KM

TikTok ការពារឯកជនភាពរបស់អ្នក

ឯកជនភាពរបស់អ្នកគឺជាអាទិភាពកំពូលនៅ TikTok។ មិនថាយើងកំពុងដាក់ចេញមុខងារថ្មី ឬពង្រឹងបន្ថែមលើផលិតផលដែលអ្នកពេញចិត្តនោះទេ យើងបន្តរួមបញ្ចូលគោលការណ៍ឯកជនភាព​របស់យើង​ពេញមួយវដ្ដវត្តមានលើទីផ្សារនៃផលិតផល​របស់យើង។

អ្វីដែលយើងធ្វើ

យើងបន្តខិតខំដើម្បីធ្វើឱ្យប្រាកដថា វិធានការការពាររឹងមាំមានរួចជាស្រេច ដើម្បីជួយមនុស្ស​ឱ្យមានសុវត្ថិភាព។ យើងបង្កើនសិទ្ធិអំណាចដល់សហគមន៍របស់យើងតាមរយៈឧបករណ៍ជាច្រើន ដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងវត្តមានលើបណ្ដាញរបស់ពួកគេ ហើយយើងបានបង្កើតមុខងារ និងឧបករណ៍ឯកជនភាព ដើម្បីគាំទ្រដល់បទពិសោធន៍ប្រើប្រាស់សមស្របតាមអាយុនៅលើផ្លេតហ្វមរបស់យើង។ សូមមើលគោលការណ៍​ឯកជនភាពរបស់យើងសម្រាប់ព័ត៌មានបន្ថែម។

គោលការណ៍​ឯកជនភាពរបស់យើងមានជាភាសាខុសៗគ្នា។