រការផ្សាយពាណិជ្ជកម្ម ដើម្បីប្ដូរថាតើការផ្សាយពាណិជ្ជកម្ម​ដែលអ្នកមើលឃើញនៅលើ TikTok អាចត្រូវបានធ្វើឱ្យកាន់តែស្របនឹងចំណាប់អារម្មណ៍របស់អ្នកឬអត់ ដោយផ្អែកលើទិន្នន័យដែលដៃគូផ្សាយពាណិជ្ជកម្មចែករំលែកជាមួយយើងអំពីសកម្មភាពរបស់អ្នក​នៅលើកម្មវិធី និងវិបសៃរបស់ពួកគេ។ អ្នកនឹងមើលឃើញការផ្សាយពាណិជ្ជកម្មដោយផ្អែកលើអ្វីដែលអ្នកធ្វើនៅលើ TikTok ជានិច្ច។
  • នៅក្នុង iOS សម្រាប់កំណែ 14.5 ឬកំណែខ្ពស់ជាងនេះ អ្នកអាចចូលទៅកាន់ការកំណត់ឯកជនភាព និងបដិសេធមិនឱ្យ TikTok តាមដានសកម្មភាពរបស់អ្នកនៅលើកម្មវិធី និងវិបសៃ​របស់ក្រុមហ៊ុនផ្សេង។ នៅពេលការតាមដានត្រូវបានបិទ ការកំណត់ iOS នេះនឹងលុបពីលើការកំណត់ក្នុងកម្មវិធីដែលអ្នកបានជ្រើសរើស ហើយប៊ូតុងបិទបើកការផ្សាយពាណិជ្ជកម្មតាមគោលដៅដែលបានរៀបរាប់ខាងលើ​នឹងមិនអាចប្រើបានទេ។ បើអ្នកចង់បើកការផ្សាយពាណិជ្ជកម្មតាមគោលដៅ ដោយផ្អែកលើសកម្មភាពក្រៅ TikTok របស់អ្នក សូមបើកការតាមដាន​សម្រាប់ TikTok នៅក្នុងការកំណត់ឯកជនភាពឧបករណ៍ iOS របស់អ្នក។
  • នៅក្នុង Android អ្នកអាចចូលទៅកាន់ការកំណត់ឯកជនភាពរបស់អ្នក និងជ្រើសរើសលុប ឬកំណត់ឡើងវិញនូវ ID ផ្សាយពាណិជ្ជកម្ម ដែលជាលេខកូដសម្គាល់មួយដែលអាចប្រើប្រាស់ ដើម្បីតាមដានសកម្មភាពរបស់អ្នក​នៅលើកម្មវិធីផ្សេងៗគ្នា។


តើខ្ញុំអាចខ្ទប់ ឬរាយការណ៍ការផ្សាយពាណិជ្ជកម្មបានទេ?

ទោះបីអ្នកមិនអាចជ្រើសរើសកុំឱ្យមើលឃើញការផ្សាយពាណិជ្ជកម្មទាំងអស់នៅលើ TikTok ក៏ដោយ ក៏អ្នកអាចជះឥទ្ធិពលលើប្រភេទ​នៃការផ្សាយពាណិជ្ជកម្ម​ដែល​អ្នកមើលឃើញ ដោយផ្ដល់មតិតបទៅ TikTok អំពីការផ្សាយពាណិជ្ជកម្ម ឬអ្នកផ្សាយពាណិជ្ជកម្ម។

រាយការណ៍ការផ្សាយពាណិជ្ជកម្ម៖
  • ចុចលើរូបតំណាងការចែករំលែកនៅផ្នែកខាងក្រោមខាងស្ដាំនៃការផ្សាយពាណិជ្ជកម្ម > ជ្រើសរើស "រាយការណ៍" > អនុវត្តតាមសេចក្ដីណែនាំនៅលើអេក្រង់
  • ចុច​យូរលើវីដេអូផ្សាយពាណិជ្ជកម្ម > ជ្រើសរើស "រាយការណ៍" > អនុវត្តតាមសេចក្ដីណែនាំនៅលើអេក្រង់
លាក់ការផ្សាយពាណិជ្ជកម្ម៖
  • ចុចលើរូបតំណាងការចែករំលែកនៅផ្នែកខាងក្រោមខាងស្ដាំនៃការផ្សាយពាណិជ្ជកម្ម > ជ្រើសរើស "មិនចាប់អារម្មណ៍" > អនុវត្តតាមសេចក្ដីណែនាំនៅលើអេក្រង់
  • ចុច​យូរលើវីដេអូផ្សាយពាណិជ្ជកម្ម > ជ្រើសរើស "មិនចាប់អារម្មណ៍" > អនុវត្តតាមសេចក្ដីណែនាំនៅលើអេក្រង់


តំណពាក់ព័ន្ធ