KM

ឧបករណ៍ឯកជនភាពរបស់អ្នក

នៅ TikTok យើងដឹងថា ភាពច្នៃប្រឌិត និង​ការបង្ហាញពីខ្លួនឯង​ជារឿងបុគ្គល ហើយឯកជនភាពក៏អ៊ីចឹងដែរ។ នោះជាមូលហេតុ​ដែល​យើង​បង្កើនភាពអង់អាចដល់សហគមន៍​របស់យើង​ដោយផ្ដល់​ការគ្រប់គ្រងច្រើន​លើវត្តមានរបស់ពួកគេ​នៅលើអ៊ីនធឺណិត និង​សម្រេច​លើ​បទពិសោធន៍​ប្រើប្រាស់ TikTok ដែល​ស័ក្ដិសម​សម្រាប់​ពួកគេ។

យើងផ្ដល់ឧបករណ៍ឯកជនភាពជាច្រើនដែលអាចឱ្យមនុស្ស​ជ្រើសរើសថាតើ​ពួកគេអនុញ្ញាតឱ្យនរណាមើលឃើញខ្លឹមសារ​ដែលពួកគេបង្កើត និងចែករំលែក និងនរណាដែលពួកគេអនុញ្ញាតឱ្យធ្វើអន្តរកម្មជាមួយពួកគេ។

គណនីសាធារណៈ និងគណនីឯកជន

នៅលើ TikTok អ្នកអាចជ្រើសរើសថាតើមានគណនីឯកជន ឬគណនីសាធារណៈ។

គណនី​សាធារណៈ

អាស្រ័យលើការកំណត់ឯកជនភាពដែលអ្នកបានជ្រើសរើស ការបង្ហោះរបស់អ្នកប្រហែលជាអាចមើលឃើញដោយគ្រប់គ្នានៅក្នុង ឬនៅក្រៅផ្លេតហ្វមនេះ និងអាចត្រូវបានចែករំលែកដោយនរណាក៏បាននៅក្នុង ឬនៅក្រៅ TikTok មិនថាពួកគេមានគណនី TikTok ឬអត់នោះទេ។ នរណាក៏អាច៖

  • តាម​អ្នក
  • មើលវីដេអូសាធារណៈ ឬវីដេអូ LIVE របស់អ្នក
  • មើលឃើញអ្នកតាម និងបញ្ជីកំពុង​តាមរបស់អ្នក

អាស្រ័យលើការកំណត់ឯកជនភាពរបស់អ្នក អ្នកផ្សេងក៏ប្រហែលជាអាចឌ្យូអេត ការកាត់បញ្ចូលគ្នា និងទាញយកវីដេអូរបស់អ្នកបានដែរ។

គណនី​ឯកជន

ប្រសិនបើអ្នកមានគណនីឯកជន អ្នកយល់ព្រមឱ្យមនុស្សដែលអ្នកអនុញ្ញាតឱ្យ៖

  • តាម​អ្នក
  • មើលវីដេអូ ឬវីដេអូ LIVE របស់អ្នក
  • មើលឃើញអ្នកតាម និងបញ្ជីកំពុង​តាមរបស់អ្នក

អ្នកផ្សេងនឹងមិនអាចឌ្យូអេតជាមួយ ការកាត់បញ្ចូលគ្នា ឬទាញយកវីដេអូរបស់អ្នកបានទេ។

ការកំណត់លទ្ធភាពមើលឃើញ

ការកំណត់លទ្ធភាពមើលឃើញរបស់អ្នកជួយដើរតួដ៏សំខាន់ពាក់ព័ន្ធនឹងរបៀបដែលខ្លឹមសាររបស់អ្នកត្រូវបានមើលឃើញនៅលើ TikTok។ យើងផ្ដល់ឧបករណ៍ដែលអនុញ្ញាតឱ្យអ្នកគ្រប់គ្រងថាតើនរណាអាចមើលឃើញការបង្ហោះរបស់អ្នក និងជ្រើសរើសទស្សនិកជន​នៃការបង្ហោះ​នីមួយៗ។ អ្នកអាចជ្រើសរើសធ្វើឱ្យការបង្ហោះរបស់អ្នកបង្ហាញសម្រាប់គ្រប់គ្នា ដាក់កំហិតការបង្ហោះទាំងនោះឱ្យបង្ហាញត្រឹមមិត្តភក្តិ ឬអ្នកតាម ឬធ្វើឱ្យការបង្ហោះទាំងនោះមានលក្ខណៈឯកជន។ អ្នកក៏អាចលៃតម្រូវការកំណត់របស់អ្នកបាននៅពេលក្រោយ បើអ្នកប្ដូរចិត្តរបស់អ្នក។

ការកំណត់​មតិ

អ្នកអាចជ្រើសរើសអនុញ្ញាតឱ្យមនុស្សផ្ដល់មតិអំពីការបង្ហោះរបស់អ្នកជាវិធីមួយក្នុងការធ្វើអន្តរកម្ម និងកសាងទំនាក់ទំនងជាមួយសហគមន៍ TikTok។ យើងផ្ដល់ការគ្រប់គ្រងនៅកម្រិតគណនី និងកម្រិតវីដេអូនីមួយៗ ដែលអនុញ្ញាតឱ្យអ្នក​ជ្រើសរើសរបៀបដែលមនុស្ស​អាចធ្វើអន្តរកម្ម​ជាមួយការបង្ហោះរបស់អ្នក។

កម្រិតគណនី៖ អ្នកអាចជ្រើសរើសពីជម្រើសដូចខាងក្រោមពាក់ព័ន្ធនឹងនរណាដែលអាចផ្ដល់មតិលើការបង្ហោះរបស់អ្នក៖ គ្រប់គ្នា គ្មាននរណាម្នាក់ ឬអ្នកតាមដែលអ្នកបានតាមវិញ។ បើអ្នកមានអាយុក្រោម 16 ឆ្នាំ នោះតាមលំនាំដើម មានតែអ្នកតាមដែលអ្នកបានតាមវិញប៉ុណ្ណោះទើបអាចផ្ដល់មតិលើការបង្ហោះរបស់អ្នក។

កម្រិតវីដេអូ៖ អ្នកអាចបើក ឬបិទការកំណត់ការអនុញ្ញាតឱ្យផ្ដល់មតិបាន។ អ្នកក៏អាចជ្រើសរើសថាតើអនុញ្ញាតឱ្យផ្ដល់មតិលើវីដេអូដែលអ្នកបង្កើត មុនពេលអ្នកបង្ហោះវា លុប និងលាក់មតិដែលមិនចង់បាន ព្រមទាំងច្រោះ និងលាក់មតិដែលមានផ្ទុកពាក្យជាក់លាក់។

សារ​ផ្ទាល់

ការផ្ញើសារផ្ទាល់ជួយអ្នកភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិរបស់អ្នក និងសហគមន៍នៅលើ TikTok។ ការផ្ញើសារមានន័យថា អ្នកអាចផ្ញើ និងទទួលសារ និងវីដេអូ TikTok ដោយផ្ទាល់នៅលើ TikTok។ អ្នកអាចជ្រើសរើសលៃតម្រូវការកំណត់ឯកជនភាពរបស់អ្នក ដើម្បីកំណត់ថាតើនរណាអាចផ្ញើសារ​ផ្ទាល់ទៅអ្នក។

សារ​ផ្ទាល់មានផ្ដល់ជូនមនុស្ស​ដែលមានអាយុ 16 ឆ្នាំឡើងប៉ុណ្ណោះ។ ឪពុកម្ដាយក៏អាចអនុវត្តការគ្រប់គ្រងលើ​សារ​ផ្ទាល់សម្រាប់គណនីកូនវ័យជំទង់ដែលបានភ្ជាប់តាមរយៈមុខងារ Family Pairing របស់យើងបានផងដែរ។ អ្នកអាចស្វែងយល់បន្ថែមអំពី Family Pairing នៅ​ទីនេះ